រដ្ឋាភិបាល​បញ្ចប់​កិច្ច​សន្យា SCA មុន​កំណត់​លើ ព្រលាន​យន្តហោះសៀមរាប

រដ្ឋាភិបាល កម្ពុជា បាន សម្រេច បញ្ចប់ កិច្ច សន្យា អភិវឌ្ឍន៍ និង គ្រប់ គ្រង ព្រលាន យន្តហោះ អន្តរជាតិ សៀមរាប ពី ក្រុមហ៊ុន សម្បទាន ព្រលាន យន្ត ហោះ (SCA) មុន ពេល កំណត់ ។ នេះ បើ តាម សេចក្តី សម្រេច ចេញ ផ្សាយ ក្នុង សៀវភៅ រាជកិច្ច ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល បាន កាលពី ថ្ងៃ ម្សិលមិញ ។
សេចក្តី សម្រេច របស់ រដ្ឋាភិបាល ដែល ចុះ ហត្ថលេខា ដោយ លោក នាយក រដ្ឋ មន្ត្រី ហ៊ុន សែន កាលពី ថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០១៦ បាន សម្រេច ឲ្យ បង្កើត គណៈកម្មការ ចរចា ជាមួយ ក្រុមហ៊ុន SCA ដើម្បី បញ្ចប់ កិច្ច សន្យា សម្បទាន មុន ពេល កំណត់ ក្នុង ការ អភិវឌ្ឍ និង គ្រប់ គ្រង ប្រតិបត្តិការ អាជីវកម្ម លើ ព្រលាន យន្ត ហោះ អន្តរជាតិ សៀមរាប បច្ចុប្បន្ន និង ដើម្បី ទូទាត់ សំណង ដល់ SCA ។
មន្ត្រី រដ្ឋាភិបាល បាន ឲ្យ ដឹង ថា ការ វិនិយោគ លើ ព្រលាន យន្ត ហោះ អន្តរជាតិ សៀមរាប ថ្មី នឹង ត្រូវ ប្រគល់ ឲ្យ ក្រុមហ៊ុន ចិន វិញ នៅ ទីតាំង ថ្មី ក្នុង ស្រុក សូទ្រ និគម ចម្ងាយ ៤០ គីឡូម៉ែត្រ ពី តំបន់ អង្គរ ។
លោក យឹម ណុលឡា ប្រធាន ក្រុម ប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង ជា ប្រធាន គណៈកម្មាធិការ ចរចា នេះ បាន ឲ្យ ដឹង ថា SCA ត្រូវ បាន ជូន ដំណឹង រួច ហើយ ។
លោក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ៖ « យើង បាន ជូន ដំណឹង ដល់ SCA ឲ្យ រៀបចំ ការ ចរចា និង គណនា ពី ទំហំ វិនិយោគ លើ ព្រលាន យន្តហោះ សៀមរាប ថា តើ វា ត្រូវ ចំណាយ អស់ ប៉ុន្មាន ?» ។
តាម លោក យឹម ណុលឡា ក៏ បាន បញ្ជាក់ ថា ព្រលាន យន្តហោះ អន្តរជាតិ សៀមរាប នឹង ត្រូវ ប្រគល់ ឲ្យ ក្រុមហ៊ុន ចិន វិនិយោគ ផង ដែរ ។
លោក បន្ត ថា ៖ « ព្រលាន យន្តហោះ សៀមរាប នឹង ផ្ទេរ ឲ្យ ក្រុមហ៊ុន ចិន ក្រុមហ៊ុន ចិន នឹង ទទួល ខុស ត្រូវ លើ ការ ផ្ដល់ សំណង ការ ផ្ដល់ សំណង នឹង មិន ត្រូវ បាន សង នៅ ពេល ឥឡូវ ទេ សំណង នេះ នឹង ត្រូវ សង តាម រយៈ ការ បង់ រំលស់ នៅ ពេល ព្រលាន យន្តហោះ ថ្មី ចាប់ ផ្ដើម ប្រតិបត្តិការ » ។
លោក បន្ត ថា ព្រលាន យន្ត ហោះ ថ្មី នេះ នឹង ត្រូវ ការ រយៈពេល ៣ ឆ្នាំ ដើម្បី ចាប់ ផ្ដើម ប្រតិបត្តិការ ។
តាម លោក ណុលឡា កាល បរិច្ឆេទ សម្រាប់ ការ ចរចា នៅ តែ មិន ទាន់ បាន កំណត់ ពេល វេលា នៅ ឡើយ ប៉ុន្តែ SCA ត្រូវ បាន ជូន ដំណឹង ពី ការ សម្រេច ចិត្ត របស់ រដ្ឋាភិបាល ហើយ កំពុង រៀបចំ ឯកសារ ចរចា ។
លោក ថ្លែង ថា ៖ « ការ ចរចា នឹង មិន មាន បញ្ហា អ្វី ទេ ដោយ យោង តាម មាត្រា ទី ៧ នៃ កិច្ច ព្រម ព្រៀង នេះ ដែល រដ្ឋាភិបាល មាន សិទ្ធិ ផ្លាស់ ប្តូរ ទីតាំង ព្រលាន យន្ត ហោះ នេះ ជា ការ ផ្ដល់ សំណង » ។
មន្ត្រី ជាន់ ខ្ពស់ នៃ ទីស្តី ការ គណៈ រដ្ឋ មន្ត្រី សុំ មិន បញ្ចេញ ឈ្មោះ ដែល ជា សមាជិក នៅ ក្នុង គណៈកម្មការ ចរចា នេះ បាន ឲ្យ ដឹង ថា ទំហំ វិនិយោគ លើ ព្រលាន យន្តហោះ ថ្មី មាន ប្រមាណ ជិត ៩០០ លាន ដុល្លារ លើ ផ្ទៃដី ៧០០ ហិកតា ស្ថិត ក្រោម គម្រោង សាងសង់ ដំណើរ ការ ផ្ទេរ (BOT) ។
លោក បន្ត ថា យោង តាម ការ រាយការណ៍ របស់ អង្គការ UNESCO ទៅ រដ្ឋាភិបាល បច្ចុប្បន្ន ព្រលាន យន្តហោះ នៅ ជិត ប្រាសាទ អង្គរវត្ត និង ប្រាសាទ បាយ័ន ដែល សម្ពាធ សំឡេង របស់ យន្តហោះ ប៉ះពាល់ ដល់ គ្រឹះ ប្រាសាទ ។
លោក បញ្ជាក់ ថា ៖ « ការ សម្រេច ចិត្ត របស់ រដ្ឋាភិបាល ត្រូវ បាន ធ្វើ ឡើង បន្ទាប់ ពី ការ រាយការណ៍ របស់ អង្គការ UNESCO អំពី ផល ប៉ះ ពាល់ ដោយ សារ សំឡេង ម៉ាស៊ីន យន្ត ហោះ និង ការ ធ្វើ ឲ្យ ស្រុត ប្រាសាទ ដែល អាច ប៉ះពាល់ ដល់ ប្រាសាទ បាយ័ន និង ប្រាសាទ អង្គរវត្ត » ។
មន្ត្រី ដដែល បាន ឲ្យ ដឹង ថា កិច្ចព្រម ព្រៀង វិនិយោគ ថ្មី លើ ព្រលាន យន្តហោះ សៀមរាប នេះ ត្រូវ បាន ធ្វើឡើង ក្នុង អំឡុង ពេល ដំណើរ ការ ទស្សនកិច្ច របស់ លោក ស៊ី ជីនភីង មក កម្ពុជា កាលពី ខែ តុលា ។
មន្ត្រី មិន បាន បង្ហាញ ពី ឈ្មោះ ក្រុមហ៊ុន ចិន ដែល ទទួល បាន ការ អភិវឌ្ឍ ថ្មី នេះ ទេ ។ ប៉ុន្តែ បើ តាម គេហ ទំព័រ សារ ព័ត៌មាន ចិន Ecns.cn បាន ឲ្យ ដឹង ថា ក្រុមហ៊ុន Yunnan Investment Group Holdings ក្រុមហ៊ុន Yunnan Construction Group និង ក្រុមហ៊ុន Yunnan Airport Group សាងសង់ ព្រលាន យន្តហោះ នេះ រួមគ្នា ក្នុង កិច្ច សន្យា អាជីវកម្ម BOT រយៈពេល ៥៥ ឆ្នាំ ។
យោង តាម ផែនការ នេះ ព្រលាន យន្តហោះ អន្តរជាតិ អង្គរ សៀមរាប ថ្មី នេះ នឹង ត្រូវ បង្កើត ស្ដង់ដារ សម្រាប់ ព្រលាន យន្តហោះ ថា្នក់ 4E ដែល អនាគត អាច ត្រូវ បាន ពង្រីក ដល់ ព្រលាន យន្តហោះ ថ្នាក់ 4F ។
លោក ខែក នរិន្ទ ដា នាយក ទំនាក់ ទំនង នៅ ក្រុមហ៊ុន SCA មិន បាន ផ្តល់ ព័ត៌មាន លម្អិត ទាក់ទង នឹង គម្រោង នេះ ទេ នៅ ពេល ទាក់ទង កាលពី ថ្ងៃ ម្សិលមិញ ដោយ លោក គ្រាន់តែ លើក ឡើង ថា ៖ « យើង ជឿ ជាក់ ថា ការចរចា ណាមួយ ជាមួយ នឹង អាជ្ញាធរ កម្ពុជា នឹង នាំមក នូវ លទ្ធផល ដែល មាន ប្រយោជន៍ » ។
ក្រុមហ៊ុន SCA បច្ចុប្បន្ន ទទួល បាន សិទិ្ធ អភិវឌ្ឍន៍ និង គ្រប់គ្រង ព្រលាន យន្តហោះ ទាំង បី នៅ កម្ពុជា គឺ ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ សៀមរាប និង ខេត្ត ព្រះសីហនុ ដែល កំពុង ដំណើរ ការ ពង្រីក ។
លោក ខែក នរិន្ទ ដា ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពី សប្តាហ៍ មុន ថា ក្រុមហ៊ុន គ្រប់គ្រង ដោយ វិនិយោគិន បារាំង នេះ ទទួល បាន សម្បទាន ប្រតិបត្តិការ ព្រលាន យន្តហោះ អន្តរជាតិ ទាំង ៣ របស់ កម្ពុជា រហូត ដល់ ឆ្នាំ ២០៤០៕

 

ប្រភព: postkhmer

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស