មុននឹងថើប តើត្រូវរៀបចំខ្លួនយ៉ាងបែបណាដើម្បីឲ្យមានរសជាតិ ជ្រាលជ្រៅ? សូមអានបន្តដើម្បីទទួលបានផលគួរគាប់ចិត្ត
ទីមួយ៖ មើលខ្លួនឯងមើលថា យើងនឹងជាមនុស្សល្អបែបណា
មុនពេលថើបមនុស្សដែលយើងស្រលាញ់ យើងចង់ដឹងខ្លួនឯងដែរថា ខ្លួនយើងនឹងពូកែត្រង់ណា ដើម្បីឲ្យការថើបនោះមានពិសេស ហើយមានអត្ថន័យ។ បើសិនជាដើរលេងជាមួយនឹងដៃគូររបស់អ្នកពាក់អាវយឺតធម្មតាៗ អ្នកគួរតែស្លៀកពាក់ឲ្យមានភាពទាក់ទាញបន្តិច និងធ្វើម៉ូតសក់ឲ្យទាន់សម័យបន្តិច។ ការធ្វើបែបនេះអាចនឹងធ្វើឲ្យដៃគូររបស់អ្នកចាប់អារម្មណ៏លើកអ្នក ដែលជាហេតុធ្វើឲ្យការថើបនោះវាកាន់តែរ៉ូមែនទិក និងរោលរាល។
ទីពីរ៖ មើលក្លិនមាត់ និងបបូរមាត់
មុនពេលដែលអ្នកថើបនរណាម្នាក់ អ្នកពិតជាមិនចង់ឲ្យគេធំក្លិនមាត់ ឬបបូរមាត់ដែលប្រេះឬស្ងួត។ បើសិនជាអ្នកទើបតែញាុំចំណីអាហាររួច អ្នកគួរទំពារស្ករកៅស៊ូបន្តិចទៅដើម្បីឲ្យមានក្លិនមាត់ ឬបើអ្នកមានពេល សូមដុសធ្មេញ។ អ្នកអាចលាភក្រែមបបូរមាត់បន្តិចដើម្បីកុំឲ្យមើលទៅបបូរមាត់របស់អ្នកស្ងួតពេក។
ក្នុងចំណុចនេះ អ្នកអាចដឹងហើយថា នេះចូលជំហ៊ានទីដំបូងហើយ។ មិនថាជាការណាត់ ឬអ្នកនៅទីណានោះទេ អ្នកត្រូវទៅឲ្យកៀកៗនឹងដៃគូររបស់អ្នក។ កាន់តែជិតតាមតែអាចធ្វើទៅបាន ដូចជាអង្គុយជិត ដាក់ដៃយើងអាបលើស្មារបស់នាង ឬក៏កាន់ដៃនាង។
នេះគឺជាចំណុចដែលគន្លឹះដែលបង្ហាញដល់ដៃគូររបស់អ្នកថា អ្នកស្រឡាញ់គេ ហើយចង់បានស្នាមថើបដ៏ពិសេសមួយ។ ការទំនាក់ទំនងតាមកែវភ្នែកគឺអាចធ្វើជារឿងច្រើនណាស់។ បើតាមរយៈអ្នកដែលគេស្គាល់គ្នាច្រើន ពួកគេតែងតែទំនាក់ទំនងផ្លូវអារម្មណ៏របស់ពួកគេនៅតាមក្រសែភ្នែករៀងខ្លួន។ កាលមើលឲ្យចំភ្នែកអ្នកដទៃ ក៏អាចបង្ហាញដែរថា អ្នកមិនមែនកំពុងលេងសើចនោះទេ ហើយនាងអាចទុកចិត្តអ្នកបាន។
បង្ហាញពីអារម្មណ៍ថាអ្នកពិតជាយកចិត្តទុកដាក់ចំពោះនាងខ្លាំងប៉ុណ្ណា ឬនាងមានន័យយ៉ាងណាចំពោះអ្នក ដោយបង្ហាញតាមរយៈពាក្យសំដីផ្អែមល្អែមទៅកាន់នាង។ អ្នកអាចប្រាប់នាងថាតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះនាង ឬថានាងគឺមនុស្សដែលតែងតែលើកទឹកចិត្តរបស់អ្នក។
ដំបូង សម្លឹងមើលភ្នែករបស់នាង បន្ទាប់មកអ្នកអាចទាញមុខនាងថ្មមៗឲ្យមកជិតអ្នក ឬក៏សៀតសក់នាងដាក់លើត្រចៀករបស់នាង។ តោះ! ដល់វគ្គថើបហើយ! រុលមុខអ្នកឲ្យយឺតៗទៅកាន់មុខរបស់នាង ជិតសឹងតែប៉ះបបូរមាត់របស់នាង តែកំពុងទាន់ឲ្យប៉ះ ចាំបន្តិចសិន រួចហើយទើបថើបត្រង់បបូរមាត់របស់នាងថ្មមៗ។
ទីប្រាំពីរ៖ បន្ទាប់ពីខិតទៅជិតនាង ហើយថើបនាងមក អ្នកត្រូវចាំមួយភ្លែតដើម្បីចង់ដឹងពីការឆ្លើយតបរបស់នាងមកវិញ។ ប្រហែលជានាងកំពុងតែចូលចិត្ត ហើយចាំផ្តើមថើបអ្នកវិញ ឬនាងមានអារម្មណ៍ភ័យខ្លាច។ ទោះបីនាងភ័យ ឬមិនភ័យ ក្រោយពេលអ្នកថើបនាង គឺត្រូវទុកឲ្យអ្នកជាចាប់ផ្តើមបន្ទាប់។
បើសិននេះគឺជាលើកដំបូងដែលអ្នកថើបនារីដែលអ្នកស្រឡាញ់ អ្នកត្រូវធ្វើឲ្យមានភាពស្និតស្នាលកាន់តែច្រើន។ ជៀសវាង ភ្លាមស្ទុះវឹងទៅថើបបបូរមាត់របស់នាង អ្នកគួរតែចាប់ផ្តើមថើបកញ្ចឹងកររបស់នាង និងចិញ្ចើមរបស់នាងជាមុនសិន។ ចំនុចគួរចងចាំមួយទៀតនោះ គឺអ្នកត្រូវជៀសវាងប្រើអណ្តាតពេលដែលអ្នកថើបនាងភ្លាម។ ពេលដែលនាងចង់ថើបអ្នកវិញ នោះដល់ពេលដែលអ្នកអាចប្រើអណ្តាតបានហើយ។
ប្រភពៈ ខ្មែរធូដេ