កត្តា​ជំរុញ​ឲ្យ​កាហ្វេ Amazon រីក​ចម្រើន​រហ័ស

រូបភាព៖ Google

ភ្នំពេញៈ Café Amazon ជា​យីហោ​ហាង​កាហ្វេ​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ PTT ឈាន​មុខ​គេ​របស់​ប្រទេស​ថៃ បាន​ក្លាយ​ជា​ហាង​កាហ្វេ​កើន ឡើង រហ័ស​បំផុត​នៅ​កម្ពុជា ជាមួយ​នឹង​ការ​បើក​ហាង​កាហ្វេ​ថ្មីៗ​ទាំង​នៅ​ក្នុង​ស្ថានីយ​ចាក់​សាំង PTT និង​ហាង​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​។

លោក Matthieu de Gaudemar អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ បាន​ជួប​សម្ភាសន៍​លោក Suthon Choothian នាយក​គ្រប់គ្រង​ក្រុមហ៊ុន PTT Cambodia ដើម្បី​ពិភាក្សា​ថា​តើ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​រហ័ស​របស់​ហាង​កាហ្វេ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

តើ​ហាង​កាហ្វេ Amazon បង្កើត​ឡើង​ដំបូង​ដូច​ម្ដេច​នៅ​កម្ពុជា​?

ក្រុមហ៊ុន PTT Cambodia បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម Café Amazon នៅ​កម្ពុជា បន្ទាប់​ពី​យើង​ទទួល​បាន​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​មេ កាល​ពី​ឆ្នាំ​២០១៦ ពិត​ហើយ​ទោះបី​ជា​យើង​ដំណើរការ​យីហោ​ដំបូង​នៅ​ទីនេះ​កាល​ពី​ឆ្នាំ​២០១៣​ក៏​ដោយ​។ ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ យើង​កំពុង​រីក​ចម្រើន យើង​ទទួល​បាន​ជោគជ័យ​ខ្លាំង ដូច្នេះ​នោះ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​បាន​ទុក​ចិត្ត​ដោយ​ក្រុមហ៊ុន​មេ​នៅ​ក្នុង​ប្រទេស​ថៃ ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពិសេស​ដល់​យើង​។ ផែនការ​បច្ចុប្បន្ន​នឹង​ពង្រីក​អាជីវកម្ម​នេះ ជា​ពិសេស​សម្រាប់​ហាង​កាហ្វេ Café Amazons នៅ​ខាង​ក្នុង​ស្ថានីយ​ចាក់​សាំង PTT​។

តើ​អ្វី​ជា​ទំហំ​អាជីវកម្ម​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នេះ​ដូច​ម្តេច​ដែរ​?

យើង​មាន​ហាង​កាហ្វេ Amazon សរុប ៣៤ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ទីក្រុង​ភ្នំពេញ យើង​មាន​ហាង​២៦ និង​ហាង​៨​ផ្សេង​ទៀត​នៅ​តាម​ខេត្ត​។ យើង​រំពឹង​ថា នឹង​សម្រេច​បាន​ការ​ពង្រីក​ដល់​២០០​ហាង​ក្នុង​រយៈពេល​១០​ឆ្នាំ​។

តើ​យុទ្ធសាស្ដ្រ​អ្វី​ដែល​ក្រុមហ៊ុន​កំពុង​អនុវត្ត​ពេល​បច្ចុប្បន្ន​ដើម្បី​បន្ត​កំណើន​របស់​ខ្លួន​?

ក្រុមហ៊ុន PTT Cambodia កំពុង​អនុវត្ត​យុទ្ធសាស្ដ្រ​ប្រតិបត្តិការ​ហាង​កាហ្វេ Amazon ខ្លួន​ឯង ព្រម​ទាំង​ការ​ផ្ដល់​ឱកាស​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​ភាគី​ទី​៣​ផង​ដែរ​។ យើង​ព្យាយាម​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ភាគី​ទាំង​ពីរ ហើយ​យុទ្ធសាស្ដ្រ​នេះ​អនុវត្ត​ដល់​ទីតាំង​នៅ​ក្នុង​ស្ថានីយ​ចាក់​សាំង និង​ហាង​កាហ្វេ​ប្រតិបត្តិការ​ដាច់​ដោយ​ឡែក​។

យើង​គ្រោង​នឹង​ពង្រីក​អាជីវកម្ម​ហាង​កាហ្វេ Amazon របស់​យើង​នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ដើម្បី​ទៅដល់​តំបន់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​កំពុង​ព្យាយាម​ក្នុងការ​កំណត់​ទិសដៅ​ក្រុង​សំខាន់ៗ​ដូចជា​ក្រុង​បាត់ដំបង ក្រុង​ព្រះសីហនុ និង​ក្រុង​សៀមរាប​។

តើ​ហេតុ​អ្វី​បាន​ជា​វិនិយោគិន​គួរ​តែ​វិនិយោគ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ហាង​កាហ្វេ Amazon?

យើង​ជឿជាក់​ថា ការ​វិនិយោគ​ជាមួយ​នឹង​អាជីវកម្ម​ហាង​កាហ្វេ Amazon ប្រាក់​ចំណេញ​លើ​ការ​វិនិយោគ​គឺ​ល្អ ខណៈ​ដែល​ហានិភ័យ​ទាប ហើយ​អំឡុង​ពេល​ការ​ទទួល​បាន​មក​វិញ​គឺ​រហ័ស ជា​ធម្មតា​នៅ​ក្នុង​ពេល​៣​ឆ្នាំ​។ យើង​ជឿជាក់​ថា អតិថិជន​ចូល​ចិត្ត​យីហោ​របស់​យើង ហើយ​ការ​យល់​ដឹង​ពី​យីហោ​នេះ​ក្នុង​ចំណោម​អតិថិជន​ទាំង​នោះ​គឺ​ល្អ​។ ដូច្នេះ​យើង​គិត​ថា សម្រាប់​វិនិយោគិន កំណើន​ការ​លក់ និង​ប្រាក់​ចំណេញ​លើ​ការ​វិនិយោគ​ដែល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​នេះ​នឹង​ទទួល​បាន​ជាមួយ​ពួក​យើង ហើយ​ប្រសើរ​ជាង​យីហោ​ជាច្រើន​ផ្សេង​ទៀត​។

តើ​យីហោ​នេះ​ប្រឈម​នឹង​បញ្ហា​ធំៗ​ណា​មួយ​ចំពោះ​អាជីវកម្ម ឬ​ការ​ពង្រីក​របស់​ខ្លួន​ទេ​?

មាន​ដៃគូ​ប្រកួត​ប្រជែង​ជាច្រើន​នៅ​កម្ពុជា នៅ​ពេល​នេះ ទាំង​យីហោ​ក្នុង​ស្រុក និង​យីហោ​អន្តរជាតិ ដូច្នេះ​វា​កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​សម្រាប់​ពួក​យើង​។ ប៉ុន្តែ យើង​គិត​ថា នៅ​តែ​មាន​ឱកាស​សម្រាប់​អាជីវកម្ម​កាហ្វេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​អាជីវកម្ម​នេះ​គឺជា​វិស័យ​ដែល​រីកចម្រើន​រហ័ស​។ ទោះបី​ជា​មាន​ដៃគូ​ប្រកួត​ប្រជែង​ច្រើន​ក៏​ដោយ ក៏​ទីផ្សារ​នេះ​មិន​ទាន់​មាន​ច្រើន​ខ្លាំង​នៅ​ឡើយ​ទេ​។

តើ​អ្នក​នឹង​មាន​ផែនការ​ប្រកួត​ប្រជែង​ដូច​ម្ដេច​ជាមួយ​ទីផ្សារ​ដែល​មាន​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ចង្អៀត​នេះ​ដូច​ម្តេច​?

យើង​មិន​កំពុង​ផ្ដោត​លើ​ការ​យក​ឈ្នះ​លើ​យីហោ​ផ្សេងទៀត​នោះទេ ប៉ុន្តែ​យើង​ត្រូវបាន​ផ្ដោត​ខ្លាំង​លើ​ការ​កែលម្អ​ខ្លួន​ឯង តាមរយៈ​ការ​កែលម្អ​គុណភាព​សេវា និង​ស្ដង់ដារ​អាជីវកម្ម​។ យើង​កំពុង​ផ្ដោតលើ​របៀប​ដែល​ធ្វើ​ឲ្យ​អតិថិជន​មានការ​ចាប់​អារម្មណ៍​លើ​យីហោ​របស់​យើង និង​រសជាតិ​របស់​យើង និង​របៀប​ក្នុង​ការធ្វើ​ឲ្យ​អតិថិជន​ចង់​ត្រឡប់មក​ហាង​កាហ្វេ Amazon ដើម្បី​ប្រើប្រាស់​សេវា​នេះ​ជាថ្មី​។ យើង​នៅ​តែ​កំពុង​ផ្ដោតលើ​ការពង្រីក​ហាង​កាហ្វេ Amazon ខាង​ក្នុង​ស្ថានីយ​ចាក់​សាំង PTT ដោយ​សារ​តែ​ទិសដៅ​កំណត់​របស់​យើង​នឹង​ជា​យីហោ​សម្រាប់​អ្នក​ដំណើរ​៕ LA

ប្រភព៖ postkhmer

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស