សិង្ហបុរីៈ វែបសាយអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យជាភាសាអង់គ្លេសថាៈ Immigration & Checkpoints Authority (ICA) ត្រូវបានគេក្លែងបន្លំ ដែលបានតម្រូវឲ្យភ្ញៀវទេសចរណ៏ ដែលចូលទៅកាន់គេហទំព័រនោះ ត្រូវវាយលេខទិដ្ឋាការ និងលេខលិខិតឆ្លងដែន។
ICA បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ (ថ្ងៃ 23 មីនា) ថាគេហទំព័រនោះគឺៈ www.singapore-epass.com/login.html គឺជាគេហទំព័រក្លែងក្លាយ និងផ្តល់ដំបូន្មានដល់សាធារណជនដើម្បីឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកដែលមិនធ្លាប់ដឹង ហើយមិនធ្លាក់ចូលទៅកាន់គេហទំព័រក្លែងក្លាយបែបនេះ។
ICA បានបន្តទៀតថាៈ នេះជាគេហទំព័រផ្លូវការរបស់ខ្លួនហើយមានតែមួយគត់នោះគឺ www.ica.gov.sg សម្រាប់តម្រូវការផ្សេងៗ និងការប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹង ICA ។ ត្រូវបានគេបង្ហាញថា: “ ការចូលទៅកាន់គេហទំព័រផ្លូវការរបស់ ICA ដូចជាគ្មានឥតទ្ធិពល និងគ្មានទិន្នន័យអ្វីដែលត្រូវឲ្យគេគេលួចលួចនោះឡើយ “ ។
របាយការណ៍របស់ប៉ូលីសមួយត្រូវបានធ្វើឡើងអំពីវេបសាយក្លែងក្លាយនេះផងដែរ។
ហើយកាលពីម្សិលមិញនេះ ត្រូវបានគេរាយការណ៍ថា អតិថិជនមួយចំនួនរបស់ SingTel បានទទួលអ៊ីមែលក្លែងក្លាយ ដែលត្រូវបានគេសន្និដ្ឋានថា ត្រូវបានផ្ញើរដោយហ៊ុនទូរគមនាគមន៍ ដែលសារនោះបានប្រាប់ពួកគេថា “វិក័យប័ត្រ SingTel របស់អ្នកឥឡូវអាចប្រើបានសម្រាប់ទាញយក(download) ” ។
SingTel បានឱ្យដឹងថា គេបានដឹងអំពីបញ្ហានេះដែរ ហើយបានណែនាំអ្នកទទួលអ៊ីមែលទាំងនេះ ត្រូវលុបចោលភ្លាម ។
សប្តាហ៍មុនសមាជិកសភាមកពីគណបក្ស People’s Action Party (PAP) ប្រជាជនចំនួន ១៣រូប ត្រូវបានរងផលប៉ះពាល់ដោយគណនីហ្វេសប៊ុករបស់ពួកគេត្រូវបានហែក។
អ្នកបង្កើតគណនីក្លែងក្លាយនោះត្រូវបានគេសន្និដ្ឋានថា ត្រូវការជាតួលេខសាធារណៈ ហើយយកគណនីនោះទៅ បន្ថែមមិត្តភក្តិថ្មីៗ បន្តទៀត បន្ទាប់មក ប៉ុនប៉ងលួចបន្លំសម្រាប់ការផ្ញើរសារ តាមរយៈការ កម្មវិធីផ្ញើរសារ របស់ហ្វេសប៊ុក (Facebook’s Messager app)។
គណនីនោះត្រូវបានគេឃើញថា បានលុបចេញបាត់ទៅហើយ។
មនុស្សគ្រប់រូប ត្រូវប្រុងប្រយ័ត្ន ក្នុងការទំនាក់ទំនងគ្នាតាមប្រព័ន្ធអ៊ីនធឺណិតឲ្យបានខ្លាំងបំផុត!
ប្រភពៈ asiaone ប្រែសម្រួលៈ ខេមរា