CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​

ប្រភព៖ CNN

ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក គ្រោង​នឹងធ្វើ​ការសាកល្បង​សមត្ថភាព​របស់ខ្លួននា ​ខែ​ឧសភា ​ខាងមុខនេះ ដើម្បី​បាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​ទាំងឡាយណា ដែលបាន​បាញ់​ចេញពី​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើតាម​​ការផ្សាយ​របស់ទូរទស្សន៍ CNN នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅនេះ​។​

​គម្រោង​នៃ​ការធ្វើ​តេស្ត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ ស្ថិតនៅក្នុង​ផ្នែក​នៃ​កម្មវិធី​ការពារ​មី​ស៊ី​ល​ផ្លោង របស់​កម្លាំងយោធា​អាមេរិក ដើម្បី​ទប់ទល់​ប្រឆាំង​ទៅនឹងការគំរាមកំហែង​នានាពី​សំណាក់​កូរ៉េខាងជើង ក៏ដូចជា​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​សម្រាប់​ខណៈពេល​នេះ យ៉ាងហោចណាស់ វា​នឹងត្រូវ​ធ្វើឡើង​ដើម្បី​ធានាថា អាមេរិក​ពិតជា​មាន សមត្ថភាព​ពេញលេញ​ក្នុងការ​ការពារ ការគំរាមកំហែង​រប​ស់​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​។​

​ការធ្វើ​តេស្ត​សមត្ថភាព​ទីមួយ នឹង​ពាក់ព័ន្ធ​ជាមួយ​ការបាញ់​សាកល្បង​នូវ​ប្រភេទ​មី​ស៊ី​ល SM ដែល​ត្រូវបាន​បង្កើន​អានុភាព ចេញ​ព​នាវាចម្បាំង​យោធា​ជើង​ទឹក​អាមេរិក នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ កម្មវិធី​នេះ​បាន​ស្ថិតក្រោម​ការអភិវឌ្ឍ​ជាមួយ​ប្រទេស​ជប៉ុន និង​មាន​គោលដៅ​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង ដែល​បង្ក​ការគំរាមកំហែង​ដល់​សម្ព័ន្ធមិត្ត​អាមេរិក​។​

​ចំណែកឯ​ការធ្វើ​តេស្ត​ដ៏​សំខាន់​ដាច់ដោយឡែក​មួយទៀត​នោះ ដែល​គ្រោង​ប្រ​ពឹ​ត្ត​ទៅនា​ចុងខែ​ឧសភា នឹងធ្វើ​ការត្រួតពិនិត្យ​ក៏ដូចជា វាយតម្លៃ​ទៅលើ​សមត្ថភាព​របស់ សហរដ្ឋអាមេរិក ក្នុង​ការបាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ឬ​អន្តរទ្វីប នាពេល​អនាគត​របស់​កូរ៉េខាងជើង ដែល​អាច​គំរាមកំហែង​ដល់​ទឹកដី​អាមេរិក​ផ្ទាល់​។​

​ជុំវិញ​សមត្ថភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប្រមុខ​ដឹកនាំ​កំពូល​ផុត​លេខ​លោក គីម ជុង​អ៊ុន បាន​អះអាងថា ប្រទេស​របស់លោក​មាន​បច្ចេកវិទ្យា​បាលី​ស្ទីក (Ballistic) នៅក្នុង​ដៃ​ដែល​ចាំបាច់​សម្រាប់​ការវាយប្រហារ ទៅលើ​ប្រទេស​លោកខាងលិច ក៏ដូចជា​សហរដ្ឋអាមេរិក ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ ម្យ៉ាងវិញទៀត នៅក្រោយ​ការធ្វើ​តេស្ត​មី​ស៊ី​ល​កាលពី​ខែសីហា ឆ្នាំ​២០១៦ លោក គីម បាន​បញ្ជាក់ថា អាមេរិក និង​ទីតាំង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក គឺ​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​វាយប្រហារ​របស់​កូរ៉េខាងជើង ហើយ​បន្ទាប់ពី​ការ​បំផ្ទុះ​សាកល្បង​ក្បាល​គ្រាប់​មី​ស៊ី​ល​កាលពី​ខែកញ្ញា ឆ្នាំ​ដដែល ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បាន​ចេញមុខ​ព្រមាន​ថា ប្រទេស​របស់ខ្លួន​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​លើ​មី​ស៊ី​ល​បាន​ហើយ​។​

​គួរ​បញ្ជាក់ដែរថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទើប​ធ្វើការ​ប្រកាស នៅក្នុង​សប្ដាហ៍​នេះ​ថា ក្រសួង​នឹង​ចាប់ផ្តើម ធ្វើការ​ត្រួតពិនិត្យ សមត្ថភាព អាវុធ​នុយក្លេអ៊ែ របស់ខ្លួន រួមជាមួយ​នឹង​ដំណើរ ការកំណត់​តួនាទី នុយក្លេអ៊ែ Nuclear Posture Review ។​​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ មានការ​ត្រួតពិនិត្យ កាលពី​ថ្ងៃទី​២៧ ខែមករា ក្នុងពេល​ដ៏​ខ្លី​បន្ទាប់ ពី​ចូលកាន់​តំណែង ជា​ផ្លូវការ ក្នុង​គោលដៅ ធ្វើ​ឲ្យ​ប្រាកដថា សមត្ថភាព នុយក្លេអ៊ែ សហរដ្ឋអាមេរិក នៅតែមាន​ប្រសិទ្ធភាព អាចធ្វើ​ឲ្យ​កម្លាំង សត្រូវ​ភ័យខ្លាច ។​​ប៉ុន្តែ​យោងតាម សេចក្តីរាយការណ៍ របស់ UPI បាន​ឲ្យ​ដឹងថា ការត្រួតពិនិត្យ ដំណើរការ​កំណត់ លើ​អាវុធ​នុយក្លេអ៊ែ សហរដ្ឋអាមេរិក​នេះ បានចាប់ផ្តើម​ធ្វើជា​ផ្លូវការ បន្ទាប់ពី​មាន ការចេញ​បញ្ជា មួយចំនួន ពី​រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋអាមេរិក លោក James Mattis៕

ព្រភព៖​ CNN ប្រែសម្រួល៖ ខេមរា

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស