កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…

​មាន​អាយុ ២៣​ឆ្នាំ រូបរាង​ខ្ពស់ស្រឡះ កម្ពស់ ១,៦៨​ម៉ែត្រ សម្បុរ​ស​ស្អាត ទឹកមុខ​ស្រស់ញញឹម ច្រមុះ​ស្រួច និង​មាន​ថ្ពាល់ខួច កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី គឺជា​យុវតី​ខ្មែរ​អាមេរិកាំង​មួយរូប កើត និង​ធំ​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​កញ្ញា ឡូ​រ៉ា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា កាលពី​នាង​នៅ​តូច ពេល​ទៅ​ហាត់រៀន​រាំ​របាំ​ខ្មែរ គេ​គ្រប់ៗ​គ្នា មិន​ថា​ក្រុមគ្រួសារ​នាង ឬ​មិត្តភក្តិ​ទេ តែងតែ​ចំអន់​សើច​លេង​ថា នាង​មិនមែនជា​កូន​ខ្មែរ​។​

 

​កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី បាន​ឲ្យ​ដឹង​ដូច្នេះ ៖
«​នៅ​ពី​ក្មេង បងជីដូនមួយ​ខ្ញុំ ពេល​ខ្ញុំ​រាំ​របាំ គេ​ហៅ​ខ្ញុំ​កូនកាត់ ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​មាន​ច្រមុះ​ស្រួច​។ ខ្ញុំ​គិតថា ខ្ញុំ​កាត់​តាម​ប៉ា​និង​ម៉ាក់​»។​

 

​កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី មាន​បងប្អូន​ពីរ​នាក់​។ នាង​ជា​កូនច្បង ហើយ​ប្អូនប្រុស​មាន​អាយុ ២១​ឆ្នាំ ឈ្មោះ ម៉ម អេ​ន​ឌ្រូ​វ ធី​វុ​ឌ្ឍ​។ ម្ដាយ​របស់​នាង​ឈ្មោះ ប៊ុត ធីតា អាយុ ៥០​ឆ្នាំ ធ្វើការ​ជា​អ្នកបង្កើត​កម្មវិធី Software សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​ឪពុក​ឈ្មោះ ម៉ម វិទូ អាយុ ៥២​ឆ្នាំ ជា​អ្នកត្រួតពិនិត្យ​ម៉ាស៊ីន​យន្តហោះ​អាកាសចរណ៍ United Airlines​។​

​កញ្ញា ឡូ​រ៉ា បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​នរវិទ្យា ឬ​មុខវិជ្ជា​ទាក់ទង​នឹង​ការវិវត្តន៍​នៃ​មនុស្ស នៅ​សកល​វិទ្យាល័យ Berkeley ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ កញ្ញា ឡូ​រ៉ា ចេះ​និយាយ​ភាសា ៣ យ៉ាង​ស្ទាត់ជំនាញ ក្នុងនោះ​មាន​ភាសា​អង់គ្លេស បារាំង និង​ខ្មែរ​។ នាង​ថ្លែងបន្តថា កាល​នាង​ស្ថិតក្នុង​កុមារភាព ម្ដាយ​ចង់​ឲ្យ​នាង​ចេះ​ភាសា​អង់គ្លេស ម្ល៉ោះហើយ​មិនបាន​និយាយ ឬ​បង្រៀន​ខ្មែរ​ដល់​នាង​ទេ ប៉ុន្តែ​ដល់​នាង​ធំ​ឡើង ក្រោយពី​នាង​បាន​ទៅលេង​ស្រុក​ខ្មែរ​មក ក៏បាន​ចាប់ចិត្ត​ស្រឡាញ់ ចង់ដឹង ចង់​ចេះ​អំពី​ទំនៀមទម្លាប់ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​។​

​កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី ឲ្យ​ដឹងថា ៖ «​នៅ​សកល​វិទ្យាល័យ Berkeley ខ្ញុំ​រៀន ៤​ឆ្នាំ​។ ខ្ញុំ​រៀន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ខ្ញុំ​រៀនអក្សរ​ខ្មែរ ហើយ​ខ្ញុំ​រៀន​បារាំង​ដែរ ពីព្រោះ​ខ្ញុំ​ត្រូវ​ការអាន និង​ស្រាវជ្រាវ ហើយ​សំណុំ​ឯកសារ​ទាំងនោះ​ជា​ភាសា​បារាំង​។ ខ្ញុំ​ចង់​ចេះ​ភាសា​ខ្មែរ​ឲ្យ​បាន​ជ្រៅជ្រះ ស្ទាត់ជំនាញ​»​។​

​បច្ចុប្បន្ន កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី ធ្វើការ​ជាម​ន្ត្រី​សម្របសម្រួល​កម្មវិធី​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា របស់​អង្គការ​មូលនិធិ​ការពារ​កេរដំណែល​ពិភពលោក ហៅ​ជា​ភាសា​អង់គ្លេស​ថា Global Heritage Fund​។​

​កញ្ញា ឡូ​រ៉ា ថ្លែងបន្តថា ចាប់តាំងពី​នាង​ទៅលេង​ស្រុក​ខ្មែរ​ដំបូង កាលពី​មាន​អាយុ ១២​ឆ្នាំ​មក នាង​ចាប់ចិត្ត​ស្រឡាញ់ ហើយ​កោតសរសើរ​អារ្យធម៌ និង​វប្បធម៌​ខ្មែរ​។ នាង​ថា ចង់​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ដូចជា​នៅ​អារ្យ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​គឺ​ចង់​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ តាមរយៈ​ការទាញយក​ផលប្រយោជន៍​ពី​តំបន់​ទេសចរណ៍​នៅក្នុង​ភូមិ​ស្រុក​របស់គេ​។​

​កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី មានប្រសាសន៍ថា ៖
«​យើង​ជួយ​កម្មវិធី​នៅ​បន្ទាយឆ្មារ​។ យើង​បង្រៀន​គេ​ឲ្យ​ការពារ​ថែរក្សា ហើយ​យើង​ចង់​ឲ្យ​លុយ​ចូលទៅ​ស្រុក​ខ្មែរ ព្រោះ​របស់​នោះ​ជា​ខ្មែរ​។ អង្គការ​ខ្ញុំ​ឃើញ​ភ្លេង​ខ្ញុំ​ល្បី​ដែរ ម្ល៉ោះហើយ​យើង​ចង់​រៀបចំ​ធ្វើ​ដើម្បី​រក​កម្រៃ​ជួយ​នៅ​ទីនោះ​»​។​

​បន្ថែម​ពីនេះ កញ្ញា ឡូ​រ៉ា ចង់ទៅ​សម្ដែង​សិល្បៈ​ផងដែរ ជាមួយ​ក្រុម​តន្ត្រីករ​ខ្មែរ នៅ​ស្តា​ត​អូឡាំពិក ដើម្បី​រៃអង្គាសប្រាក់​យកទៅជួយ​អភិវឌ្ឍន៍​នៅតាម​ជនបទ ៖
«​ខ្ញុំ​ចង់​តែង​ភ្លេង​ឲ្យ​កូន​ខ្មែរ ចង់​ឲ្យ​កូន​ខ្មែរ​នៅរស់ គិតពី​អនាគត​របស់ខ្លួន​។ ខ្ញុំ​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត​យើង​ប្រើ​សិល្បៈ​ឲ្យ​បាន​និយាយ​ជាមួយគ្នា​។ ប្រសិនបើ​យើង​យល់​គ្នា ហើយ​ប្រើ​សិល្បៈ​ដើម្បី​ជួយ​ស្រុក​ខ្មែរ ហើយ​ចង់​ឲ្យ​កូន​ខ្មែរ​ទាំងអស់គ្នា​យល់ដឹង​ថា យើង​ត្រូវតែ​ជួយ​សង្គម​ខ្មែរ យើង​ត្រូវមាន​មោទនភាព បើ​ទាំងអស់គ្នា​ធ្វើ​អ៊ីចឹង ស្រុក​ខ្មែរ​ជឿនលឿន​មែនទែន​»​។​

​ក្រៅពី​ធ្វើការ កញ្ញា ឡូ​រ៉ា ចូលចិត្ត​តែង​ទំនុកភ្លេង​បទ​ចម្រៀង ច្រៀង​ចម្រៀង​ខ្មែរ និង​អង់គ្លេស ហើយ​ចេះ​លេង​ហ្គី​តា បានល្អ​ថែមទៀត​ផង​។ រហូតមកដល់​ពេលនេះ កញ្ញា​តែង​បាន​បទ​ចម្រៀង​ខ្មែរ និង​អង់គ្លេស​បាន​ជាង ៤០​បទ​ហើយ ក្នុងនោះ យក​បទ​ខ្មែរ​ចាស់ៗ​ពី​ជំនាន់​ឆ្នាំ​១៩៦០ មក​ច្រៀង​ឡើងវិញ ដូចជា​បទ ស្វា​រាំ​ម៉ុង​ឃី​ស ឆ្នាំ​អូន​១៦ ជាដើម​។​

​កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី បាន​ឲ្យ​ដឹងថា នាង​ជា​មនុ​ស្សមាន​មនោសញ្ចេតនា មានចិត្ត​អាណិតអាសូរ​ដល់​អ្នកក្រីក្រ និង​ចូលចិត្ត​ចង់​ជួយ​យកអាសា​គេ​។ នាង​ថា ពេល​ទៅ​រស់នៅ​៧​ថ្ងៃ​នៅក្នុង​ភូមិ​ដូន​ដី ក្នុង​ខេត្តកំពង់ចាម តាម​កម្មវិធី​សាលា​បញ្ជូនទៅ នាង​បានរស់នៅ​ជាមួយ​គ្រួសារ​មួយ​នៅក្នុង​ភូមិ​នោះ ហើយ​មាន​អារម្មណ៍​សប្បាយរីករាយ ព្រមទាំង​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​ទៀតផង​។

​កញ្ញា ម៉ម ឡូ​រ៉ា ទេវ​រី ឲ្យ​ដឹង​ដូច្នេះ ៖
«​នៅ​មួយអាទិត្យ ខ្ញុំ​ស្រឡាញ់​គ្រួសារ​នោះ​ណាស់ ពីព្រោះ​គ្រួសារ​ខ្ញុំ​មកពី​កំពង់ចាម​។ ពេល​ខ្ញុំ​ចេញពី​គ្រួសារ​ហ្នឹង គេ​យំ​ទាំងអស់គ្នា ម្ដាយ​ប្រាប់​ខ្ញុំ​ថា គេ​ចង់​ដណ្ដឹង​ខ្ញុំ​។ ខ្ញុំ​ស្រឡាញ់​គ្រួសារ​នោះ ឲ្យ​គេ​មក​ភ្នំពេញ ខ្ញុំ​យក​គេ​ទៅ​ញ៉ាំ​បាយ​»

ប្រភព៖ rfa

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស