ក្រសួងសាធារណការបង្កើតទំព័រ Facebook ឲ្យពលរដ្ឋផ្តល់ដំណឹង

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតទំព័រ Facebook មួយ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋរាយការណ៍ពីផ្លូវខូច ឬ ផ្លូវសំបុកមាន់នៅតាមបណ្តាផ្លូវនានា។ ក្រៅពីបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរាយការពីផ្លូវខូច និង ផ្លូវសំបុកមាន់ហើយនោះ ការបង្កើតទំព័រនេះ ក៏ដើម្បីឲ្យមន្រ្តីក្រសួងចុះទៅជួសជុលបានឆាប់រហ័សផងដែរ។

ដើម្បីចូលរួមរាយការណ៍អំពីបញ្ហាផ្លូវខូច និងផ្លូវសំបុកមាន់ទាំងនោះ ប្រជាពលរដ្ឋគ្រាន់តែថតយករូបភាពផ្លូវ ដែលខូច ឬ ផ្លូវសំបុកមាន់ រួចចូលទៅកាន់ទំព័រ Facebook របស់ក្រសួងដូចភ្ជាប់មកជាមួយ (https://www.facebook.com/…) ហើយបញ្ជូនរូបភាពផ្លូវដែលខូច និងសរសេរបញ្ជាក់អំពីទីតាំង ដូចជាទីតាំងក្រុម ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ក៏ដូចជាលេខផ្លូវជាការស្រេច។

សូមបញ្ជាក់ថា ដើម្បីជួសជុលផ្លូវដែលខូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ បានដាក់ចេញយុទ្ធនាការជួសជុល​ផ្លូវខូចនៅទូទាំងប្រទេស ដោយបានចែកម៉ូតូកង់៣ រហូតដល់ ៦៥គ្រឿង។ នៅលើម៉ូតូសម្រាប់ធ្វើសកម្មភាពថែទាំផ្លូវ និងលុបសំបុកមាន់នេះ រួមមាន៖ អាវសុវត្ថិភាព មួកសុវត្ថិភាព ស្រោមដៃ ភ្លើង ផ្លាកសញ្ញាមានការដ្ឋាន ផ្លាកសញ្ញាចប់ការដ្ឋាន បង្គោលចរាចរណ៍រាងសាជី សញ្ញាបង្វែរទិស ខ្សែការពារការដ្ឋាន របាការពារការដ្ឋាន ម៉ាស៊ីនភ្លើង ម៉ា ស៊ីនបង្ហាប់ ជើងដំរី កៅស៊ូ និង មានមន្រ្តីបញ្ជាចរាចរណ៍ផងដែរ។

តាមរយៈម៉ូតូនេះ មន្រ្តីតាមមន្ទីរសាធាណការ និងដឹកជញ្ជូនទូទាំងរាជធានី-ខេត្ត បានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ។ ក្នុងរយៈពេល ១៣ថ្ងៃដើមខែមករា មានផ្លូវខូច និងផ្លូវសំបុកមាន់ជាច្រើនត្រូវបានជួសជុល។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្ន មន្រ្តីសាធារណការ និងមន្រ្តីជំនាញមានចំនួនតិចតួចនៅឡើយ ជាហេតុធ្វើឲ្យមានភាពខ្វះចន្លោះក្នុងការចុះពិនិត្យ និងជួសជុលផ្លូវ ដែលមានបញ្ហា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឃើញផ្លូវខូចចូលរួមសហការ និងរាយការណ៍ជូនមន្រ្តី ដើម្បីចុះទៅជួសជុលផ្លូវទាំងនោះ៕

ប្រភពៈ ប្រ្វេសនូ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស