តារា​ហូលីវូដ Matt Damon ជ្រើស​ ម៉ម លីសា តំណាង​យុទ្ធនាការ​​ថ្មី​​សម្រាប់​កម្ពុជា

វិចិត្រ​ការិនី ម៉ម លីសា (Lisa Mam) ថ្មី​ៗ​នេះ​បាន​ក្លាយ​ជា​អ្នក​តំណាង​ក្នុង​យុទ្ធនាការ​​ថ្មី​មួយ​របស់​តារា​ហូលីវូដ Matt Damon រួម​ជាមួយ​ ក្រុមហ៊ុន Stella Artois ដើម្បី​ជួយ​លើក​កម្ពស់​ទឹក​ស្អាត​នៅ​កម្ពុជា។​

វិចិត្រ​ការិនី ម៉ម លីសា

ម្រោង​មួយ​នេះ​មាន​ឈ្មោះ​ថា “Buy a Lady a Drink” ដោយ​យុទ្ធនាការ​នេះ​គឺ​ ដើម្បី​ផ្តល់​ទឹក​ស្អាត​សម្រាប់​ស្ត្រី​និង​ គ្រួសារ​ដែល​រស់​នៅ​តាម​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ ម៉ម លីសា ត្រូវ​​​បាន​ជ្រើស​រើស​ដើ​ជា​វិចិត្រករ​សម្រាប់​ក្រុមហ៊ុន​ Stella Artois ​ក្នុង​ការ​រចនា​កែវ​កញ្ចក់​របស់​គម្រោង​នេះ ​ដើម្បី​ដាក់​លក់​នៅ​ Amazon.com ក្នុង​តម្លៃ ១៤ ដុល្លារ​អាមេរិក នេះ​បើ​តាម​ លីសា បានលើក​ឡើង។​

កែវ​របស់ លីសា លក់​នៅលើ Amazon.com

លីសា បន្ត​ទៀត​ថា “ក្នុង​ការ​ចំណាយ​ថវិកា​ទិញ​​កែវ​មួយ​​ដែល​ខ្ញុំ​​បាន​រចនា ​លក់​នៅ​លើ​ Amazon.com គឺ​ស្មើ​ទៅ​នឹង​ការ​ជួយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​សម្រាប់​គ្រួសារ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ៥​ ឆ្នាំ (១៤​ដុល្លារ​អាមេរិក= ទឹក​ស្អាត​៥​ឆ្នាំ) ​ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​​ទាំង​អស់​គ្នា​ចូល​រួម​ទិញ​កែវ​ ដើម្បី​ជួយ​គ្រួសារ​ដែល​ខ្វះ​ខាត​ទឹក​ស្អាត​ប្រើ​ប្រាស់”។

តារាហូលីវួដ Matt Damon

យុទ្ធនាការ “Buy a Lady a Drink” នេះ​គឺ​បាន​បង្កើត​​ឡើង​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្លេះ ដោយ​​តួ​ប្រុស​ក្នុង​រឿង “The Martian” Matt Damon ហើយ​សម្រាប់​ឆ្នាំ ២០១៧​ នេះ​គឺ​បាន​ធ្វើ​ឡើង​ចំនួន​៣​ប្រទេស​ដែល​មាន​ ប្រេស៊ីល អ៊ូហ្គាន់ដា និង កម្ពុជា ដោយ​ទាំង​៣​ប្រទេស​គឺ​មាន​កែវ​តំណាងម្នាក់​មួយ ​ដែល​បាន​​រចនា​ដោយ​វិចិត្រករ​​​មក​ពី​ប្រទេស​រៀង​ៗ​ខ្លួន ​សម្រាប់​លក់​​នៅ​លើ​ Online ក្នុង​ការ​ជួយ​ជ្រោមជ្រែង​​ទឹក​ស្អាត​របស់​ប្រទេស​រៀង​ៗ​ខ្លួន វិចិត្រ​ការិនី​​បន្ថែម៕

ទស្សនា​វីដេអូ​បក​ស្រាយ​បន្ថែម​ពី Matt Damon ៖​

ប្រភពៈ សប្បាយ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស