នាយករដ្ឋមន្រ្តីយួនផ្តើមទស្សនកិច្ចនៅថ្ងៃច័ន្ទ ទី២៤ នេះ

ក្រៅពីចូលរួមសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការស្ពានតភ្ជាប់​ជ្រៃធំ ស្រុកកោះធំ​ខេត្ត​កណ្ដាល និង​ឡុងប៊ិញ ខេត្ត​អានយ៉ាងនៅ​ព្រឹក​ថ្ងៃទី​២៤​ ខែមេសា​ ឆ្នាំ២០១៧ ជាមួួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកនាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) គ្រោង​ជួប​មេ​ដឹកនាំ​កំពូលៗ​របស់​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ទី​២៦ ខែ​មេសា នៅ​រាជធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជាឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នាយក​​រដ្ឋមន្ត្រី​វៀតណាម នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី។ បន្ទាប់​មក លោក ង្វៀន ស៊ុងហ៊្វុក នឹង​ជួប​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ហើយ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន។ នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​នឹង​ចូល​ថ្វាយ​បង្គំ​ព្រះ​សង្ឃរាជ ទេព វង្ស ផង​ដែរ។

ឆ្នាំ​២០១៧ នេះ ជា​ខួប​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម។ ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ប្រទេស​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ខួប​នេះ ហើយ​វត្តមាន​របស់​លោក ង្វៀន ស៊ុងហ៊្វុក នៅ​កម្ពុជា នឹង​ចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ចំណង​ការទូត​ទ្វេភាគី​បន្ថែម​ទៀត។

កម្ពុជា និង​វៀតណាម រំពឹង​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​វៀតណាម កាល​ពី​ឆ្នាំ​២០១៦ មាន​តម្លៃ៣​ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖​ អង្រត់

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស