ទម្លាប់៤យ៉ាងនេះ ធ្វើឲ្យកូនរបស់អ្នកកើតមក ឆ្លាតលើសគេ

ឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យកូនរបស់ពួកគេមានប្រាជ្ញាឆ្លាតវាងវៃលើសគេ ដោយព្យាយាមប្រើថ្នាំជំនួយខួរក្បាល និងខំបំប៉នអាហារប៉ូវ ដូចជាពងក្ងាន់ជាដើម។ ប៉ុន្តែពួកគេបាន មើលរំលងពីវិធីសាស្រ្ត ដែលធម្មជាតិបានផ្តល់ឲ្យមនុស្សគ្រប់គ្នាដើម្បីធ្វើឲ្យទារកទាំងអស់កើតមកមានភាពវៃឆ្លាត។ វិធីសាស្ត្រទាំងនោះ គឺទម្លាប់ទាំង៤យ៉ាង ដូចខាងក្រោម៖

១.ឧស្សាហ៍អង្អែលទារកក្នុងផ្ទៃ

យោងតាមសិក្សាថ្មីមួយរបស់ វិទ្យាស្ថានវិទ្យាសាស្រ្ត (ហៅកាត់ថា PLOS ONE) បានរកឃើញថា នៅពេលដែលឪពុកម្តាយស្ទៀបអង្អែលទារកនៅក្នុងផ្ទៃ នោះកូនរបស់ពួកគាត់នឹងចាប់ផ្តើមមានអារម្មណ៍រីករាយ និងបង្កើនកោសិកាខួរក្បាលបានយ៉ាងល្អ។ ដូចនេះលោកអ្នកគួរតែឧស្សាហ៍ធ្វើការស្ទៀបអង្អែលទារកនៅក្នុងផ្ទៃ ជាពិសេសនៅពេលដែលទារកកំពុងមានការរើបំរះ។

២.ឧស្សាហ៍និយាយលេងជាមួយទារក

ទន្ទឹមនឹងការស្ទៀបអង្អែល ឪពុកម្តាយគួរតែបន្ថែមការនិយាយលេងពីនេះពីនោះជាមួយទារក ព្រោះការធ្វើបែបនេះបានធ្វើឲ្យពួកគេមានការវិវត្តន៍ឆាប់រហ័ស ដូចការកម្រើកដៃជើង ក្បាល និងបើកមាត់ ជាដើម។ ជាក់ស្តែងការសិក្សាបានបង្ហាញឲ្យដឹងថា ស្ត្រីដែលមិនសូវរកពេលស្ងប់ស្ងាត់ស្ទៀបអង្អែល និងនិយាយលេងជាមួយទារកក្នុងផ្ទៃ គឺកូនរបស់ពួកគាត់ ភាគច្រើនមិនសូវឆ្លាតនោះទេ។

៣.ទារកអាចរៀនភាសាបរទេស

លោកវេជ្ជបណ្ឌិត Rebekka Levis ជំនួយការសាស្រ្តាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ នៃទីក្រុងញូរយក បានឲ្យដឹងថានៅពេលដែលឪពុកម្តាយ ឧស្សាហ៍អានសៀវភៅជាភាសាបរទេស ឲ្យទារកក្នុងផ្ទៃស្តាប់ អាចធ្វើឲ្យខួរក្បាលរបស់ពួកគេរីកចំរើនខាងផ្នែកស្តាប់ និងនិយាយភាសាបរទេស។ ម្យ៉ាងទៀតទារកអាចចាប់ផ្តើមរៀនកត់សម្គាល់ ភាសាដែលម្តាយរបស់គេឧស្សាហ៍និយាយ។ ដូចនេះប្រសិនអ្នកចង់ឲ្យកូនឆាប់ចេះនិយាយភាសាអង់គ្លេស អ្នកគួរតែឧស្សាហ៍និយាយភាសាអង់គ្លេសជាមួយពួកគេ។

ម្យ៉ាងទៀត ទារកដែលមានអាយុចាប់ពី៧ខែឡើងទៅ គឺជាពេលវេលាដែលល្អបំផុតសម្រាប់បង្ហាត់បង្រៀន ព្រោះរាងកាយ និងខួរក្បាលរបស់ពួកគេបានអភិវឌ្ឍគ្រប់គ្រាន់ ដើម្បីទទួលយកចំណេះដឹងពីមនុស្សចាស់។

៤.ត្រូវតែធ្វើជាម្តាយ ដែលមានភាពសកម្ម

លោកសាស្ត្រចារ្យ Patricia K. Kuhl បានទទូចយ៉ាងមុតមាំ ឲ្យម្តាយដែលមានកូនក្នុងផ្ទៃត្រូវធ្វើខ្លួនឲ្យជាមនុស្សដែលសកម្ម កុំខ្ជិលច្រអូស ព្រោះវាអាចប៉ះពាល់ដល់អនាគតរបស់កូន នៅពេលដែលពួកគេធំពេលវ័យ។ ដូចនេះម្តាយគ្រប់រូបកុំមានទម្លាប់អសកម្ម ដោយប្រកាន់ខ្ចាប់ក្នុងចិត្តថា កូនក្នុងផ្ទៃរបស់ពួកគេកំពុងតែស្តាប់ រៀន និងចាប់ផ្តើមចងចាំនូវអ្វីខ្លួនធ្វើប្រចាំថ្ងៃ៕

ប្រភព៖ postnews

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស