កុំព្យូទ័រ Apple MacBook Pro សេរីថ្មី ឆ្នាំ2016 ដែលទើបនឹងចេញនាពេល ថ្មីៗនេះ ត្រូវបានក្រុមអ្នកជំនាញរបស់ Consumer Reports (CR) ផ្តល់អនុសាសន៏ថា មិនគួរឲ្យចង់កាន់ “ទិញ” នោះទេ។ តែត្រូវបាន ពួកគេផ្តល់ ការគាំទ្រទៅវិញ បន្ទាប់ពីបានធ្វើការសាកល្បង Apple កុំព្យទ័រជំនាន់ថ្មីមួយនេះ ពីបណ្តាអ្នកប្រើប្រាស់គ្រប់ទីកន្លែង ថាភាពមិនត្រឹមត្រូវពី ៣.៧៣ ទៅ ១៩.៥ ម៉ោង នៃសុពលភាពថ្មដែលបានសាកម្តង។ បន្ទាប់ពីការកែ តម្រូវកម្មវិធី និងការធ្វើតេស្តឡើងវិញ នៅពេលឈប់សម្រាកកន្លងមកនេះ ។ CR បានផ្លាស់ប្តូរចំណាត់ថ្នាក់ របស់ខ្លួន ទៅជាផ្តល់យោបល់ ថាជាកុំព្យូទ័រដែលគួរមាន “ទិញ” ទៅវិញ។
ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុន Apple បានធ្វើការកែលំអរ កម្មវិធីប្រព័ន្ធប្រត្តិបត្តិការ (Software) ដើម្បីការពារ “កំហុសដែលខ្វះចន្លោះ និងមិនច្បាស់លាស់” ដែលមានបញ្ហានៅពេលបិទ កម្មវិធីស្វែងរក (Browser)។ ការផ្លាស់ប្តូររបស់ CR គឺទៅលើការធ្វើតេស្ត គ្រប់កុំព្យូទ័រយួរដៃ (Laptop) និងត្រូវបាន រចនាបង្កើតឡើង ដើម្បីប្រើប្រាស់ រកពិភពពិតរបស់កម្មវិធីរុករកនោះ ។
បើយោងតារបាយការណ៏របស់ Consumer Report (CR) បានឲ្យដឹងដូច្នេះថា៖
” ជាមួយកម្មវិធីដែលបានដំឡើងឲ្យទាន់សម័យ, បីម៉ាស៊ីន MacBook Pro នៅក្នុងបន្ទប់ ពិសោធន៍របស់យើង ទាំងអស់បានដំណើរការយ៉ាងល្អ ដែលមានមួយ កំពុងដំណើរការ ១៨.៧៥ ម៉ោង ជានមួយថ្មមួយរយភាករយ (១០០%)។ យើងបានសាកល្បង ជាច្រើនដងរៀងរាល់ ម៉ូដែលថ្មី ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រដូចគ្នា ដែលយើងបានអនុវត្តន៏ ទៅលើកុំព្យូទ័រយួរដៃ រាប់រយគ្រឿង ជារៀងរាល់ឆ្នាំ។ ”
នៅក្នុងការធ្វើតេស្ត លើកទីពីរ ដែលជាការសម្តែង ការកោតសរសើរគាំទ្រម៉ាស៊ីន MacBook Pro ពីចុះខ្សោនៃថាមពលថ្ម ទៅជា ១៥.៧៥ ម៉ោងសម្រាប់ ១៣ អ៊ីញ ជាមួយនឹងថចបា (Touch Bar) និង ១៨.៧៥ ម៉ោងសម្រាប់គ្មាន ថចបា(Touch Bar) ។ ចំណែកឯ ម៉ាស៊ីន MacBook Pro ១៥ អ៊ីញ មានសុពលភាពថ្មបានត្រឹម ១៧.២៥ ម៉ោង។