អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !

(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជាបានជាប់ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៨នៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា៧.៧% រយៈពេល២ទសវត្សរ៍ និងបានធ្វើឲ្យកម្ពុជា ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាសុី។

យោងតាមសេចក្តីប្រកាសព៌ត័មានរបស់ CDC ស្តីពីលទ្ធផលនៃជំនួបរវាងលោក សុខ ចិន្តាសោភា និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន ប្រមាណ៤០នាក់ នៅទីស្នាក់ការ CDC ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូថា «ភាពរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា ដែល​ជាប្រទេសមួយក្នុងចំណោមប្រទេសឯតទគ្គករកំណើន (Olympian of growth) ទាំង៨ក្នុងពិភាពលោក ដែលមានកំណើនរឹងមាំ​ក្នុងអត្រា៧.៧% ក្នុងរយៈពេល២ទសវត្សរ៍ បានធ្វើឲ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។

សូមជម្រាបថា យោងតាមតួលេខ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់សឹង្ហបុរីនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន១៤០គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩៥៦លានដុល្លាអាមេរិកស្មើនឹង ១.៦៧% នៃទុនវិនិយោគសរុប។ ដោយឡែក ការវិនិយោគរបស់សឹង្ហបូរី ក្នុងឆ្នាំ២០១៦ គឺមានចំនួន០៧គម្រោង ក្នុងវិស័យទូរគមនាគមន៍, ផលិតកម្មទឹកបរិសុទ្ធធម្មជាតិ, កែច្នៃផលិតផលកៅស៊ូ, ផលិតកម្មកាត់ដេរ, និងថាមពល ក្នុងទឹកប្រាក់វិនិយោគប្រមាណ ១០៤ លានដុល្លារអាមេរិក៕

 ប្រភព៖ freshnewsasia

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស