TODAY ISP ពង្រីកបណ្តាញអ៊ិនធឺណិត​មកដល់ក្រុងសៀមរាបហើយ

ក្រុងសៀមរាប៖ ដំណឹងល្អសម្រាប់ម្ចាស់អាជីវកម្ម អង្គការ និងសហគ្រាសនានា នៅក្រុងសៀមរាបដែលកំពុងស្វែងរក ក្រុមហ៊ុន ផ្គត់ផ្គង់ សេវា អ៊ិនធឺណិតអ៊ុបទិក មានគុណភាពខ្ពស់ ឥលូវនេះ TODAY ISP ពង្រីកបណ្តាញមកដល់ទីតាំងរបស់លោកអ្នកហើយ។

នេះជាការអះអាងរបស់ក្រុមហ៊ុន ទៅកាន់អតិថិជនរបស់ខ្លួនក្នុងបណ្តាញសង្គម FB

ដើម្បីអបអរ ការមកដល់ថ្មីនេះ ក្រុមហ៊ុន នឹងផ្តល់ជូនសេវាឥតគិតថ្លៃ៣ខែ សម្រាប់អ្នកដែល តភ្ជាប់ពីថ្ងៃនេះក្នុងទីក្រុងសៀមរាប លើសពីនេះទៅទៀតគ្រប់ឧបករណ៍តភ្ជាប់ និងដុំ WiFi នឹងផ្តល់ជូនអតិថិជន និងមិនគិតថ្លៃ ដំឡើងបណ្តាញដែរ ។ ការផ្តល់ជូនមានចំនួនកំណត់ សូមទំនាក់ទំនងមកកាន់អ្នកឯកទេសយើងខ្ញុំ ដើម្បីពិភាក្សាក៏ដូចជា ចុះឈ្មោះ ដើម្បីទទួលបាន កាដូពិសេស នេះ។ អ្នកប្រើប្រាស់តាមផ្ទះក៏អាចតភ្ជាប់ សេវាពីក្រុមហ៊ុន TODAY ISP បានផងដែរ ដែលមានល្បឿនចាប់ពី៦មេហ្កប៊ីតឡើងទៅ ។ ចំពោះ គម្រោងអាជីវកម្មមានល្បឿនចាប់ពី៨មេហ្កាប៊ីតឡើងទៅ ព្រមទាំងមានសេវា VPN (DPLC) សម្រាប់តភ្ជាប់សាខាផ្សេងៗ គ្រប់បណ្តាញតភ្ជាប់គឺប្រើប្រាស់ខ្សែអ៊ុបទិក ក្រោម ដី ដែលមានសុវត្ថិភាព មិនមានភាពរអាក់រអួល។

លោក ស្ទីវ មៀលើរ អ្នកគ្រប់គ្រងទូទៅរបស់ TODAY ISP បានផ្តល់ការយល់ឃើញចំពោះ សេវាថ្មីនៅក្រុងសៀមរាបថា “យើងមាន មោទនភាពយ៉ាងខ្លាំង ក្នុងការ ផ្តល់ជូន សេវាអ៊ិនធឺណិត និងVPN ក្នុងក្រុងសៀមរាបនេះ មហិច្ចតារបស់យើង ក្នុង ឆ្នាំ២០១៧នេះ គឺពង្រីកបណ្តាញ ឲ្យបានទូលំទូលាយទៅតាមខេត្ត ហើយក្រុងសៀមរាបគឺជាគោលដៅទីមួយរបស់យើង” ។

គួរបញ្ជាក់ថា TODAY ISP បានបើកដំណើរការ កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន ផ្តល់ជូនសេវា អ៊ិនធឺណីត និង VPN តាមរយៈ បណ្តាញ អ៊ុបទិកក្រោមដី ដោយផ្តោតលើទីផ្សារ អាជីវកម្ម និងសហគ្រាសធំៗ ក្រុមហ៊ុន បានផ្តោតគុណភាព បណ្តាញ និងសេវាជំនួយបច្ចេកទេស ជាចំបង ចំពោះក្រុមហ៊ុន អង្គភាពអាជីវកម្មនានា ចង់ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ អាចទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 . 031 2222 953 ឬ គេហទំព័រ www.today.com.kh សូមអរគុណ ៕

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស