អ៊ីចឹងតើទើបអាមេរិក និងកូរ៉េខាងជើងបានត្រឹមជន្លគ្នាទៅវិញទៅមក! ព្រោះតែចិននិងរុស្ស៊ីកំពុងបញ្ជូននាវាឈ្លបយកការណ៍តាមឃ្លាំមើលកងនាវាចម្បាំងអាមេរិក

​ចិន និង​រុស្ស៊ី​បាន​បញ្ជូន​នាវា​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ “​ដេញតាម​” កង​នាវាចម្បាំង​របស់​ដូ​ណា​ល់ ត្រាំ មក​ដែនទឹក​កូរ៉េខាងជើង​។ នេះ​បើតាម​ប្រភព Daily Mail កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

​​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ដំណើរការ​ដោយ​ម៉ាស៊ីន​រ៉េ​អា​កទ័រ​នុយក្លេអ៊ែរ ដែល​ផ្ទុក​យន្តហោះ​ជិត ១០០ គ្រឿង និង អមដោយ​នាវា​ពិឃាត​ជាច្រើន​គ្រឿង នាវា​ល្បាត​មួយគ្រឿង និង នាវាមុជទឹក​មួយគ្រឿង​មកកាន់​ឧបទ្វីប​កូរ៉េ​។

ប៉ុន្តែ​មាន​របាយការណ៍​ជាច្រើន​ក្នុង​តំបន់​លើកឡើងថា កង​នាវា​នេះ​កំពុង​ត្រូវបាន​តាមដាន​ដោយ​នាវា​ដែលជា​កម្មសិទ្ធិ​របស់​ក​ង​ទ័ពជើងទឹក​ចិន និង​រុស្ស៊ី ចំពេល​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ជុំវិញ​ការបញ្ជូន​កង​នាវាចម្បាំង​របស់​អាមេរិក​។

​ការអះអាង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រភព​ជាច្រើន​ពី​រដ្ឋាភិបាល​ជប៉ុន​។ នេះ​បើ​យោងតាម​កាសែត Yomiuri Shimbun​។​

​នាវា​ចិន​និង​រុស្ស៊ី​តាម​សេចក្តីរាយការណ៍ គឺ​បាន​កំពុង​រៀបចំ​ផែនការ​ពង្រឹង “​សកម្មភាព​ព្រមាន និង ឈ្លបយកការណ៍​” នៅក្នុង​តំបន់​។

​​ដំណឹង​នេះ​កើតឡើង ខណៈដែល​រុស្ស៊ី​បាន​ព្រមាន​វ៉ាស៊ីនតោន ប្រឆាំងនឹង​ការវាយលុក​ជា​ឯកតោភាគី​លើ​កូរ៉េខាងជើង បន្ទាប់ពី​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន និយាយថា “​សម័យកាល​នៃ​ការអត់ធ្មត់​ជា​យុទ្ធសាស្ត្រ​” ជាមួយ​ព្យុងយ៉ាង​បាន​ចប់​ហើយ​។

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​និយាយ​នៅ​សន្និសីទកាសែត​ក្នុង​ទីក្រុង​មូ​ស្គូ​ថា “​នេះ​ជា​វិថី​ប្រកបដោយ​ហានិភ័យ​ខ្លាំងណាស់​”​។

​លោក​និយាយថា “​យើង​មិន​ទទួលយក​នូវ​សកម្មភាព​កាំជ្រួច​នុយក្លេអ៊ែរ​មិន​ប្រុងប្រយ័ត្ន​របស់​ព្យុងយ៉ាង ដែល​រំលោភ​សេចក្តីសម្រេច​របស់​អ​.​ស​.​ប ទេ ប៉ុន្តែ​មិន​មានន័យថា អ្នក​អាច​រំលោភច្បាប់​អន្តរជាតិ​បានឡើយ​។ ខ្ញុំ​សង្ឃឹមថា នឹង​មិនមាន​សកម្មភាព​ឯកតោភាគី​ណាមួយ​ដូច​សកម្មភាព​ដែល​យើង​បានឃើញ​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ស៊ី​រី​នោះឡើយ​”៕

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស