ឆបោក ម៉ូតូមិត្ដភ័ក្ដិជិះ ទៅបង្អួតសង្សារ ថ្ងៃបុណ្យ ណូអ៊ែល ជាប់ខ្នោះ

ខេត្ដកណ្តាលៈ ដោយសារតែមិនមានម៉ូតូស៊េរីទំនើប ជិះទៅបង្អួតនារីជាសង្សារនៅថ្ងៃបុណ្យ​ណូល​អែល បានបុរសម្នាក់បង្ខំចិត្តឆបោកម៉ូតូម៉ាកZoomer-X របស់ជាងកាត់សក់ដូចគ្នានៅឯក្រុង​តាខ្មៅជិះទៅបង្អួតនារីជាសង្សារកំពុងធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ស្រុកខ្សាច់​កណ្តាល បានរយៈពេល៣ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងជនរងគ្រោះ​ជា​ម្ចាសម៉ូតូ ។

ជនសង្ស័យត្រូវបានចាប់ខ្លួនរួមជាមួយវត្ថុតាង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ រិត​ គឹម​ស្រ៊ាន់​ ភេទប្រុស អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងកាត់សក់នៅឯក្រុងតាខ្មៅ​ មានទីលំនៅភូមិមាន់ដប់​ ឃុំមានជ័យ ​ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់ចាម ។ ចំណែកឯជនរងគ្រោះ​ឈ្មោះ ចន្ទ សុវណ្ណា​រ៉ា ភេទ​ប្រុស ​អាយុ​១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងកាត់សក់នៅឯក្រុង​តាខ្មៅ​ មានទីលំនៅភូមិបុណ្ណា​ ឃុំព្រះ​ពុទ្ធ​ ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាក​Zoomer-X ពណ៌សបិតស្កុតពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល1T-3150 ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានបន្តថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០​១៦ ជនសង្ស័យឈ្មោះ រិត គឹមស្រ៊ាន់ បាននិយាយសុំខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថាជិះទៅ​ទិញបាយហូបមួយភ្លែត ។ ក្រោយពីខ្ចីម៉ូតូជនរងគ្រោះបានហើយនោះជនសង្ស័យក៏បានជិះ​ម៉ូតូចេញពីហាងកាត់សក់នៅឯសង្កាត់ព្រែកឬស្សីបាត់ទៅ ។ បន្ទាប់ពីជនសង្ស័យជិះម៉ូតូ​ទៅ​បាត់អស់រយៈពេលជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បាន​សម្រេចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឬស្សី ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីដាក់ពាក្យបណ្តឹងរួចជនរងគ្រោះបានបន្តរុករក​ជន​សង្ស័យ រហូតប្រទះឃើញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ក៏ប្រញាប់ប្តឹងសមត្ថកិច្ច​នគរ​បាល​​ស្រុកខ្សាច់កណ្តាលឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ដើម្បីធ្វើ​ការ​​​សាក​សួរ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលប្រគល់​ឲ្យ​សមត្ថ​កិច្ច​​នគរបាលក្រុងតាខ្មៅដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការតាម​ច្បាប់ ៕​

 

ប្រភព: nokorthom

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស