កងទ័ព​អាមេរិក ដែលសម្លាប់​អូសាម៉ាប៊ិនឡាដិន កំពុងត្រៀម​ចាត់ការ គីម ជុងអ៊ុន

កង​ទ័ព​ជើង​ទឹក​អាមេរិក ដែល​បាន​សម្លាប់​អតីត​មេដឹកនាំ​អាល់កៃដា អូសាម៉ាប៊ិនឡាដិន (Osama Bin Laden) គឺ​ក្រុម «Special Warfare Development Group» ឬ​គេ​ហៅ​ថា «SEAL Team 6» នឹង​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​កម្ចាត់​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន ចេញ​ពី​អំណាច។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក។

អតីត​មេដឹកនាំ​អាល់កៃដា អូសាម៉ាប៊ិនឡាដិន

គួរ​បញ្ជាក់​ថា «SEAL Team 6» គឺ​ជា​ក្រុម​ដែល​បាន​ធ្វើ​ប្រតិបត្តិការ Operation Neptune Spear សម្លាប់​អតីត​មេដឹកនាំ​អាល់កៃដា នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

ក្រុម SEAL Team 6

នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក USS Carl Vinson បាន​ទៅ​ដល់​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃពុធ ម្សិលមិញ​នេះ​ហើយ ជាមួយ​នឹង​អង្គភាព​កងទ័ព Delta Force ដែល​មាន​ជំនាញ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង បាន​ព្រមាន​ពី​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ទៅ​លើ​សហរដ្ឋអាមេរិក បើ​មាន​សញ្ញា​នៃ​ការ​ឈ្លាន​ពាន​ពី​អាមេរិក​ណា​មួយ ស្រប​ពេល​ដែល​កងទ័ព​ជើងទឹក​អាមេរិក បាន​ចូល​មក​ដល់​ឧបទ្វីប​កូរ៉េ។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

ទោះ​ជា​យ៉ាង​ណា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា «កូរ៉េខាងជើង កំពុង​ស្វែង​រក​បញ្ហា ហើយ​សហរដ្ឋអាមេរិក​នឹង​ដោះស្រាយ​បញ្ហា​នេះ ជាមួយ ឬ​ដោយ​គ្មាន​ជំនួយ​ពី​ប្រទេស​ចិន»៕

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

ប្រភព៖ សប្បាយ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស