សាលាអង់គ្លេសមួយស្តាយចង់បោកខ្លួន ដែលសម្រេចមិនទទួលសិស្សស្រីម្នាក់នេះ ដែលមាន IQ ខ្ពស់ជាងអ្នកប្រាជ្ញ Albert Einstein


សាលាបង្រៀន​វេយ្យាករណ៍​មួយ​ក្នុងប្រទេស​អង់គ្លេស​បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ​ដោយ​បដិសេធ​ក្មេងស្រី​ហ្វីលីពីន​ម្នាក់​ដែលមាន​កម្រិត IQ ខ្ពស់ជាង​អ្នកប្រាជ្ញ Albert Einstein ទៅទៀត​។​

​Mia Golosino វ័យ ១១ ឆ្នាំ និង​ឪពុកម្ដាយ​របស់​នាង​ឈ្មោះ Jose និង Mary បាន​ផ្លាស់​ទីលំនៅ​ទៅ​ប្រទេស​អង់គ្លេស ១០ ឆ្នាំ​មកហើយ​។ ឪពុក​របស់ Golosino ធ្វើការ​ក្នុង​ឧស្សាហ៍កម្ម​ព័ត៌មាន​វិជ្ជា ខណៈដែល​ម្ដាយ​របស់​នាង​ធ្វើជា​ស្ដ្រី​មេផ្ទះ​ពេញ​ម៉ោង​។ ដោយ​សង្ឃឹមថា​ធានា​អនាគត​ល្អ​មួយ​សម្រាប់​ការសិក្សារ​របស់​កូន Golosino បានដាក់​ពាក្យ​ទៅ​សាលា Aylesbury High ជា​សាលា​ដែល​នាង​ជ្រើសរើស​ដោយផ្ទាល់​។​យ៉ាងណាមិញ យោងតាម​វេ​ប​សាយ Metro រឿងហេតុ​គឺ​មិន​ដូច​ការគ្រោងទុក នៅពេល​សាលា​ជូនដំណឹង​ដល់​គ្រួសារ​នោះ​ថា ពួកគេ​មិនអាច​ទទួល Golosino បានទេ​ដោយសារតែ​សិស្ស​លើស​ចំណុះ​។​ ​ដោយ​គិត​រក​វិធី​ផ្សេង​ដើម្បីឱ្យ​កូន​របស់ខ្លួន​មានឱកាស​ចូលក្នុង​សាលា​នោះ Jose និង Mary បានឱ្យ​កូន​របស់​ពួកគេ​ធ្វើតេស្ដ Mensa មួយ ប៉ុន្ដែ​ពួកគេ​បាន​រកឃើញ​ក្មេងស្រី​នោះ​មាន IQ ធំ​និង​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​។​នៅពេល​លទ្ធផល​ចេញមក ឪពុកម្ដាយ​របស់ Golosino ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នូវ​អ្វីដែល​ពួកគេ​បានឃើញ​។ កូនស្រី​របស់​ពួកគេ​ទទួលបាន​ពិន្ទុ ១៦២ លើ​តេស្ដ IQ ជា​ពិន្ទុ​មួយ​ខ្ពស់ជាង​មនុស្ស​អច្ឆរិយៈ Albert Einstein ដែល​ទទួលបាន​ពិន្ទុ ១៤០ និង Stephen Hawking ទទួលបាន​ពិន្ទុ ១៦០ ទៅទៀត​។​ម្ដាយ​របស់​នាង​បាន​លាតត្រដាង​ថា នាង​បានឱ្យ​កូន​របស់​នាង​លេង​កម្មវិធី Mensa រយៈពេល ១៥ នាទី​រៀងរាល់ថ្ងៃ​។​ឥឡូវ​សាលា Aylesbury High សោកស្ដាយ​នៅពេល​ដឹងថា​ក្មេងស្រី​វ័យ ១១ ឆ្នាំនេះ​បានសម្រេច​ចិត្ត​ទៅ​រៀន​នៅ​សាលា Royal Latin School ក្នុង​ទីក្រុង Buckingham បាត់ទៅហើយ​៕

ប្រភព៖​ khmerleab

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស