រាប់លាន​នាក់​ជ្រួលជ្រើម​នឹង​បន្តោង​ខ្សែ ក​ យោនី​ តម្លៃ ២៥ ដុល្លារ

ក្រុងស៊ីដនី: អ្នកខ្លះ​តែងតែ​បង្ហាញ​ពី​អារម្មណ៍​ពិត និង​ចំណូលចិត្ដ​ដោយ​ឥត​ខ្មាសអៀន។

ជាក់ស្ដែង ពេលនេះ សូម្បីតែ​ប្រដាប់ភេទ ក៏ពួកគេ​អាចយក​ច្នៃពាក់​ជាបន្តោង​ខ្សែក​ដ៏ប្លែក​ដែរ។

អ្នកសិល្បៈ និង​ជាអ្នក​ច្នៃ​គ្រឿងអលង្ការ​អូស្ដ្រាលី ដែល​ប្រើ​ឈ្មោះ អេមីលី ម៉ៃស្ទីខល (Emily Mystical) បាន​ផ្ដើម​លក់វត្ថុ​សិល្បៈ​ច្នៃតាម​សរីរាង្គកាយ​លើ​គណនី Etsy ដោយមាន​មនុស្ស​រាប់លាន​នាក់​ចាប់អារម្មណ៍​ខ្លាំង​នៅលើ​អ៊ីនស្ដាក្រាម​នាង។

«បន្តោង​យោនី» មានតម្លៃ ២៥ ដុល្លារ រំលេច​រូបរាង​កេរ្ដិ៍​ភេទស្ដ្រី​ក្នុងសណ្ឋាន​ពណ៌​ភ្លឺរលោង និង​ដាំ​គ្រីស្ដាល់​ត្រង់ចំណុច​សិរ (គ្លីតូរីស)។

ជំនួញ​អនឡាញ​របស់​នាង អេមីលី មិនមែន​មានតែ​បន្តោង​យោនី​មួយមុខ​ប៉ុណ្ណោះ​ទេ នាងក៏​លក់​គ្រឿងអលង្ការ គ្រីស្ដាល់ គ្រឿង​ព្យួរ​រំយោល​លម្អ​ផ្ទះ និងចម្លាក់​ផ្សេងៗ​ទៀត ដែល​សុទ្ធ​តែមាន​សម្រស់​ស្រស់ស្អាត។

ប៉ុន្ដែវត្ថុ​បង្ហាញពី​កេរ្ដិ៍​ភេទស្ដ្រី​នេះហាក់​ទទួលបាន​នូវ​ចំណាប់អារម្មណ៍​ខ្លាំង​ជាងគេ​លើបណ្ដាញ​សង្គម។ នាងបាន​ចែករំលែក​ន្តោងខ្សែក​គំរូ​ដំបូង​ក្នុង​ខែវិច្ឆិកា ដោយ​ហៅវា​ថា «vage-yena» ដែលមាន​ភាព​ទាក់ទាញ​ត្រង់​គ្រីស្ដាល់​រាងចក្ខុ​ចំកណ្ដាល។

ភ្លាមៗ​នោះ មាន​អ្នកចុច likes ដល់ ៥៧០០ និង​មនុស្ស​ជាច្រើន​នាក់​ចាប់អារម្មណ៍​ចង់ទិញ​ប្រើ តែវា​ក៏ទទួល​រងនូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ដែរ ជាពិសេស កូនស្រី​អ្នកនាង​ដែល​ទើប​ចូលរៀន​សាលា​បឋម។

បកស្រាយ​សម្រាល​នូវ​ការរិះគន់ នាង អេមីលី បាន​សរសេរ​ថា៖ «កូនស្រី​ខ្ញុំ​អស់សង្ឃឹម​ខ្លះដែរ​ចំពោះ​ខ្ញុំ ដោយបាន​លើកឡើង​ថា ខ្ញុំជា​ម្ដាយ​ចម្លែក។ ប៉ុន្ដែ​យោនី​នេះស័ក្ដិសម​សម្រាប់​ក្មេងស្រី រួមទាំង​កូនស្រី​ខ្ញុំ​ផងដែរ។ វាមិន​ចម្លែក​អ្វីទេ»៕

ប្រភពៈ​ postkhmer

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស