ជប៉ុនគ្រោងបញ្ជូនយន្តហោះយោធា ទៅដឹកប្រជាជនខ្លួនជាង ៥៧,០០០នាក់ ចេញពីកូរ៉េខាងត្បូង ព្រមទាំងធានាទទួលជនភៀសខ្លួនពីកូរ៉េខាងជើង ក្នុងករណីផ្ទុះសង្គ្រាមឡើង!

(តូក្យូ)៖ មិនត្រឹមតែត្រៀមធ្វើការជម្លៀសប្រជាជនខ្លួនចំនួនជាង ៥៧,០០០នាក់ ចេញពីកូរ៉េខាងត្បូង​ប៉ុណ្ណោះទេ ប្រទេសជប៉ុននៅចង់ធានាខ្លួនធ្វើជាអ្នកទទួលយក ជនភៀសខ្លួន ពីកូរ៉េខាងជើង ក្នុងករណី​ដែលភាពតានតឹងឈានទៅដល់ការផ្ទុះសង្គ្រាមឡើងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph និងសារព័ត៌មានជប៉ុន នាយប់ថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

សេចក្តីរាយការណ៍ខាងលើនេះបានឲ្យដឹងថា ប្រទេសជប៉ុននឹងស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាល​​កូរ៉េខាងត្បូងជាមុន ដើម្បីបញ្ជូនយន្តហោះយោធា និងស៊ីវិលទៅកាន់កូរ៉េខាងត្បូង រួចដឹកប្រជាជន​ខ្លួនត្រឡប់មកប្រទេសវិញ។ បច្ចុប្បន្នភាពតានតឹងត្រូវបានគ្រប់គ្នាមើលឃើញជាក់ស្តែងថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េពិតជាផុយ​ស្រួយជាងពេលណាៗទាំងអស់ ដោយវានឹងអាចផ្ទុះសង្គ្រាម​ភ្លាមៗប្រសិនបើកូរ៉េខាងជើង ធ្វើការបំផ្ទុះនុយក្លេអ៊ែរ ព្រោះអាមេរិកបានធ្វើការព្រមានច្បាស់ៗ តាមរយៈការបញ្ជូននាវាដឹកយន្តហោះចម្បាំង មកក្បែរឧបទ្វីបកូរ៉េរួចជាស្រេច។

គួរបញ្ជាក់ថា ទោះបីជាសង្គ្រាមមិនទាន់ផ្ទុះឡើងក្តីក៏រដ្ឋាភិបាលជប៉ុនបានបង្ហាញក្តីព្រួយបារម្ភ និងដំណោះស្រាយរួចជាស្រេច ជាពិសេសនោះគឺទៅលើជនភៀសខ្លួន មកពីកូរ៉េខាងជើង ដែលនឹង​អាចធ្វើដំណើរមកតាមទូក ហើយក្នុងនោះក៏នឹងអាចមានបង្កប់ អ្នកស៊ើបការណ៍​សម្ងាត់របស់ទីក្រុង​ព្យុងយ៉ាង​​ផងដែរ។ ប្រធាន​គណរដ្ឋមន្ត្រី​ជប៉ុន បានលើកឡើង​កាលពីថ្ងៃសុក្រថា ជប៉ុនបានតាមដាន និង​ទទួលព័ត៌មានថ្មី​ពីកូរ៉េខាងជើង​ជានិច្ច ប៉ុន្តែជប៉ុនមិនអាច​ធ្វើការបង្ហើបវាជា​សាធារណនោះ​ឡើយ។

នេះបើតាមប្រភពពី Infowars បានឲ្យដឹងថា៖ កូរ៉េខាងជើង ព្រមានថានឹងអាចវាយប្រហារដោយអាវុធនុយក្លេអ៊ែរមុនទៅលើ ជប៉ុន/សហរដ្ឋអាមេរិក

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស