លោក Paul Blanche-Horgan៖ កម្ពុជា ជាកន្លែងធ្វើអាជីវកម្មដ៏គួរឲ្យទាក់ទាញ

លោកអ្នកមាន មួយសំលេង ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើស អ្នកដឹកនាំអាជីវកម្មឆ្នើម ប្រចាំឆ្នាំ ២០១៦ នៅខាងក្រោមអត្ថបទ៖

លោក Paul Blanche-Horgan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតនាំមុខគេនៅកម្ពុជា បានមកធ្វើការ​ក្នុង​វិស័យ​ទំនាក់​ទំនង​នៅ​កម្ពុជា ​តាំង​ពី​ឆ្នាំ​១៩៩៨ មកម្លេះ។ គ្រា​នោះ ​បច្ចេកវិទ្យា​ព័ត៌មាន និង​អ៊ីនធើណេត ជា​របត់​ថ្មី​នៅ​កម្ពុជា ហើយសេវាកម្ម​អ៊ីនធើណេត ​ដំបូង ​គឺ dial-up ​ដែល​មាន​ល្បឿន 64kb។ បច្ចុប្បន្ន​លោក Paul Blanche-Horgan ក៏មាន​មុខងារជាឧកញ៉ា ដែលត្រូវបានប្រទានដោយព្រះមហាក្សត្រនរោត្តម សីហមុនី កាលពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា ក្នុងឆ្នាំ ២០១៣​។

នាយកប្រតិបត្តិរូបនេះ ធា្លប់បានលើកឡើងថា ប្រទេសកម្ពុជា ជា​ប្រទេស​ដ៏​ប្រសើរ​មួយ ក្នុង​ការធ្វើអាជីវកម្ម​។​ លោក​បានពន្យល់ថា ការដើរ​តួនាទី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម នៃ​វិស័យ​ទូរគមនាគមន៍ នៅក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេលជាច្រើន​ឆ្នាំ​កន្លងមកនេះ អាចនិយាយបានថា ការធ្វើ​អាជីវកម្មនៅក្នុង​ប្រទេស​កម្ពុជា កំពុងផ្តល់​ប្រយោជន៍យ៉ាងពិត​ប្រាកដ​។

ជាការពិត វិស័យបច្ចេកវិទ្យាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញនៃការធ្វើអាជីវកម្មតាមអនឡាញ​។ ស្របពេលដែល កំណើន​អ្នក​ប្រើប្រាស់អ៊ីនធើណេតកើនឡើង ក៏ជាការបង្ហាញអោយឃើញនូវរបត់គំនិតក្នុងយុគសម័យថ្មីនៃ ការធ្វើអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណេត។ តួយ៉ាង​ អ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជាមានជាង ៦លាននាក់ បើគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៥​ ហើយនាពេលបច្ចុប្បន្ន​អ្នកប្រើប្រាស់ហ្វេសប៊ុកកើនដល់ ៤លាននាក់ហើយ ដែលនេះជាកត្តា ធ្វើឲ្យម្ចាស់អាជីវកម្មតាមអនឡាញមានភាពងាយស្រួល ក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដល់អតិថិជន ។

គួរជម្រាបថា Ezecom ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមក បានក្លាយជាក្រុមហ៊ុនផ្ដល់សេវាគមនាគមន៍ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ Ezecom ផ្ដល់សេវាខ្សែកាបអុបទិក WIMAX, ADSL និងដំណោះស្រាយលើអ៊ីនធើណេត ដល់ក្រុមហ៊ុន និងអតិថិជននៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom បានទទួលពានរង្វាន់ជា ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណេតល្អផ្ដាច់គេ សម្រាប់ឆ្នាំ ២០១២ ពីស្ថាប័ន International Data Group (IDG) និងអាជ្ញាធរជាតិអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា (NiDA) ជាផ្នែកមួយនៃពានរង្វាន់ផលិតផល និងសេវា ICT កម្ពុជា លើកទី៤។

ប្រសិន បើលោកអ្នកចង់បោះឆ្នោតឲ្យ អ្នកដឹកនាំអាជីវកម្មឆ្នើមខាងលើ បានជាប់ជាជ័យលាភី អ្នកដឹកនាំអាជីវកម្មឆ្នើម ប្រចាំឆ្នាំ ២០១៦ របស់ទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជា សូមចូលទៅកាន់ http://goo.gl/XWbHKL​ ​ នឹងធ្វើការបោះឆ្នោត៕
កាលបរិច្ឆេទបញ្ចប់ការបោះឆ្នោត៖ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៦

 

ប្រភព៖​ Business-cambodia

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស