ទាហាន​ស្រីៗ​នៅ​កូរ៉េខាងជើង ប្រមាណ​ជាង​១៨០.០០០​នាក់ ត្រូវបាន​មេបញ្ជាការ​តម្រូវ​ឲ្យ​បម្រើ​តណ្ហា ថ្នាក់​ឧ​ត្ត​ម​សេនីយ៍

Lee So Yeon បាននិយាយអំពីការរំលោភបំពានលើស្រ្តី ក្នុងជួរយោធារបស់កូរ៉េខាងជើង (រូបភាព: Reuters)

តាម​ប្រភពពី Metro បានឱ្យដឹងថា អតីត​ទាហាន​ស្រី​ម្នាក់​ដែល​រួច​ផុតពី​ទឹកដី​កូរ៉េខាងជើង​ប្រាប់ថា «​ទាហាន​ស្រីៗ​នៅ​កូរ៉េខាងជើង​ត្រូវបាន​គេ​ចាប់រំលោភ និង​ធ្វើបាប​ផ្លូវភេទ​ជា​ទម្ងន់​» ។​​នាង Lee So Yeon បាន​ចូលធ្វើ​ទាហាន​តាំងពី​ឆ្នាំ​១៩៩២ ហើយ​រត់ចោល​ប្រទេស មក​រស់នៅ​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​២០០៧ ។ ទោះបីជា​នាង​បាន​រួចខ្លួន​ក៏ដោយ ក៏​នាង​នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​ទាហាន​ស្រី​ឯទៀត ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​មិនអាច​រត់​រួច​។​

​អតីត​ទាហាន​ម្នាក់នេះ បាន​និយាយ​នៅក្នុង​កិច្ចពិភាក្សា​នៅ​ប្រទេស​ស្វី​ស ស្តីពី​សិទ្ធិមនុស្ស​ថា «​ខ្ញុំ​បានឃើញ​ទាហាន​ស្រី​ជាច្រើន ដែល​គេ​អនុញ្ញាត​ឲ្យ​ចាកចោល​ជួរ ក្រោយ​គេ​បំពាន​ផ្លូវភេទ​ហើយ ។ សូម្បីតែ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ​។ ខ្ញុំ​ធ្លាប់​ត្រូវ​មន្ត្រីជាន់ខ្ពស់ និង​មេបញ្ជាការ​ស្ទាប​ត្រគាក អង្អែល​ដងខ្លួន និង​ប៉ះ​ក​ញ្ចឹ​ង​.​ក​។ តែ​នៅពេលនោះ ខ្ញុំ​មិនដឹងថា ការធ្វើ​បែបនេះ ជាការ​បំពាន​ផ្លូវភេទ​ឡើយ ព្រោះ​ខ្ញុំ​មិនដែល​បាន​រៀន​ពី​ការអប់រំ​ផ្នែក​ផ្លូវភេទ​ពីមុនមក​» ។​

​នាង​បន្តថា នាង​បាន​បាត់​រដូវ​អស់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ដោយសារតែ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ខ្លាំងពេក និង​ភាព​កង្វះ​អាហារ​ហូបចុក ។ ក្រៅពី​រូបនាង ឥលូវ​នេះ​មាន​ទាហាន​ស្រី​ជាង​១៨០.០០០​នាក់ កំពុង​រស់នៅ​ប្រទេស​កូរ៉េខាងជើង ដែល​ពួកគេ​ត្រូវ​បម្រើ​ទំព័​រយៈពេល​០៧​ឆ្នាំ ។ ពួកគេ​ធ្វើការ​ជា​ទាហាន តែ​តាម​ការពិត ពួកគេ​ជា​ឧបករណ៍​សិច សម្រាប់​ពួក​ប្រុស​ថ្នាក់លើ​សោះ ។

ប្រភព៖​ metro

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស