ក្រុមហ៊ុន Uber ចាប់អារម្មណ៍ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ចាន់ ប៉ាក (Chan Park) និងលោក ប្រាយអាន់ ច្រូតដឺ (Brian Shroder) តំណាងក្រុមហ៊ុន Uber របស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានឯកទេសខាងបណ្តាញដឹកជញ្ជូនអនឡាញ បានឲ្យដឹងថាពួកគេមានការចាប់អារម្មណ៍ខ្លាំងជាមួយទីផ្សារថ្មីរបស់ប្រទេសកម្ពុជា ប៉ុន្តែត្រូវការសិក្សាស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច កត្តាជីវភាពប្រជាជន និងបញ្ហាប្រឈមជាមុនសិន។


ការលើកឡើងដូច្នេះ បានធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា កាលពីល្ងាចថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន Uber និងបានចែករំលែកជាមួយពួកគេ អំពីកំណើននៃការប្រើប្រាស់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ និងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបាន ៧%រៀងរាល់ឆ្នាំ ក្នុងមួយទសវត្សចុងក្រោយ ព្រមទាំងបានលើកយកសារៈសំខាន់នៃច្បាប់ E-Commerce របស់កម្ពុជា (ពេលចូលជាធរមាន) និងគុណប្រយោជន៍នៃប្រព័ន្ធ E-Payment ដែលមានភាពងាយស្រួលដល់អាជីវកម្មរបស់ក្រុមហ៊ុន Uber។

លើសពីនេះ ឧត្តម ប៉ាន សូរស័ក្តិ បានណែនាំដល់ពួកគេធ្វើការចុះបញ្ជីក្រុមហ៊ុនជាមួយក្រសួងពាណិជ្ជកម្ម និងសហការជាមួយស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងសាលារាជធានីភ្នំពេញជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Uber បានប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីអនុញ្ញាតឲ្យអតិថិជនដែលប្រើប្រាស់ Smartphones អាចបញ្ជូនព័ត៌មាននៃការធ្វើដំណើរ ទៅកាន់ភ្នាក់ងារបើកបរ Uber ដែលស្ថិតនៅជិតពួកគេ ដើម្បីដឹកយកពួកគេទៅកាន់គោលដៅ។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងចំនួន ៥៤៥ នៃប្រទេសចំនួន ៦៦ ជុំវិញពិភពលោក៕

ប្រភពៈ ក្រសួងពាណិជ្ជកម្ម

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស