កុំ​អៀន​! កញ្ញា Catherine ប្រាប់​ពី​វិធីសាស្ត្រ​ចាក់ទឹក​ក្រៅ​ពាង​

​ចាក់ទឹក​ក្រៅ​ពាង មានន័យថា​យ៉ាងម៉េច​? ពិតជា​ពិបាក​ស្តាប់​ណាស់ ប៉ុន្តែ​បើ​មិន​ស្តាប់​ក៏​មិន​ទទួលបាន​ចំណេះដឹង​នោះដែរ​។ ខណៈដែល​ស្ត្រី​ខ្មែរ​ជាច្រើន​មិនសូវ​ហ៊ាន​និយាយ​ពី​បញ្ហា​សុខភាព​ផ្លូវភេទ​ជា​សាធារណៈ កញ្ញា Catherine Harry អាច​ក្លាយជា​ទីប្រឹក្សា​ដ៏​ល្អ​ម្នាក់​។​

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក A Dose of Cath របស់ខ្លួន កញ្ញា Catherine Harry និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​ផ្នែក​ផ្សព្វផ្សាយ បាន​បង្កើត​ឃ្លី​ប​វីដេអូ​ណែនាំ និង​ចែករំលែក​ចំណេះដឹង​ផ្នែក​សុខភាព​ផ្លូវភេទ​។ កាលពី​ថ្ងៃទី​៥ ខែឧសភា យុវតី​ដែល​វ័យ​ប្រមាណ​២០​ឆ្នាំ​រូបនេះ បានបង្ហោះ​ឃ្លី​ប​វីដេអូ​មួយ​ដែល​និយាយ​ពី​វិធីសាស្ត្រ​ចាក់ទឹក​ក្រៅ​ពាង​ដែលជា​វិធីសាស្ត្រ​ពន្យា​កំណើត​ដ៏​ពេញនិយម​សម្រាប់​បុរស​។​

​ក្នុង​ឃ្លី​ប​វីដេអូ​រយៈពេល​២.៤៥​នាទី អមដោយ​អក្សរ​រត់​ជា​ភាសា​អង់គ្លេស កញ្ញា Catherine បានលើកឡើង​ពី​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាពទាក់ទង​នឹង​ការ​ចាក់ទឹក​ក្រៅ​ពាង ប៉ុន្តែ​កញ្ញា​បាន​លើកឡើងថា វា​មាន​ប្រសិទ្ធភាព​តែ​ពី​៧៣​ទៅ​៩៦​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ក្នុងចំណោម​មនុស្ស​១០០​នាក់​ដែល​អនុវត្ត ២៧​នាក់ មាន​ផ្ទៃពោះ​។​

Catherine បាន​លើកឡើងថា ចាក់ទឹក​ក្រៅ​ពាង ក៏​ជា​វិធីសាស្ត្រ​ដ៏​ប្រថុយប្រថាន​ផងដែរ ជាពិសេស​នៅពេល​ស្រវឹង ឬ​ពេល​មិនមាន​ស្មារតី​ខ្ពស់ ដែល​ធ្វើ​ឲ្យ​បុរស​ដក​ប្រដាប់ភេទ​ចេញ​មិនទាន់​។ កញ្ញា​ដ៏​ស្រស់ស្អាត​រូបនេះ បាន​ណែនាំ​ឲ្យ​បុរស​មានការ​គ្រប់គ្រង​ខ្លួនឯង​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​រួមភេទ ហើយ​មធ្យោបាយ​ដ៏​ល្អ​បំផុត​នោះ បុរស​គួរប្រើ​ប្រាស់​ស្រោមអនាម័យ ដែល​អាច​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កាមរោគ​ថែមទៀត​ផង​។​

​ត្រឹម​រយៈពេល​៤​ថ្ងៃ វីដេអូ​ណែនាំ​ទាក់ទង​នឹង​ការចាក់​ទឹក​ក្រៅ​ពាង ទទួល​បានការ​ទស្សនា​ប្រមាណ​១២៨​ពាន់ ការ​ចុច Like ជិត​៨០០០ និង​ចែករំលែក​ជិត​២០០០ ។​

​ចាប់តាំងពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៦ A Dose of Cath បាន​បង្ហោះ​វីដេអូ​ប្រមាណ​១២​ឃ្លី​ប ដែល​ក្នុងនោះ Catherine ចែករំលែក​ចំណេះដឹង ទស្សនៈ​នានា​ទាក់ទង​នឹង​សុខភាព​ផ្លូវភេទ ការរួម​ភេទ ការ​មករ​ដួ​វ ការប្រើប្រាស់​ស្រោមអនាម័យ បញ្ហា​ព្រហ្មចារី​យ៍ និង​ជីវិត​អាពាហ៍ពិពាហ៍​ជាដើម​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក A Dose of Cath ដែលមាន​អ្នក Like ជាង​៦៥០០០​នាក់ [​គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា​] ចង់​រួមចំណែក​ចែករំលែក​ចំណេះដឹង​របស់ខ្លួន​ដល់​សាធារណជន ជាពិសេស​នារីៗ​។ «​យើង​ត្រូវជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​។ ប្រសិនបើ​មិនមែន​ពេលនេះ តើ​ពេលណា​? ប្រសិនបើ​មិនមែន​យើង តើ​អ្នកណា​?» នេះ​ជា​សំណួរ​របស់ Catherine ក្នុង​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ឲ្យ​និយាយ​ដោយ​បើកចំហរ​ទាក់ទង​នឹង​បញ្ហា​ផ្លូវភេទ​៕

ប្រភព៖ ថ្មីៗ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស