​ឡូយ​មែន​! “និស្សិត​” ហាង​កាហ្វេ​បណ្ដែត​ទឹក​នៅ​ RUPP​ ត្រៀម​សាង​សង់​ក្នុង​ឆ្នាំ​នេះ

ថ្មីៗ​នេះ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​បញ្ចេញ​​នូវ​គំរូ​​ប្លង់​​មួយ​ចំនួន​នៃ​ហាង​កាហ្វេ​បណ្ដែត​​ទឹក​មួយ​​ក្នុង​សកល​វិទ្យាល័យ​​ ជាមួយ​​​រចនា​បទ​ខ្មែរ​យ៉ាង​​ស្រស់​ស្អាត​ ព្រម​ទាំង​​មាន​ការ​រៀប​ចំ​បរិវេណ​​ស្រះ​ទឹក​ខាង​ក្រោយ​បណ្ណាល័យ​សម្ដេច​ ហ៊ុន​ សែន ​ទៀត​ផង​។​​

​ឯក​ឧត្ដម​ ជេត​ ជាលី​ សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​បាន​ថ្លែង​ថា​ ​ថ្នាក់​ដឹង​នាំ​សាលា​បាន​​​យល់​ស្រប​សម្រាប់​ការ​រៀប​ចំ​​ និង កែ​ច្នៃ​តំបន់​ស្រះ​ទឹក​ខាង​ក្រោយ​បណ្ណាល័យ​សម្ដេច​​ ហ៊ុន​ សែន​អោយ​​មាន​ភាព​​ទាក់​ទាញ​បន្ថែម​ទៀត​ ដើម្បី​អោយ​​សិស្ស​ និស្សិត​អាច​ទៅ​អាន​សៀវភៅ​នៅ​ទី​នោះ​ប្រកប​ដោយ​ផា​សុក​ភាព​ ព្រម​ទាំង​អាច​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​បរិស្ថាន​ធម្មជាតិ​​​នៅ​ទី​នោះ​​ផង​​ដែរ​។​ ​​

ឯក​ឧត្ដម​ ជេត​ ជាលី​ (រូបភាព៖ ផ្ដល់​ឲ្យ)

​​ឯក​ឧត្ដម​​បាន​បន្ត​ទៀត​ថា​ នៅ​ទី​នោះ​គឺ​នឹង​មាន​​​រៀប​ចំ​ជា​កៅអី​អង្គុយ​​អោយ​បាន​សម​រម្យ​ ​ជា​ពិសេស​នឹង​​បង្កើត​ជា​​ហាង​កាហ្វេ​តូច​មួយ​ ឈ្មោះ​ថា​ ” កាហ្វេ​និស្សិត​ (CAFE NISSET) ” ​ដែល​មាន​ដាក់​​លក់​ជា​កាហ្វេ​ និង ភេសជ្ជៈ​​សម្រាប់​អ្នក​ដែល​និយម​​ពិសា​កាហ្វេ​អាន​សៀវភៅ​។​ ហាង​កាហ្វេ​នេះ​នឹង​ត្រូវ​ដំណើរ​ការ​ដោយ​​ក្រុម​​សមាគម​និស្សិត​(BANG)នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ហើយ​​​ក៏​នឹង​ផ្ដល់​ការងារ​ជូន​ដល់​និស្សិត​​ក្រី​ក្រ​​មួយ​ចំនួន​​​ផង​ដែរ​​។​ ​​ចំណែក​​ថវិកា​​ចំណេញ​ មួយ​​ផ្នែក​នឹង​​​ត្រូវ​ចូល​ទៅ​សមាគម​ដើម្បី​ប្រើ​ប្រាស់​ជា​ផល​ប្រយោជន៍​រួម​​សម្រាប់​និស្សិត​​ក្នុង​សកលវិទ្យាល័យ​​ទាំង​មូល​ដូច​ជា​ការ​បង្រៀន​វគ្គ​​បំប៉ន​​ ការ​ជួយ​​រក​ផ្ទះ​ជួល​អោយ​និស្សិត​​​ និង ​ការ​ជួយ​រក​ការ​ងារ​ធ្វើ​អោយ​និស្សិត​​​​ជា​ដើម​។​


បច្ចុប្បន្ន​​​នេះ​ ថ្នាក់​ដឹក​នាំ​របស់​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​​កំពុង​ស្វះ​ស្វែង​រក​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សកល​វិទ្យាល័យ​មួយ​នៅ​​ប្រទេស​កូរ៉េ​ ដើម្បី​ជួយ​ដល់​ការ​សម្អាត​ស្រះ​ទឹក​ ​កុំ​អោយ​មាន​ក្លិន​ស្អុយ​​ផង​ដែរ​។ ប៉ុន្តែ​​ឯក​ឧត្ដម​​ ជេត​ ជាលី​​បាន​​បញ្ជាក់​​​ថា​ គម្រោង​មួយ​នេះ​នឹង​​​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ការ​​សាង​សង់​ក្នុង​ឆ្នាំ​២០១៧​​​ផ្ទាល់​តែ​ម្ដង​ ​ដោយ​​ខាង​និស្សិត​​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​​​ជាអ្នក​​ទទួល​ខុស​ត្រូវ​លើ​​​ការ​គូរ​ប្លង់​ ក្រោម​​​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កូរ៉េ​ ​​(CKCC )​៕ ​​​​



*ប្រភពរូបភាពពីលោក Khoun Thavouth*

ប្រភពៈ news.sabay

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស