លោក ហ៊ុន សែន ថា បើ​គណបក្ស​លោក​មិនបាន​កាន់អំណាច​សង្គ្រាម​នឹង​ផ្ទុះឡើង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃ​ព្រមាន​ថា បើ​គណបក្ស​លោក​មិនបាន​កាន់អំណាច​បន្ត​ទៀត​ទេ សង្គ្រាម​នឹង​ផ្ទុះឡើង​ជាថ្មី​នៅ​កម្ពុជា។ ស្ថិត​ក្នុង​សំលៀកបំពាក់​យោធា​ពាក់​ផ្កាយ​ប្រាំ​នៅ​លើ​ស្មា លោក​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​ប្រាំ​ផុត​លេខ ហ៊ុន សែន ថា លោក​ខំប្រឹង​កសាង​សន្តិភាព និង​បង្រួបបង្រួម​ជាតិ​យ៉ាង​លំបាក​មក​ឲ្យ​ប្រទេស​កម្ពុជា​ដ៏​កម្សត់ ប៉ុន្តែ​បែរជា​មាន​ក្រុម​មួយ​មក​សាង​គ្រោះ​ឲ្យ​ជាតិ​ទៅវិញ។ លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev

ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៤ នៅ​មិន​ដល់​មួយ​ខែ​ផង​នោះ លោក ហ៊ុន សែន តែង​ថ្លែង​ជា​សាធារណៈ​ថា​ប្រទេស​កម្ពុជា នឹង​កើត​សង្គ្រាម​ឡើងវិញ។

ទោះ​បី​យ៉ាង​ណា អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា មើល​ឃើញ​ថា ការ​គំរាមកំហែង ថា​នឹង​មាន​សង្គ្រាម នៅមុន​ការបោះឆ្នោត លែង​ជា​វិធី​សន្សំ​ពិន្ទុ​សម្រាប់​ទាក់ទាញ​ទឹកចិត្ត​អ្នកបោះឆ្នោត​តទៅទៀត​ហើយ។

របាយការណ៍​របស់​អង្គការ​វេទិកា​អនាគត រក​ឃើញ​ថា បញ្ហា​សំខាន់​ប្រហែល​មិនមែន​ស្ថិត​នៅ​លើ​ការ​គំរាមកំហែង ផ្ដល់​អំណោយ និង​ការទិញ​ទឹកចិត្ត​ទៀត​នោះ​ទេ។ ជាង​នេះ​ទៀត អ្នកនយោបាយ​គួរ​ទទួលយក​ការពិត​នៃ​ការផ្លាស់ប្ដូរ​នៅ​ក្នុង​សង្គម និង​អ្វី​ទៅ​ដែល​ជា​តម្រូវការ​ពិតប្រាកដ​របស់​ពលរដ្ឋ។

កាល​ពី​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ លោក ហ៊ុន សែន តែង​តែ​ព្រមាន​ថា នឹង​មាន​សង្គ្រាម​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត ជា​លទ្ធផល​នៃ​ការព្រមាន ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា ចំនួន ២២​អាសនៈ គឺ​ថយ​ពី​៩០​អាសនៈ មក​ត្រឹម​៦៨​អាសនៈ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

ប្រភព៖ rfa

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស