រដ្ឋាភិបាលប្រកាសទប់ស្កាត់បន្ទាន់ការលក់ទឹកដោះម្តាយ

រូបភាព៖ spokesman

រាជរដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ចំពោះ​ការ​ប្រមូល​ទិញ ​និង​នាំ​ចេញពី​ទឹកដោះ​ម្តាយ​ពី​កម្ពុជា ។

បើ​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្រោយ​ពី​មាន​ចំណារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ​រួច​មក​ក៍បាន​បញ្ជាក់​ទៀត​ថា បើ​ទោះជា​កម្ពុជា​ក្រលំបាក​យ៉ាងណា ក៍​មិន​ដល់​កម្រិត​លក់​ទឹកដោះ​ម្តាយ​ដែរ ។

សូម​បញ្ជាក់​ថា ការ​ប្រកាស​ទប់ស្កាត់​ការ​ប្រមូល​ទិញ​និង​នាំ​ចេញ​ទឹក​ម្តាយ​ពី​កម្ពុជា​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​ថា ស្ត្រី​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ទើប​សម្រាលកូន​បាន​លក់​ទឹកដោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​មក​ពី​អា​មេ​រិ​ក​ឈ្មោះ​គុណមាតា ឬ ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ឈ្មោះ​ក្រុមហ៊ុន Ambrosia Labs Co,ltd.​បាន​ប្រមូល​ទិញ​ទឹកដោះ​ពី​ស្ត្រី​ខ្មែរ​ក្រីក្រ​ទើប​សម្រាលកូន ដើម្បី​នាំ​ទៅ​លក់​ឲ្យ​ស្ត្រី​អា​មេ​រិ​ក​ដែល​ខ្វះ​ទឹកដោះ ។

ទឹកដោះ​ទាំងនោះ ត្រូវ​ក្រុមហ៊ុន​លក់​ឲ្យ​ស្ត្រី​អា​មេ​រិ​ក​ក្នុង​តម្លៃ​២០​ដុល្លារ​ក្នុង​មួយ​កញ្ចប់ ដែល​មាន​រង្វាស់​១៤៧​មី​ល្លី​លី​ត្រ ។​ចំណែក​ស្ត្រី​ខ្មែរ​ម្នាក់​អាច​រក​ប្រាក់​ចំណូល​ពី​៣​ទៅ​៤​ម៉ឺ​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ការ​លក់​ទឹកដោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ខាងលើ ៕

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស