ក្រសួងព័ត៌​មាន​​ប្រកាស​​បញ្ឈប់​ម៉ោង​ផ្សាយ​​​កម្មវិធី​​រវាង​​​វិទ្យុ​ABC​​ ​​និង​​​​ទូរទស្សន៍​​​​ប៉ុស្តី៍​លេខ​​៣​

ទីបំផុត ក្រសួង​ព័ត៌មាន បាន​ប្រកាស​ឲ្យ​បញ្ឈប់ កិច្ចសហការ​ផលិត​កម្មវិធី រវាង​វិទ្យុ​ABC និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ ក្រោយពី​ទទួល​រង​ការរិះគន់​យ៉ាង​ខ្លាំង ពី​មហាជន ចំពោះ​ការប្រព្រឹត្ត​អំពើ​មិន​គប្បី និង​មិន​សមរម្យ នៅលើ​កញ្ចក់​ទូរទស្សន៍​។

លោកអ្នកអាចអានអត្ថបទនេះដើម្បីឲ្យដឹងថា ABC ឆ្លើយតបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយថាក្រសួងព័ត៌មានជាន់ពន្លិច ABC ព្រោះតែ…

​តាមរយៈ​លិខិត​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៤ មករា​នេះ បានឲ្យដឹងថា «​កន្លងមក​ក្រសួង​ព័ត៌មាន បាន​ឯកភាព​អនុញ្ញាត​ឲ្យ លោក​ខាំ​ភូ​ន កែវ​មុនី ម្ចាស់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ រយៈពេល​៣​ម៉ោង ក្នុង​មួយ​ថ្ងៃ ចាប់ពី​ម៉ោង​០៦៖០០​នាទី ដល់​ម៉ោង​៩៖០០​នាទី​ព្រឹក​។ ប៉ុន្តែ​បន្ទាប់ពី​ដំណើការ​កម្មវិធី​នេះ មួយរយៈ​ខ្លី​មក ធ្វើឲ្យ​មហាជន​ជាច្រើន ធ្វើការ​រិះគន់​ទៅ​លើ​ពិធីករ ពិធី​ការិនី កម្មវិធី​ចម្រុះ ABC 3 Spring ដែល​បាន​ប្រព្រឹត្តិ​នូវ​អំពើ​ពុំ​គួរ​គប្បី ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការប្រើ​ពាក្យ​សម្តី​ខ្វះ​សីលធម៌ វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន និង​បាន​ប្រមាថមើលងាយ​អ្នក​ស្តាប់ ក៏ដូចជា​ទស្សនិកជន ក្នុងពេល​កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ របស់​ពិធីករ ពិធី​ការិនី​ផ្សេងទៀត​»​។​

 

លិខិតដើមទាំងស្រុង ពីក្រសួងព័ត៍មាន

ប្រភពៈ vayofm

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស