លក្ខណៈពីសេសទាំង ៥ របស់ Galaxy S8/S8+ គឺជាអាវុធសម្លាប់ iPhone 7/7+

ទីបំផុតទៅ ទូរសព្ទដៃទំនើបលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ស៊េរីថ្មី Galaxy S8 និង S8+ ត្រូវបានបើកបង្ហាញជាផ្លូវការហើយ កាលពីយប់មិញ ក្នុងព្រឹត្តិការណ៍ Samsung Unbox 2017 នាទីក្រុងញូយ៉ក។ ក្រោយពីជួបវិបត្តិថ្ម Note 7 ដ៏ធ្ងន់ធ្ងរកាលពីឆ្នាំមុន និងមិនខុសគ្នាប៉ុន្មានពីព័ត៌មានបែកធ្លាយកន្លងមក ក្រុមហ៊ុន Samsung ពិតជាបញ្ចេញបច្ចកវិទ្យា និងលក្ខណៈពិសេសថ្មីៗបំផុត តាមរយ:មូលដែលរបស់ Galaxy S ជំនាន់ទី ៨ នេះ។ ក្នុងចំណោមនោះ គឺមានលក្ខណៈពិេសសចំនួន ៥ យ៉ាងដែលទំនើបជាងដាច់ ពីទូរសព្ទ iPhone 7 និង 7 Plus របស់ក្រុមហ៊ុន Apple ដូចតទៅ:


លក្ខណៈពិសេសទី១ អេក្រង់លាតធំស្ទើរគ្មានស៊ុម

នេះគឺជាចំណុចទាក់ទាញខ្លាំងបំផុតរបស់ Galaxy S8 និង S8+។ ផ្ទៃអេក្រង់លាតសន្ទឹងស្ទើរតែគ្មានស៊ុម ចំណែកគែមសងខាងរបស់វា គឺរាងកោងខុបចុះ មិនសូវខុសពីអេក្រង់ Galaxy ស៊េរី Edge ប៉ុន្មានឡើយ។ បន្ថែមពីនេះ វាត្រូវបានបង្កើនខ្នាតបញ្ចាំងរូបភាពរហូតដល់ ២៩៦០ x ២៤០០ ភិចសែល​ (WQHD+) ដែលផ្តល់នូវរូបភាពកាន់តែល្អប្រណិតលើផ្ទៃអេក្រង់។ ម្យ៉ាងទៀត ជាមួយរចនាបទថ្មីនេះ វាក៏ជួយឱ្យម៉ូឌែលថ្មីទាំងពីរ ដែលបំពាក់អេក្រង់កាន់តែធំពោលគឺ ៥.៨ អ៊ីញ និង ៦.២ អ៊ីញ មានទំហំកាន់តែតូច នៅតែអាចចាប់កាន់ក្នុងដៃម្ខាងបានយ៉ាងងាយ។ ដោយឡែក បើប្រៀបធៀបកម្រិតភាពច្បាស់ជាមួយ iPhone 7/ 7 Plus គឺ Galaxy S8/ S8+ ធំជាងដល់ទៅ ២ ដងឯណោះ​។​​

លក្ខណៈពិសេសទី២ ប្រព័ន្ធសន្តិសុខគ្រប់ច្រកល្ហក

ជាមួយ Galaxy ស៊េរី S8 វាមិនត្រឹមតែបំពាក់បច្ចេកវិទ្យាថតសម្គាល់ប្រស្រីភ្នែក (iris scan) នោះទេ ប៉ុន្តែ ក៏មានដែរបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ (facial recognition) និងស្គេនក្រយៅដៃ (fingerprint) ដែលត្រូវបានផ្លាស់ប្តូរទីតាំងពីខាងមុខទៅខាងក្រោយ ឋិតនៅផ្នែកខាងស្តាំកាមេរ៉ា។ ទាំងនេះ គឺជាការផ្តល់នូវបទពិសោធន៍ថ្មីថែមមួយកម្រិតទៀតពីក្រុមហ៊ុន Samsung ទៅលើប្រព័ន្ធសន្តិសុខទូរសព្ទចល័ត លើសពីក្រុមហ៊ុន Apple ដែលមានត្រឹម fingerprint ប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់អាចការពារសន្តិសុខសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនក្នុងទូរសព្ទបានគ្រប់ជ្រុងជ្រោយ និងគ្រប់ពេល។

លក្ខណៈពិសេសទី៣ មានជំនួយការសំឡេងឌីជីថល Bixby ដ៏សែនឆ្លាត

Bixby គឺជាជំនួយការសំឡេងឌីជីថលផ្ទាល់ខ្លួនដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន Samsung ហើយវាកើតចេញក្រោយពីការប្រកាសទិញយកនូវបច្ចេកវិទ្យា Viv ពីក្រុមអ្នកបង្កើតកម្មវិធី Siri ដែល Apple បានទិញយកទៅបំពាក់លើផលិត​ផលទូរសព្ទរបស់ខ្លួនក្នុងឆ្នាំ ២០១២។ វាមានសមត្ថភាពវៃឆ្លាតពិសេសលើសពីមុខងារ Siri ជាច្រើន ដូចជា អាចសិក្សាដឹងពីមាតិកាព័ត៌មានរបស់អ្នកប្រើប្រាស់ និងអាចសម្គាល់ដឹងវត្ថុក្នុងរូបភាពដោយគ្រាន់តែបើកកាមេរ៉ាតម្រង់លើរូបនោះ ជាដើម។ល។ ពោលគឺ វាចេះនិយាយ ចេះមើល ចេះណែនាំផ្តល់យោបល់ និងក្រើនរំឭក។

លក្ខណៈពិសេសទី៤ អាចប្រើជាមួយវ៉ែនតា និងកាមេរ៉ា ៣៦០

Galaxy S8 និង S8+ ត្រូវបានប្រកាសចេញជាមួយវ៉ែនតា VR និងកាមេរ៉ា ៣៦០ ជំនាន់ថ្មី ដែលអាចប្រើភ្ជាប់ជាមួយទូរសព្ទដើម្បីថតវីដេអូប្រភេទរង្វិលជុំ ៣៦០ ដឺក្រេ បង្ហោះផ្សាយផ្ទាល់តាមបណ្តាញសង្គម Facebook និង YouTube ឬក៏ប្រើសម្រាប់ទស្សនាវីដេអូ និងលេងហ្គេម VR បាន។ ក្រៅពីនេះ វាក៏មានភ្ជាប់មកជាមួយឧបករណ៍បញ្ជាឥតខ្សែតូចមួយទៀតផង។

លក្ខណៈពិសេសទី៥ បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស និងឥតខ្សែថ្មី

ខណ:ដែលក្រុមហ៊ុន Apple ពុំទាន់បញ្ចេញនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែនៅឡើយនោះ ក្រុមហ៊ុន Samsung បានឈានទៅដល់ការបង្កើតចេញនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មីមួយទៀត ដែលអាចសាកបំពេញថាមពលថ្មទូរសព្ទបានកាន់តែរហ័ស និងយ៉ាងងាយស្រួល។ ឆ្នាំសាកឥតខ្សែនោះ មានរូបរាងជាជើងទម្រមូលមួយ អាចផ្ទេរប​ន្ទុកថាមពលអគ្គិសនីចូលទៅថ្មរបស់ទូរសព្ទបានយ៉ាងឆាប់រហ័សដោយគ្រាន់តែដាក់ទូរសព្ទពីលើវា។

គួរបញ្ជាក់ថា Galaxy S8 និង S8+ ក៏មានភ្ជាប់មកជាមួយសមត្ថភាព Software និង Hardware ដែលមានថាមពលកាន់តែខ្លាំង ជាច្រើនផ្សេងទៀតផងដែរ ជាអាទិ៍ កាមេរ៉ាក្រោយបំពាក់នូវអង្គញាណកាមេរ៉ាប្រើប្រាស់បច្ចេកវិទ្យា Dual-Pixel ទំហំ ១២ មេហ្គាភិចសែល ប្រើបន្ទះឈីបជំនាន់ 10nm និងប្រព័ន្ធ Bluetooth v5 មុនដំបូងគេបង្អស់ បច្ចេកវិទ្យាការពារទឹក និងធូលី ជាដើម។ល។ ដែលទាំងអស់នេះ ក៏ជាអាវុធទំនើបៗទើបអភិវឌ្ឍឡើងសម្រាប់យកប្រៀបលើគូប្រកូតរបស់ក្រុមហ៊ុនផងដែរ ជាពិសេសគឺ Apple តែម្តង។​ រួមសេចក្តីមក បើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ មិនបានបង្កើ ឬបញ្ចូលអ្វីថ្មីគួរឱ្យទាក់ទាញយកមកទប់ទល់នោះទេ ច្បាស់ជានឹងត្រូវចាញ់ក្រោមដៃក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េជាក់ជាមិនខានឡើយ៕

ចូលមើលវិដេអូនេះដើម្បីឲ្យកាន់តែច្បាស់

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស