ចន ច័ន្ទលក្ខិណា ប្តីចាស់ជំរុញឱ្យរៀបការ

ចន ច័ន្ទលក្ខិណា ដែលបែកធ្លាយរឿងស្នេហា ជាមួយអ្នកជំនួញទ្រព្យស្តុក លោកហេង ឡុង ហៅរ័ត្ន ជាង២ឆ្នាំនេះ មិនមានដំណឹងជាក់លាក់ពីរឿងរៀបការឡើយ រហូតមកដល់ពេលនេះ បើទោះជាអ្នកទាំង២ មើលទៅហាក់ដូចជាចិត្តមួយថ្លើមមួយទៅហើយក្តី តែមិនព្រមដឹកដៃគ្នាក្រាបផ្ទឹមឡើយ។ ការដែលស្នេហាកាន់តែផ្អែមល្ហែម តែមិនឮសូរភ្លេងការបែបនេះហើយ ទើបថ្មីៗនេះ មានព័ត៌មានថា អតីតប្តីអ្នកនាងចន ច័ន្ទលក្ខិណា គឺលោកយុត្ថារ៉ា ឆាន្នី បានជាជំរុញឱ្យលក្ខិណា រៀបការឱ្យបានលឿនកាលណា កាន់តែល្អ កាលហ្នឹង។

បើតាមព័ត៌មានពីបុគ្គលិកប៉ុស្តិ៍បាយ័ន បានឱ្យដឹងថា លោកយុត្ថារ៉ា ឆាន្នី ធ្លាប់បានជួបលោកហេង ឡុង ញ៉ាំអាហារជុំគ្នា ដែលមានការរាប់អានគ្នា ដូចជាមិត្តភក្តិអីចឹង ហើយលោកឆាន្នី ថែមទាំងជំរុញលោករ័ត្ន រៀបការជាមួយអតីតប្រពន្ធលោកត្រឹមត្រូវ តាមប្រពៃណីខ្មែរទៀតផង។

ប្រភពបានឱ្យដឹងថា បុគ្គលិកនៅបាយ័ន ធ្លាប់សួរលោកឆាន្នី ថា មានអារម្មណ៍ម៉េចដែរ បើចន ច័ន្ទលក្ខិណា រៀបការជាមួយលោករ័ត្ន នោះ លោកឆាន្នី ថា ល្អតើ! ចង់ឃើញពួកគេរៀបការដែរ ហើយលោកនឹងទៅចូលរួម បើមានការអញ្ជើញ។

ចន ច័ន្ទលក្ខិណា បានចាប់ដៃជាមួយលោកយុត្ថារ៉ា ឆាន្នី ជាប្តីប្រពន្ធជាង១៧ឆ្នាំ ចំណងស្នេហ៍ក៏រលត់ត្រឹមឆ្នាំ២០១៤ ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ យ៉ាងស្រស់ស្អាត ឈ្មោះ នី ចិន្តាចូលី។

តាមព័ត៌មានថា អំឡុងពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា ភ្ជាប់ស្នេហ៍ជាមួយលោករ័ត្ន នេះ លោកឆាន្នី ក៏មានសង្សារថ្មីទៀតដែរ ជានារីខារ៉ាអូខេ សាច់សខ្ចីម្នាក់ អាយុទើប១៩ឆ្នាំ នៅភ្នំពេញថ្មី បន្ទាប់ពីមុននេះឮថា លោកឆាន្នី មានការស្និទ្ធស្នាលជាមួយប្រុសៗយ៉ាងចម្លែកទៀតផង។ ពេលនេះ ចំណងស្នេហ៍ចន ច័ន្ទលក្ខិណា និងអតីតប្តី គឺនៅសល់តែស្រមោលប៉ុណ្ណោះ ព្រោះអស់និស្ស័យស្នេហ៍ ទើបបានជាក្រឡាប់ចាក់ មករាប់អានគ្នាជាបងប្អូនបែបនេះទៅវិញ ដែលធ្វើឱ្យគូស្នេហ៍ក្នុងពិភពសិល្បៈ កាន់តែច្របូកច្របល់ថែមទៀត។

ការពន្យាពេលចូលរោងការរបស់អ្នកនាងចន ច័ន្ទលក្ខិណា នាពេលនេះ នាំឱ្យប្រុសៗមួយចំនួន ដែលធ្លាប់តាមសាសងស្នេហានាងនោះ នៅមិនទាន់​អស់ឱកាសឡើយ ព្រោះកំពូលតារាសម្តែងរូបនេះ មិនទាន់ក្លាយជាភរិយាស្របច្បាប់របស់លោកហេង ឡុង នៅឡើយ។

ប្រភពបានឱ្យដឹងថា ក្នុងចំណោមប្រុសជាច្រើន ដែលសុទ្ធតែមានទ្រព្យស្តុកស្តម្ភចាំត្រងស្នេហ៍ចន ច័ន្ទលក្ខិណា នោះ ក៏មានលោកពោះម៉ាយកូន២ ផ្កាយ៣ ដ៏មានឥទ្ធិពលម្នាក់ ហើយប្រសិនបើអ្នកមេម៉ាយកូន១ រូបនេះ ព្រមផ្តាច់ស្នេហ៍ពីលោករ័ត្ន នោះ លោកធំនោះនឹងរីករាយទទួលមកត្រកង ថ្នមបីដោយដៃទាំងទ្វេ ព្រោះតាមព័ត៌មានថា មន្ត្រីធំនោះចាប់អារម្មណ៍ខ្លាំងណាស់ ពេលដែលមានព័ត៌មានថា លក្ខិណា ត្រៀមចូលរោងការជាមួយសង្សារថ្មី ជាលោករ័ត្ន នោះ…៕ ហ៊ឹម វិចិត្

 

ប្រភពៈ នរគរធំ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស