អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»

​ក្នុង​កម្មវិធី​ពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​ទូ​ទស្សន៍ Europe 1 កាលពី​ថ្ងៃទី​១០ ខែឧសភា លោក Eric Woerth អ្នកនយោបាយ​បារាំង​មកពី​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ប្រៀបធៀប​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ថា​មាន​ឥរិយាបថ​ដូចជា «​ខ្មែរ​» ។ នេះ​ជាការ​ប្រៀបធៀប​បែប​អវិជ្ជមាន​។​

​លោក Eric Woerth និយាយ​ចំអក​លោក ម៉ាក្រុង​ថា មានចរិតមិនល្អដូចខ្មែរ។ រូបថត Europe 1

«​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មិនមាន​ចិត្តល្អ​ឡើយ គាត់​ជាម​នុស្ស​ពិបាក​ខ្លាំងណាស់ […] ខ្ញុំ​សង្កេតឃើញ គាត់​មាន​ឥរិយាបថ​មិន​សមរម្យ ឥរិយាបថ​ជា​ខ្មែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Eric Woerth ដែលជា​អតីតរដ្ឋមន្ត្រី​ទទួល​ថវិកា និង​បន្ទាប់មក​ផ្នែក​ការងារ​ក្រោម​រដ្ឋាភិបាល​លោក François Fillon​។​
​លោក Eric Woerth អាយុ​៦១​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​អភិបាលក្រុង Chantilly ផងដែរ​នោះ បានកត់សម្គាល់​កាយវិកា​រ​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅពេល​និយាយ​ទៅកាន់​លោក Manuel Valls ដែលជា​នាយករដ្ឋមន្ត្រី​។ «​ខ្ញុំ​ក​ម្ចេ​ច​អ្នក ខ្ញុំ​បំផ្លាញ​អ្នក […] ដូច្នេះ​ឈប់​និយាយ​អ្វីដែល​ល្អ និង​អស្ចារ្យ​»​។ នេះ​ជាស​ម្តី​របស់លោក Eric Woerth ក្នុងន័យ​សម្តៅទៅ​កាន់​លោក ម៉ា​ក្រុង​។​

​ទោះបីជា​លោក Eric Woerth និយាយ​ពាក្យ​ថា «​ខ្មែរ​» ក៏ដោយ ប៉ុន្តែ Europe 1 តាមរយៈ​គេហទំព័រ​របស់ខ្លួន បាន​កាត់​យល់ថា អ្នកនយោបាយ​រូបនោះ ចង់​សំដៅលើ «​ខ្មែរក្រហម​»​។ សម្តី​របស់លោក Eric Woerth បាន​បង្ក​ការខឹង​សម្បារ​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​ខ្មែរ​-​បារាំង រួមទាំង​ជនជាតិ​បារាំង​ផ្ទាល់​។ អ្នកខ្លះ​បាន​រិះគន់​ធ្ងន់ធ្ងរ លោក Woerth មិនទាន់​ស្គាល់​ខ្មែរ​ច្បាស់​នោះឡើយ ហើយ​ការលើកឡើង​បែបនេះ ជាការ​មើលងាយ​ជាតិខ្មែរ​ទាំងមូល​៕

ប្រភព៖ ថ្មីៗ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស