បញ្ចុះតំលៃអគ្គិសនីរបស់ឯកជនចំនួន ២៦៨ តំបន់ រាជធានី-ខេត្ត ចំនួន ២១

សេចក្តីជូនដំណឹងស្តីអំពីការបន្ថយថ្លៃអគ្គិសនីនៅតំបន់ចែកចាយរបស់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ២៦៨ តំបន់ ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ២១ លេខ ០៦៧.សណ.១៧អអក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ៖ អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណចែកចាយរបស់សេវាករឯកជនចំនួន ២៦៨ តំបន់ដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិស្ថិតនៅក្នុងរាជធានី-ខេត្ត ២១ ដែលមានកំណត់ទីតាំងលម្អិតនៅក្នុងឧបសម្ព័ន្ធខាងក្រោម ឲ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្ថយថ្លៃលក់អគ្គិសនីសម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដូចខាងក្រោម ៖
១. លំនៅដ្ឋានពលរដ្ឋកម្ពុជា
– ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ អត្រាថ្លៃលក់ 480រៀល/គ.វម៉
– ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ បន្ថយថ្លៃលក់ពី 800 រៀល/គ.វម៉ មក 610រៀល/គ.វម៉
– ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី៥១ គ.វ.ម៉ ឡើងទៅ ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉
២. អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេស
– គ្រប់ទំហំប្រើប្រាស់ ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉
៣. អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់
– អតិថិជនធុនតូចទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមបណ្តាញចែកចាយតង់ស្យុងទាប ៖ បន្ថយថ្លៃលក់ពី 800រៀល/គ.វម៉ មក 790រៀល/គ.វម៉
– អតិថិជនធុនមធ្យមទិញនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូរបស់អគ្គិសនីកម្ពុជា ៖ បន្ថយថ្លៃលក់ពី ០.1840 USD/kWh មក 0.1819 USD/kWh
– អតិថិជនធុនមធ្យមទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមត្រង់ស្វូដែលខ្លួនវិនិយោគ ៖ បន្ថយថ្លៃលក់ពី ០.1745 USD/kWh មក 0.1719 USD/kWh
– អតិថិជនធុនធំទិញពីនាឡិកាស្ទង់តង់ស្យុងមធ្យមដែលដាក់នៅផ្នែកតង់ស្យុងមធ្យម ៖ បន្ថយថ្លៃលក់ពី ០.1675 USD/kWh មក 0.1650 USD/kWh
៤. បូមទឹកធ្វើកសិកម្មប្រើប្រាស់ពេលយប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ព្រឹក ៖ អត្រាថ្លៃលក់ 480រៀល/គ.វម៉

ឯកសារគណនាបញ្ជីថ្លៃលក់អគ្គិសនី សេចក្តីព្រាងសេចក្តីសម្រេចថ្លៃថ្មី ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យលេខ ០៥៤.អនក្រ.បក ដែលអាជ្ញាធរអគ្គិសនីកម្ពុជាប្រើប្រាស់សម្រាប់ការបន្ថយថ្លៃនេះ មានតម្កល់ទុកនៅ អាជ្ញាធរអគ្គិសនីកម្ពុជា ទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីទាំង ២៦៨ តំបន់ សាលារាជធានី-ខេត្តទាំង ២១ សាលាស្រុកទាំង ១៤០ និងសាលាឃុំទាំង ៩៩២ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល ទាំងអាជ្ញាធរមូលដ្ឋាន និងទាំងប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ធ្វើការពិនិត្យអាចទៅពិនិត្យដោយសេរីនៅគ្រប់ពេលម៉ោងធ្វើការ ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាពត៌មាន ដោយអនុគ្រោះ ។

ឯកសារសេចក្តីជូនដំណឹងខាងលើ និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំងនៃតំបន់សេវាករចែកចាយអគ្គិសនីឯកជនដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្ត នីមួយៗ សាធារណជនអាចបើកមើលតាម Link ខាងក្រោម ៖

 • សេចក្តីជូនដំណឹងលេខ ០៦៧.សណ.១៧អអក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា http://eac.gov.kh/wp-conte…/uploads/…/02/NoticeNo.067.17.pdf
 • ឧបសម្ព័ន្ធទី១៖ រាជធានីភ្នំពេញ http://eac.gov.kh/wp-content/…/2017/02/Annex-1-PhnomPenh.pdf
 • ឧបសម្ព័ន្ធទី២៖ ខេត្តកណ្តាល http://eac.gov.kh/wp-content/uploads/…/02/Annex-2-Kandal.pdf
 • ឧបសម្ព័ន្ធទី៣៖ ខេត្តកោះកុង http://eac.gov.kh/wp-conte…/uploads/…/02/Annex-3-KohKong.pdf
 • ឧបសម្ព័ន្ធទី៤៖ ខេត្តក្រចេះ http://eac.gov.kh/wp-content/uploads/…/02/Annex-4-Kratie.pdf
 • ឧបសម្ព័ន្ធទី៥៖ ខេត្តកំពង់ចាម http://eac.gov.kh/wp-cont…/…/2017/02/Annex-5-KampongCham.pdf
 • ឧបសម្ព័ន្ធទី៦៖ ខេត្តកំពង់ឆ្នាំង http://eac.gov.kh/…/uploa…/2017/02/Annex-6-KampongChnang.pdf
 • ឧបសម្ព័ន្ធទី៧៖ ខេត្តកំពង់ធំ http://eac.gov.kh/wp-cont…/…/2017/02/Annex-7-KampongThom.pdf
 • ឧបសម្ព័ន្ធទី៨៖ កំពង់ស្ពឺ http://eac.gov.kh/wp-cont…/…/2017/02/Annex-8-KampongSpeu.pdf
 • ឧបសម្ព័ន្ធទី៩៖ ខេត្តកំពត http://eac.gov.kh/wp-content/uploads/…/02/Annex-9-Kampot.pdf
 • ឧបសម្ព័ន្ធទី១០៖ ខេត្តតាកែវ http://eac.gov.kh/wp-content/uploads/…/02/Annex-10-Takeo.pdf
 • ឧបសម្ព័ន្ធទី១១៖ ខេត្តត្បូងឃ្មុំ http://eac.gov.kh/wp-cont…/…/2017/02/Annex-11-TbongKhmom.pdf
 • ឧបសម្ព័ន្ធទី១២៖ ខេត្តបន្ទាយមានជ័យ http://eac.gov.kh/…/up…/2017/02/Annex-12-Bunteaymeanchey.pdf
 • ឧបសម្ព័ន្ធទី១៣៖ ខេត្តបាត់ដំបង http://eac.gov.kh/wp-cont…/…/2017/02/Annex-13-Battambong.pdf
 • ឧបសម្ព័ន្ធទី១៤៖ ខេត្តពោធិ៍សាត់ http://eac.gov.kh/wp-conte…/uploads/…/02/Annex-14-Pursat.pdf
 • ឧបសម្ព័ន្ធទី១៥៖ ខេត្តព្រៃវែង http://eac.gov.kh/wp-content/…/2017/02/Annex-15-PreyVeng.pdf
 • ឧបសម្ព័ន្ធទី១៦៖ ខេត្តព្រះសីហនុ http://eac.gov.kh/…/uplo…/2017/02/Annex-16-Preahsihanouk.pdf
 • ឧបសម្ព័ន្ធទី១៧៖ ខេត្តសៀមរាប http://eac.gov.kh/wp-content/…/2017/02/Annex-17-SiemReap.pdf
 • ឧបសម្ព័ន្ធទី១៨៖ ខេត្តឧត្តមមានជ័យ http://eac.gov.kh/…/uploa…/2017/02/Annex-18-Odormeanchey.pdf
 • ឧបសម្ព័ន្ធទី១៩៖ ខេត្តកែប http://eac.gov.kh/wp-content/uploads/2017/…/Annex-19-Kep.pdf
 • ឧបសម្ព័ន្ធទី២០៖ ខេត្តប៉ៃលិន http://eac.gov.kh/wp-conte…/uploads/…/02/Annex-20-Pailin.pdf
 • ឧបសម្ព័ន្ធទី២១៖ ខេត្តស្វាយរៀង http://eac.gov.kh/wp-conte…/…/2017/02/Annex-21-Svayreang.pdf

ប្រភពៈ អាជ្ញាធរអគ្គិសនីកម្ពុជា

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស