Bloomberg បានបង្ហាញរបាយការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃអង្គារ ពីអ្វីដែលនឹងត្រូវបំពាក់ទៅលើ iPhone ជំនាន់ក្រោយ ដែលនឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ នារដូវស្លឹកឈើជ្រុះខាងមុខនេះ ។
ប្រសិនបើអ្នកបានតាមដាននូវអ្វីដែលក្រុម អ្នកជិតស្និតនិងបានដឹងរឿងសម្ងាត់ផ្ទៃក្នុងរបស់ក្រុមហ៊ុន Apple ហើយបានបញ្ចេញជាពាក្យចចាមអារ៉ាមជាសាធារណៈនោះ ដំណឹងនេះគឺមិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែវាត្រូវបានគេកត់សម្គាល់សាជាថ្មីម្តង ហើយម្តងទៀតថា៖ ក្រុមហ៊ុន Apple ដែលជាគូប្រជែងតែមួយគត់របស់ Samsung កំពុងតែរៀបចំប្រកាសជាផ្លូវការនូវទូរស័ព្ទសេរីថ្មីរបស់ខ្លួន។
ហើយនេះគឺជាអ្វីដែលសារព័ត៍មាន Bloomberg បានបង្ហាញនៅក្នុងរបាយការណ៏របស់ខ្លួនៈ
+ អេក្រង់កោងស្ទើរតែគ្រប់ដណ្តប់ពេញផ្ទៃខាងមុខ
+ អេក្រង់ OLED ជាមួយការរំលេចពណ៏ ដែលប្រសើរជាងមុន
+ ដែលមានកញ្ចក់ស៉ីមេទ្រី ហើយនឹងការរចនាដ៏ប្រណិតពីលោហៈ
+ ហើយគ្មានប៉ូតុង Home ទៀតឡើយ
ប្រសិនបើទាំងនេះ ជាការពិតមែននោះ វាអាចជាកាពិតដែរ! គួរបញ្ជាក់ថាកាលពីថ្ងៃសុក្រ Samsung បានចាប់ផ្តើមលក់ Galaxy S8 និង S8+ ដែលមានអេក្រង់កោង និងគ្របផ្ទៃខាងមុខប្រមាណជា ៨០% (ស្ទើរតែទាំងស្រុង) ដែលត្រូវបានគេដឹងថា នឹងមានលក្ខណៈពិសេសផ្សេងទៀត ដែលនឹងត្រូវបានគេបំពាក់ទៅលើ iPhone សេរីថ្មីជំនាន់ទី៨នោះផងដែរ។
វាដូចគ្នាទៅនឹងកាលពីឆ្នាំ ២០១២ និងឆ្នាំ ២០១៣ អ្វីៗគ្រប់យ៉ាងបានកើតឡើងម្តងទៀតនៅពេលនេះ។ នៅពេលដែល Samsung មានកេរ្តិឈ្មោះ ជាអ្នកបង្កើត នៃការផ្លាស់ប្តូរពីអេក្រង់តូច ទៅធំ ដែលពេលនោះ Apple នៅរក្សាត្រឹមតែ ៤ អ៉ីញ ប៉ុណ្ណោះសម្រាប់បំពាក់ទូរស័ព្ទរបស់ខ្លួន ដែលជាចំណុចដ៏គួរឲ្យចាប់ចិត្ត។
(តើអ្នកមានចាំ ការបាត់បង់បន្តិម្តងៗទាំងនោះ របស់ក្រុមហ៊ុន Apple?) ហើយពេលនេះ Samsung បានបង្ហាញជាផ្លូវការពីការរចនា និងបំលាស់ប្តូរថ្មីពី Apple ម្តងទៀតហើយជាមួយនិង Galaxy S8 និង S8+។
ជាការពិតណាស់ ការផ្លាស់ប្តូររួចមកហើយទៅលើអេក្រង់ដែលមានទំហំធំ នៃ iPhone 6 និង 6 Plus នៅក្នុងឆ្នាំ ២០១៤ ដែលធ្វើឲ្យ ជោគវាសនារបស់ក្រុមហ៊ុន Samsung ចាប់ផ្តើមប្រែក្លាយជាមានឥទ្ធិពលភ្លាមៗនោះផងដែរ។
ការទស្សន៍ទាយរបស់អ្នកវិភាគគឺ៖ ក្រុមហ៊ុន Samsung នឹងរីករាយបានប្រហែល ប្រាំមួយ ឬប្រាំពីរខែ ជាមួយនឹងចំណុចល្អបំផុតរបស់ខ្លួន ដែលមានការគាំទ្រភាគច្រើន នៃបំលាស់ប្តូរ Hardwear និងភាពត្រេកអរនៃការច្នៃប្រឌិតថ្មីបំផុតដែលបានបំពាក់លើ S8 និង S8+ នោះ។ (សូមអានការធ្វើបង្ហាញយ៉ាងលំអិតនៅទីនេះ!) ប៉ុន្តែនៅពេលថ្មីៗនេះ បើក្រឡេកមកមើល iPhone ជំនាន់ថ្មីឯណេះវិញ វានឹងក្លាយជាផលវិបាកសម្រាប់ក្រុមហ៊ុន Samsung ក្នុងការកែរលម្អរទូរស័ព្ទរបស់ខ្លួនជាថ្មីម្តងទៀតណាស់។
សូមចុចមើលវីដេអូ៖ អំពីចំណុចសំខាន់ៗដែលអ្នកត្រូវដឹងពី Samsung Galaxy S8
អានអត្ថបទទាក់ទង៖ បច្ចុប្បន្ននេះ APPLE និង GOOGLE កំពុងតែកូពី ការរចនា ពីក្រុមហ៊ុន SAMSUNG
ប្រភព៖ BI ប្រែសម្រួល៖ ខេមរា