​ម​ន្រ្តី​ក្រ​សួ​ងម​ហា​ផ្ទៃ​ថា ​ប៉ូ​លី​ស​ថៃ​កំ​ពុ​​ងតា​ម​​ចាប់​​អ្ន​ក​ប​ញ្ចេញ​វី​ដេ​អូ​ដើ​រ​​យ៉ា​ង​ប្រងើ​​យ​រ​ប​ស់លោ​ក​ ​ឈា​ន​ ​​ពិ​សិ​ដ្ឋ ​នៅ​​ប្រ​ទេ​សថៃ

មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងមហាផ្ទៃ និងជាសកម្មជនហ្វេសប៊ុកលោក ផែង វណៈ បានលើកលើងឱ្យដឹងថា ការ
បង្ហោះវីដេអូឃ្លីបទម្លាយពីសកម្មភាពរបស់លោក ឈាន ពិសិដ្ឋ ទៅស្នាក់នៅក្នុងផ្ទះសំណាក់ប្រទេសថៃក្រោយប្រកាស
ថា រងរបួសដោយសារតែឡានបុកគឺជារឿងខុសច្បាប់។

លោក ផៃ វណ្ណៈ បានអះអាងថា ក្រុមប៉ូលីសរបស់ប្រទេសថៃកំពុងតែស្វែងរកមុខ និងចាប់ខ្លួនលើជនណាដែលជាអ្នក
បង្ហោះវីដេ អូ ភ្ញៀវដែលបានស្នាក់នៅក្នុងផ្ទះសំណាក់ ពីព្រោះការធ្វើបែបនេះ គឺខុសពីគោលការច្បាប់របស់ប្រទេស
ថៃ ។ មន្រ្តីជាន់ខ្ពស់ក្រ សួងមហាផ្ទៃរូបនេះបានសរសេរលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣០
ធ្នូ ថា ការបង្ហោះវីដេអូរបស់ភ្ញៀវ ដែលស្នាក់នៅក្នុងផ្ទះសំណាក់ទាំងគ្មានការអនុញ្ញាតយ៉ាងដូច្នេះ គឺជាទង្វើខុសច្បាប់
ដែលបានរំលោភទៅលើសិទ្ធិឯកជនរបស់ភ្ញៀ វយ៉ាងធ្ងន់ធ្ងរ៖«ប៉ូលីសថៃកំពុងតាមចាប់ខ្លួនដែលលួចបញ្ចេញវីដេអូភ្ញៀវ
ស្នាក់នៅផ្ទះសំណាក់ខុសគោលការច្បាប់នៅប្រទេសថៃ ។ ការបញ្ចេញវីដេអូភ្ញៀវដោយគ្មានការអនុញ្ញាតិគឺជាការរំ
លោភសិទ្ធិឯកជនរបស់ភ្ញៀវ យ៉ាងធ្ងន់ធ្ងរ ។ ព្រោះតែបំរើហេតុផលនយោបាយ ទង្វើថោកទាបបែបណាក៏ពួកអស់នេះ
ហ៊ានបំពានទេ ។ បទល្មើសកើនថែមទៀតហើយ ចាំមើលអ្នកណាខ្លះពាក់ព័ន្ធត្រូវយកមកបង្ហាញមុខ ។ សង្ឃឹមថា ជន
ល្មើសនិងបក្សពួករតមិនរួចទេ
»។

កាលពីថ្ងៃទី២៩ ខែធ្នូ មានឃ្លីបវីដេអូ ចំនួន៣ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកព្រោងព្រាតដែលបាន
បង្ហាញពីស កម្មភាពរបស់លោក ឈាន ពិសិដ្ឋ និងស្រ្តីម្នាក់ចេញពីផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងប្រទេសថៃដោយ
ធ្វើដំណើរយ៉ាងប្រងើ យហាក់ដូចជាគ្មានរបួសដូចគ្រាដែលអះអាងថា រងគ្រោះដោយសារការបើកឡានបុករបស់លោក
ឌិន ពុទ្ធី នោះឡើយ ។ តាមរយៈវីដេអូឃ្លីបទាំង៣ដែលបង្ហោះឡើងតាំងពីថ្ងៃទី២៩នោះ អ្នកលេងហ្វេសប៊ុកមិនត្រឹមតែ
ចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងចំអកដាក់តុលាការ និងក្រសួងមហាផ្ទៃដែលសន្មត់ថា លោក ឈាន ពិសិដ្ឋ ពិត
ជារឿងរបួសដោយសារឡានលោក ឌិន ពុទ្ធី បុក ខណៈដែលមហាជនអ្នកលេងហ្វេសប៊ុកជាច្រើនរិះគន់លើករណីនេះ
ថា មិនប្រក្រតី។  ប៉ុន្តែយ៉ាងណាវីដេអូឃ្លីបនេះមិនទាន់ ត្រូវបានលោក ឈាន ពិសិដ្ឋ សាមីខ្លួនផ្ទាល់ចេញមុខបកស្រាយ
យ៉ាងណានៅឡើយទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអះអាងថា តាមរយៈភស្តុ
តាងជាបឋមដែលទាក់បានគឺបង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋពិតជា បានរងរបួសនៅជើងស្ដាំដោយសារការបុក
ដោយរថយន្តឈ្មោះ ឌិន ពុធ្ធី ពិតមែន រហូតដល់ដួលសន្លប់ពិតមែន ហើយមិនមែនជាការធ្វើពុតរបស់ឈ្មោះ ឈាន
ពិសិដ្ឋ ដើម្បីទម្លាក់កំហុសឱ្យលោក ឌិន ពុធ្ធី  ដូចការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន មួយចំនួន និងសង្គមហ្វេស
ប៊ុកនោះទេ ។ ចំណែកឯក្រសួងម ហាផ្ទៃវិញនោះក៏បានចេញលិខិតមួយដូចគ្នាដោយបានអំពាវនាវដល់ពលរដ្ឋឱ្យជឿ
ជាក់លើស្ថាប័នតុលាការ ហើយរងចាំការសម្រេចក្ដីនេះ ៕

ប្រភពៈ imnsj.org

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស