ឯកឧត្តមបណ្ឌិត ថោង ខុន ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២

ខេត្តសៀមរាប៖​ ​កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២ ចំនួន៥១រូប នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប សាកលវិទ្យាល័យធិការ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យអង្គរប្រមាណ ៣០០នាក់។

វគ្គបណ្តុះបណ្តាលថ្នាក់ជាតិជំនាន់ទី២នេះត្រូវបានបញ្ចប់ដោយសិក្សារយៈពេល៤ខែ និងចុះកម្មសិក្សា២ខែ ដែលមានជំនាញផ្នែកភាសាចំនួន ០៨ ដូចជា អង់គ្លេស បារាំង ជប៉ុន ចិន ថៃ អុីតាលី អេស៉្បាញ និងអាល្លឺម៉ង់។
​ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា “មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារអំពីប្រទេស”​ ដែលផ្តល់ព័ត៌មាន ពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ និងផលិតផលទេសចរណ៍នានារបស់ប្រទេសដល់ទេសចរអន្តរជាតិ ពោលគឺចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក។ ដូចនេះ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍​​ទេសចរណ៍ ដែលក្រសួង​ទេសចរណ៍បានដាក់ចុះ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា ដើម្បីផលប្រយោជន៍ខ្លួនឯង និងសង្គមទាំងមូល។
នៅកម្ពុជាមគ្គុទ្ទេសក៍ទេសចរណ៍មាន៥ប្រភេទ៖ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ ថ្នាក់សហគមន៍ និងថ្នាក់ពិសេស។ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ សំដៅដល់មគ្គុទ្ទេសក៍ដែលមាន​បទពិសោធន៍ការងារច្រើន និងមានចំណេះដឹងខ្ពស់ ហើយមានសិទ្ធិនាំភ្ញៀវទេសចរទៅគ្រប់តំបន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីនៃអនុក្រឹត្យស្តីមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា។
ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសណ៍ បេក្ខជនត្រូវចូលរួមប្រឡងជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសណ៍ តាមសាលា​ ឬសាកលវិទ្យាល័យដែលបានទទួលសិទ្ធិបណ្តុះបណ្តាលពីក្រសួងទេសចរណ៍។ បន្ទាប់មកត្រូវស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍នៅក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍។
ឯកឧត្តមក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវ:របស់ខ្លួនអោយសក្តិសមជាមគ្គុទ្ទេសក៍ថ្នាក់ជាតិ ដែលត្រូវមានចំណេះដឹងទូលំទូលាយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ប្រវត្តិសាស្រ្ត ប្រពៃណី សិល្ប: វប្បធម៌ខ្មែរ។
ឯកឧត្តម ថោង ខុន ក៏បានលើកឡើងផងដែរថា សន្តិសុខ សុវត្ថិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាចំបងដែលជម្រុញដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍បច្ចុប្បន្ន និងទៅអនាគត។

សូមរំលឹកថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥ លាននាក់ ក្នុងកំណើន ៥%។ តាមរបាយការណ៍ របស់ក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ ពិភពលោក (World Travel and Tourism Council WTTC) ចេញផ្សាយឆ្នាំ២០១៦ បានបង្ហាញថា កម្ពុជាបង្កើតបានការងារដោយផ្ទាល់ និងប្រយោលប្រមាណ ២,៣លាននាក់ ពី ឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍។ ដោយឡែក ការងារដោយផ្ទាល់ពីឧស្សាហកម្មទាំងពីរនេះប្រមាណ ១,២លាននាក់ ស្មើនឹង១៤% នៃការងារសរុប និងនាំមកនូវចំណូលជាតិ ប្រមាណ ៣.៤០០ លានដុល្លារ រួមចំណែកប្រមាណ ១៣,៥ % នៃផលិតផលក្នុងស្រុកសរុប (GDP)។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រកចំណូលជូនជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់។

ប្រភព៖​ ក្រសួងទេសចរណ៍

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស