ចំនួន​លុយ​ក្នុង​អាំងប៉ាវ មិនមែន​ចេះ​តែ​ដាក់​ទេ ប្រយ័ត្ន​ស៊យ​ធំ!

ការ​ជូន​អាំងប៉ាវ គឺ​ជា​ទំនៀមទម្លាប់​មួយ​របស់​ប្រជាជន​ចិន នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដើម្បី​នាំ​លាភ​សំណាង ដល់​មនុស្ស​ជា​ទីស្រលាញ់​របស់​ពួក​គេ។

ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខិត​ជិត​មក​ដល់ មនុស្ស​ជា​ច្រើន​បាន​ឈរ​តម្រង់​ជួរ​គ្នា​នៅ​ឯ​ធនាគារ ដើម្បី​ប្ដូរ​ក្រដាស​ប្រាក់​ចាស់ យក​ក្រដាស​ប្រាក់​ថ្មីៗ ដើម្បី​ដាក់​ក្នុង​អាំងប៉ាវ។ ប៉ុន្តែ ការ​ដាក់​លុយ​នៅ​ក្នុង​អាំងប៉ាវ មិនមែន​ចេះ​តែ​ដាក់​ឡើយ ព្រោះ​បើ​ដាក់​ខុស អាច​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​ក៏​ថា​បាន។

ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះៗ​ទាក់​ទង​នឹង​ការ​ដាក់ និង​ទទួល​យក​អាំងប៉ាវ

១. មិន​ត្រូវ​ដាក់​លុយ​កាក់​នៅ​ក្នុង​អាំងប៉ាវ​ឡើយ

២. ជៀសវាង​ការ​ដាក់​ចំនួន​លុយ ដែល​មាន​លេខ៤ ដូចជា ៤០០៛, ៤០០០៛, ៤០០០០៛… ជាដើម។ នៅ​ក្នុង​ភាសា​ចិន ពាក្យ «លេខ៤» មាន​សូរ​សំឡេង​ដូច ពាក្យ «ស្លាប់» ដូច្នេះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា សំណាង​អាក្រក់។ ចំនួន​លេខ​គូ (លើក​លែង​តែ លេខ​៤) សុទ្ធ​តែ​ល្អ​ប្រសើរ ជាង​ចំនួន​លេខ​សេស។ វា​កាន់​តែ​ប្រសើរ បើ​ចំនួន​លុយ​ចាប់​ផ្ដើម ឬ​បញ្ចប់​ដោយ លេខ៨ ដូចជា ៨០០៛, ៨០០០៛, ៨០០០០៛ ជាដើម ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជួយ​បង្កើន​សំណាង​ល្អ។

៣. ត្រូវ​ត្រៀម​អាំងប៉ាវ​នៅ​ក្នុង​ខ្លួន ក្នុង​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន រយៈពេល​១៦​ថ្ងៃ (ពី​ថ្ងៃ​ចូល​ឆ្នាំ ដល់ ថ្ងៃ​បង្ហោះ​គោម) ក្នុង​ករណី​អ្នក​ជួប​នរណា​ម្នាក់​ដោយ​ចៃដន្យ ហើយ​ត្រូវ​ឲ្យ​អាំងប៉ាវ​ទៅ​គេ។

៤. អ្នក​គួរ​ដាក់​ចំនួន​លុយ​ខុស​គ្នា នៅ​ក្នុង​អាំងប៉ាវ​ផ្សេង​គ្នា ដើម្បី​អាច​ដឹង​បាន​រហ័ស​ថា អាំងប៉ាវ​ដែល​អ្នក​ឲ្យ​គេ មាន​ចំនួន​លុយ​ប៉ុន្មាន។

៥. ចំពោះ​អ្នក​ទទួល​យក​អាំងប៉ាវ ត្រូវ​ទទួល​យក​ដោយ​ដៃ​ទាំង​២។ ការ​ប្រើប្រាស់​ដៃ​ម្ខាង​ទទួល​យក​អាំងប៉ាវ គឺ​ជា​ទង្វើ​មិន​សមរម្យ។

៦. នៅ​ពេល​អ្នក​ទទួល​បាន​អាំងប៉ាវ អ្នក​គួរ​តែ​សម្ដែង​នូវ​ការ​អរគុណ និង​ស្វាគមន៍​អ្នក​ឲ្យ​ដោយ​ការ​ពេញចិត្ត ហើយ​ត្រូវ​និយាយ​ជូន​ពរ​ទៅ​គេ​វិញ។

៧. អ្នក​មិន​គួរ​បើក​មើល​អាំងប៉ាវ នៅ​ចំពោះ​មុខ​អ្នក​ឲ្យ​ឡើយ៕

 

ប្រភពៈ សប្បាយ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស