ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ ខ្ទង់​​ពាន់​នាក់​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​​​ លោក​​ ឌិន ពុទ្ឋី​​ (មាន​វីដេអូ)

បន្ទាយមានជ័យ៖ ពលរដ្ឋខ្ទង់ពាន់នាក់ នៅព្រឹកថ្ងៃទី ២៩ខែធ្នូ ឆ្នាំ២០១៦នេះ បានផ្ទុះការតវ៉ា និងឈានដល់ការនាំគ្នាបិតផ្លូវជាតិលេខ៥ នៅចំណុចក្បាលស្ពាន ក្រុងប៉ោយប៉ែតផងដែរ ដើម្បីសុំឲ្យដោះលែងលោក ឌិន ពុទ្ឋី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននិងត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទ បើកបុកនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្នុងការតវ៉ារបស់ពលរដ្ឋនេះ សមត្ថកិច្ចចម្រុះរាប់សិបនាក់ក៏បានធ្វើការបំបែកអ្នកការតវ៉ា ដែលបង្កឲ្យកើតហិង្សាបន្តិចតួច រួចឈានដល់មានការឃាត់ខ្លួនស្ត្រី២នាក់ផងដែរ ប៉ុន្តែក្រោយមកសមត្ថកិច្ចបានធ្វើការដោះលែង និងឈប់ធ្វើការតវ៉ាវិញ បន្ទាប់ពីមានការចរចាគ្នារវាងគ្រួសារលោក ពុទ្ធី និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ចន្ទពិសិដ្ឋនិង លោក អភិបាលក្រុងប៉ោយប៉ែត។

គួររំលឹកដែរថា មុននឹងឈានដល់ការតវ៉ានេះ នៅពេលថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងលោក ឌិន ពុទ្ធី និងលោក ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចបណ្ដាលឲ្យមានការឃុំខ្លួនលោក ឌិន ពុទ្ធី ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យសាធារណជនពិសេសអ្នកលេងក្នុងបណ្ដាញសង្គមរិះគន់មិនសំចៃមាត់ថា មានចំណុចសង្ស័យជាច្រើនចំពោះនាយរងរូបនោះ ហើយករណីនេះទៀតសោត ក៏បានក្លាយបញ្ហារសើបមួយ ដែលធ្វើឲ្យសម្តេច  ក្រឡាហោម ស ខេង បានបញ្ជាផ្ទាល់ ឲ្យមានការបើកការស៊ើបអង្កេតផងដែរ៕

Posted by Prim Houn on Wednesday, December 28, 2016

Posted by Prim Houn on Wednesday, December 28, 2016

ប្រភព៖ kqube

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស