ក្រុមហ៊ុន «Aus Angkor Asia» នាំចូលផ្តាច់មុខ ស្រា​ទំពាំង​បាយជូរ​ «Langmeil» ពីប្រទេសអូស្រ្តាលី

(ភ្នំពេញ)៖ ក្រុមហ៊ុន​នាំចូលស្រាទំពាំងបាយជូរ​ មកពីប្រទេសអូស្រ្តាលី មានឈ្មោះ​ថា អូស អង្គរ អេស៊ា «Aus Angkor Asia Import Export Co.,Ltd» បានរៀបចំកម្មវិធី​ជួបជុំអតិថិជន​របស់ខ្លួន មកភ្លក្សរសជាតិថ្មី នៃស្រាទំពាំងបាយជូរ ទើបតែនាំចូលមកពីប្រទេសអូស្រ្តាលី ដែលកម្មវិធីនេះ ត្រូវបានធ្វើឡើង​នៅភោជនីយដ្ឋាន ទន្លេបាសាក់១ នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ពីដៃគូទំនាក់ទំនងពាណិជ្ជកម្ម ជាច្រើននាក់។

ថ្លែងក្នុងពិធីជួបជុំ ភ្លក្សរសជាតិស្រាទំពាំងបាយជូរថ្មីនេះ លោក ផាត តូម៉ាស់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន «Aus Angkor Asia Import Export Co.,Ltd» បានឲ្យដឹងថា ដោយមើលឃើញពីទីផ្សារ​ធំទូលាយនៅក្នុងប្រទេសកម្ពុជា ចំពោះអ្នកនិយមចូលចិត្តទទួលទានស្រាទំពាំងបាយជូរ មានការកើនឡើង ទើបក្រុមហ៊ុនបាន​ចាប់ដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនចែកចាយស្រា នៅក្នុងប្រទេសអូស្រ្តាលី នាំចូលនូវប្រភេទស្រាទំពាំងបាយជូរ​ «Langmeil»​ មកកាន់ទីផ្សារក្នុង​ប្រទេសកម្ពុជា ដើម្បីឲ្យបងប្អូនបានស្គាល់​រសជាតិស្រាដ៏ល្បី នៅក្នុងប្រទេសអូស្រ្តាលី។

លោកបន្តថា ជាការពិត ប្រទេសអូស្រ្តាលី ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថា ជាប្រទេសដែលមានរោងចក្រ ផលិតស្រាទំពាំង​បាយជូរ​មានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ល្បីល្បាញ ​ជាយូរឆ្នាំណាស់មកហើយ។ យ៉ាងណាមិញប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពល្អប្រសើរ នៅក្នុងប្រទេសកម្ពុជាវិញ នៅពេលមានពិធីជួបជុំគ្នា តែងតែនិយមចូលចិត្ត ក្រេបរសជាតិស្រាទំពាំងបាយជូរ ទើបក្រុមហ៊ុនបានដាក់ទុនវិនិយោគ នាំចូលស្រាប្រភេទនេះ មកចូលក្នុងស្រុក ដើម្បីបំពេញសេចក្ដីត្រូវការ។

លោក ផាត តូម៉ាស់ បានសង្កត់ធ្ងន់​ថា ​ស្រាទំពាំងបាយជូរ ពេលដែលលោកអ្នកទទួលទាន តាមកម្រិតស្ដង់ដារ និងត្រឹមត្រូវតាមការណែនាំ នោះវានឹង​មិនបង្កផល​ប៉ះពាល់​ដល់សុខភាព របស់លោកអ្នកឡើយ។ ផ្ទុយទៅវិញ វាអាចជួយសម្រួលឲ្យសរសៃឈាម​ មានចលនាបានស្រួល សម្រកក្បាលពោះ កាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន បានយ៉ាងមានប្រសិទ្ធិភាពទៀតផង ព្រោះវាមានជាតិអាល់កុលទាប មិនដូចស្រាវីស្គីនោះទេ។ ស្រាទំពាំងបាយជូរម៉ាក «Langmeil» គឺជាប្រភេទស្រា ដ៏ល្បីនៅក្នុងប្រទេសអូស្រ្តាលី ដែលប្រជាជននៅតំបន់នោះ ចូលចិត្តទទួលទានបំផុត ក្នុងលក្ខណៈជួបជុំគ្រួសារ ឬពិធីតូច​ធំ មួយចំនួន។

ការនាំចូលមក​ក្នុងប្រទេសកម្ពុជា នៅពេលនេះ លោកអ្នកប្រាកដជាស្គាល់នូវរសជាតិថ្មី ប្លែកមួយទៀត ពុំធ្លាប់មានពីមុនមក ខណៈក្រុមហ៊ុននឹងរំពឹងខ្ពស់ថា ទទួលបានជោគជ័យ​ក្នុងការនាំចូល ព្រោះបច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ បានងាកមកចាប់អារម្មណ៍ ទទួលទានស្រាទំពាំងបាយជូរច្រើនជាងមុន។ ចំពោះតម្លៃវិញក៏សមរម្យ អាចទទួលយកបាន សម្រាប់អ្នកចង់ពិសារស្រាប្រភេទនេះ។ នេះបើតាម​លោក ផាត តូម៉ាស់ បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ស្រាទំពាំងបាយជូរម៉ាក «Langmeil» មានច្រើនប្រភេទ ច្រើនរសជាតិ ដូចជា Spring Fever Chardonnay, Stead Fast Shiraz, Three Ganden MSG, LanGmeil Blacksmith, Valley Floor Shiraz, Jackamans Cabernet, Orphan Bank Shiraz និង The Freedom’ 1843 Shiraz ដែលមានដើមកំណើត មកពីតំបន់ផ្សេងគ្នា នៃប្រទេសអូស្រ្តាលី៕


 

ប្រភពៈ AusAngkorAsia 

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស