ក្រសួងមហាផ្ទៃ ពន្យល់វិធានការចាប់ខ្លួនមន្ដ្រីបក្សប្រឆាំង

ភ្នំពេញៈ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាស ព័ត៏មានលើកឡើងអំពីវិធានការចាប់ខ្លួនមន្រ្តីគណបក្សប្រឆាំង ដោយបានបញ្ជាក់ថា វរសេនីយ៍ត្រី លោក ឈាន ពិសិដ្ឋ ពិតជាបានរងគ្រោះដោយសាររថយន្ដរបស់លោក ឌិន ពុទ្ធី បុកពិតប្រាកដមែន។ ដូច្នេះក្រសួងអំពាវនាវឲ្យសាធារណជន រក្សាភាពស្ងៀម ស្ងាត់ ត្រូវរង់ចាំលទ្ធផលចំណាត់ការរបស់តុលាការ ជាមុនសិន។
សេចក្ដីប្រកាសព័ត៏មានរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើង ស្របពេលក្រុមអ្នកគាំទ្រ លោកឌិន ពុទ្ធី រាប់សិបនាក់បានធ្វើបាតុកម្មបិទច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ទាមទារឲ្យដោះលែងលោក ឌិន ពុទ្ធី ដោយចាត់ទុកការចាប់ខ្លួននេះជារឿងអយុត្តិធម៌។
នៅពេលមានការតវ៉ាទាមទារឲ្យ​ដោះ​​លែង ឌិន ពុទ្ធី នោះមានមនុស្សមួយចំនួនត្រូវអាជ្ញា​ធរឃាត់ខ្លួនរយៈពេលខ្លី ហើយក៏ត្រូវ​​បាន​ដោះលែងវិញ នៅថ្ងៃដដែលនោះ បន្ទាប់ ពីមាន​ការសន្យា​ឈប់តវា ។
គួររំលឹកថា កាលពីថ្ងៃ២២ ខែធ្នូ ឆនាំ២០១៦ មានករណីប៉ះទង្គិចមួយរវាងប៉ូលិសស័ក្ដិ៤ លោកឈាន ពិសិដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅចោទថា បានធ្វើពុត ជាដួលសន្លប់នៅមុខរថយន្ដមន្ដ្រីគណបក្សសង្គ្រោះជាតិ លោកឌិន ពុទ្ធី ត្រង់ចំណុច ច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត។ ក្រោយហេតុការណ៍ លោកឌិន ពុទ្ធី ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនភ្លាមៗ ដោយរងការចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ ទោស។
អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទិ២៨ ខែធ្នូ ឆ្នាំ២០១៦ ក៏បាន ចេញសេចក្ដីថ្លែងការណ ដោយអះអាងថា បើតាមភ័ស្តុតាងបឋមទាំងអស់ដែលបានរក ឃើញ ប៉ូលិសឈ្មោះឈាន ពិសិដ្ឋ ពិតជាបានរងបួសនៅជើងស្ដាំ ដោយសារតែមន្ត្រី គណបក្សសង្គ្រោះជាតិ លោកឌិន ពុទ្ធី បើកឡានបុករហូតដល់ដួលសន្លប់ មិនមែនជា ការធ្វើពុត ដើម្បីទម្លាក់កំហុសទៅលើលោក ឌិន ពុទ្ធី ដូចការផ្សាព្វផ្សាយនៅតាម បណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនឡើយ។ ដូច្នេះតុលាការសម្រេច បើកការស៊ើបសួរឈ្មោះឌិន ពុទ្ធី ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

 

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស