កម្ពុជា និងចិនរួមគ្នាបោះទុន១០០លានដុល្លារសាងសង់ខុនដូរផាកវ៉េ កម្ពស់៣៥ជាន់ នៅតំបន់ទួលគោគ

អ្នកវិនិយោគកម្ពុជានិង ចិន រួមគ្នាបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារ​​សម្រាប់សាងសង់ខុនដូរផាកវ៉េ កម្ពស់៣៥ជាន់ នៅលើផ្ទៃដីប្រមាណ១៧ម៉ឺនម៉ែត្រការ៉េ នៅតំបន់ទួលគោគ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២១ខែ មេសា ឆ្នាំ២០១៧លោកសួ សុខថេង នាយកប្រតិបត្តិក្រុមហ៊ុនParkway Investment Co., Ltd​បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វី តែលភ្នំពេញថា ខុនដូរនេះមានកម្ពស់៣៥ជាន់ លាតសណ្ធឹងលើផ្ទៃដីប្រមាណ១៧ម៉ឺនម៉ែត្រការ៉េ នៅតំបន់ទួលគោគគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះហើយ ក្រោយពីបានចាប់ផ្តើមបុកគ្រឹះសាងសង់ តាំងពីថ្ងៃទី២១ខែវិច្ចិកាឆ្នាំ២០១៦មកម្លេះ។

លោកបន្តថា នេះជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន Parkway Investment Co., Ltd​របស់កម្ពុជា និងក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) Co., Ltdរបស់ចិនក្រោមការបោះទុនវិនិយោគ ប្រមាណ១០០លានដុល្លាអាម៉េរិក។

ជាមួយគ្នានេះ គម្រោង ផាកវ៉េនេះ នឹងមានការសាងសង់អគារចំនួនបីគឺ អគារទីមួយមាន ២៩ ជាន់ អគារទីពីរមាន ២៥ ជាន់ និងអគារទីបីមាន ៣៥ ជាន់។ សរុប អគារទាំងមូលនឹងមានខុនដូរ ទំនើបៗចំនួន ១៥០០ យូនីត ដែលមាន ទំហំចាប់ពី ៤៥ ដល់ ១៣៥ម៉ែត្រការ៉េ។

គួរជម្រាបផងដែរថា គម្រោងខុនដូរនេះ នឹងបង្ហាញពីកន្លែងអស្ចារ្យនៅក្នុង សតវត្សចុងក្រោយនេះ រួមមានអាងហែលទឹកធំទូលាយ និងកន្លែងហាត់ប្រាណដោយនៅជាន់ផ្ទាល់ដីមានផ្សារ ទំនើបជាមួយកន្លែង ទទួលទានអាហារ កម្សាន្ដ និងកន្លែងសម្រាប់ហាងលក់ទំនិញ ព្រមទាំងមាន សាលារៀនផងដែរ។

ប្រភព៖ business-cambodia

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស