UN៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ ថ្មី លោក Antonio Guterres បាន ថ្លែង ថា លោក ចង់ ជួ បលោក ដូណាល់ ត្រាំ ឲ្យបាន ឆាប់ តាម ដែលអាចធ្វើ ទៅបានហើយ ថែមទាំង បាន ប្តេជ្ញា បង្កើត នូវ ការ ចរ ចា ដែល មាន ប្រយោជន៍ ជា មួយនិង រដ្ឋបាល ថ្មី របស់ សហរដ្ឋអាមេរិក ។
លោក Guterres ដែល ធ្លាប់ បាន ជួបពិភាក្សា ជាមួយនិង លោកប្រធានាធិ បតី រុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពី ចុងខែមុន នេះបាន ថ្លែងថា លោកមាន ក្តីរំពឹង ចំពោះ លទ្ធផល ស្រដៀង គ្នា នេះ ជា មួយ និង ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។
អតីតនាយក រដ្ឋមន្ត្រី ព័រទុយហ្គាល់ រូបនេះ នឹង កាន់តំណែង បន្ត ពីលោកបាន គីមូន នៅថ្ងៃ ទី ១មករា ឆ្នាំ ២០១៧ តទៅ ក្នុងពេល វេលាមួយ ដែល មានការ បង្ហូរឈាម គ្នា កំពុង បន្តកើត ឡើង ក្នុង ប្រទេស ស៊ីរី ហើយ ក៏មានការ ចោទ ជា សំណួរ ឡើង អំពី តួនាទីរបស់ សហរដ្ឋអាមេរិក លើពិភព លោក ក្រោម រដ្ឋបាល របស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ។
លោក Guterres បានថ្លែងប្រាប់ ប៉ុស្តិ៍ទូរទស្សន៍ ព័រទុយហ្គាល់ SIC ក្នុងកិច្ចសម្ភាសន៍ មួយ កាល ពី ថ្ងៃពុធថា ខ្ញុំ ធ្វើកិច្ចការ បាន យ៉ាងល្អ ប្រសើរ ក្នុង ជំនួបជា មួយនិង លោកប្រធា នាធិបតីពូទីន ហើ យ ខ្ញុំ រំពឹងថា ចំណុចនេះ ក៏ នឹង ក្លាយ ជា ករណី មួយ ដូច្នោះដែរ ជាមួយនិង លោក ដូណាល់ ត្រាំ ។
លោកបន្ថែមថា វាគឺពិតជា ស្ថិតក្នុង ចំណាប់ អារម្មណ៍ របស់ ខ្ញុំ ក្នុង ការ ទស្សនកិច្ច ជួប ជាមួយ លោក ត្រាំ កាន់តែ ឆាប់កាន់ តែប្រសើរ តាមដែលអាចធ្វើទៅបាន ។ សហ រដ្ឋអាមេរិក មិន ត្រឹមតែ ជា អ្នក ផ្តល់ជំនួយ ដ៏ ធំ របស់អង្គការ សហប្រជាជាតិ ប៉ុណ្ណោះទេ ថែមទាំង ជា កម្លាំង ជាមូល ដ្ឋាន គ្រឹះ នៅក្នុង ការ ធ្វើ សកម្មភាព នានា របស់ ខ្លួន(UN) ទៀតផង ។
ទោះជាយ៉ាងណា កាលពី ថ្ងៃសុក្រនេះ លោក ត្រាំ បាន ថ្លែងថា គោល នយោបាយ របស់ រដ្ឋា ភិបាលក្រុង វ៉ាស៊ីនតោន នឹង មាន ភាព ខុសប្លែកគ្នា បន្ទាប់ ពី លោកចូលកាន់តំណែង ។ ខណៈ សម្រាប់ អង្គការ សហ ប្រជា ជាតិ នឹង ខុសប្លែកគ្នា បន្ទាប់ពី ថ្ងៃទី ២០ មករាតទៅ នេះបើ តាមការ បង្ហោះ នៅ លើបណ្តាញ សង្គម Twitter ។
ប្រភពៈ នគរធំ