រូបភាពនៃ Tablet ថ្មីរបស់ Microsoft ដែលគេឲ្យឈ្មោះថា Surface Pro ត្រូវបានបែកធ្លាយមុនការការបង្ហាញខ្លួន ដែលគេរំពឹងថា នឹងប្រកាសជាសធារណៈនៅក្រុងសៀងហៃ ថ្ងៃទី ២៣ ខែឧសភា ប្រទេសចិន។
រូបភាពនេះត្រូវបានបង្ហោះដោយ @evleaks ដែលត្រូវបានគេស្គាល់ផងដែរថាជាអ្នក leaker ដ៏ល្បីល្បាញម្នាក់។ ភាគច្រើនបំផុតនៃការផ្លាស់ប្តូរទៅជាកុំព្យូទ័ Tablet ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 10 គឺជាផ្នែកខាងក្នុង។ ឯប៊ិចនិងក្តារចុចវិញ ត្រូវបានគេរាយការណ៍ថានឹងមានចំនួនបួនប្រភេទឲ្យជ្រើសរើស គឺពណ៍ ខ្មៅ ប្រាក់ ខៀវ និងត្នោតចាស់។
សូមមើលរូបភាពខាងក្រោម៖
ប្រភព៖ VB ប្រែសម្រួល៖ ខេមរា