ឈ្មួញខ្សាច់ក្លាយជាសេដ្ឋី ឯរាស្រ្តដេកភ័យស្រុតផ្ទះ

បញ្ហា​ការ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​លក់​និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​ដោយសារ​តែ​អភិបាលកិច្ច​មិនល្អ​របស់​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​និង​ក្រុមហ៊ុន ក៍​ដូច​ជា​បញ្ហា​អំពើ​ពុក​រលួយ ធ្វើ​ឲ្យ​មានការ​រិះគន់​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ ស្ទឹង និង​ព្រែក​..​។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នា​ម​២០១៧​ផ្ទះ​ប្រជាពលរដ្ឋ​៤​ខ្នង​បាន​ស្រុតរ​បាក់​ចូល​ទន្លេ​និង​៥​ខ្នង​កំពុង​ប្រឈម​នឹង​ការ​ខូចខាត​ដូច​គ្នា​នៅ​ក្នុងភូមិ​កោះគរ ស្រុក​ស្អាង ខេត្តកណ្តាល ដោយសារ​តែ​ការ​បូម​ខ្សាច់​ទាំង​មានច្បាប់​និង​អត់​ច្បាប់​របស់​ក្រុម​ឈ្មួញ​ដែល​មាន​ខ្នងបង្អែក​ធំ​ៗ

សូម​បញ្ជាក់​ថា រយៈពេល ៨​ឆ្នាំ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហ​បុរី ជិត ៣​លាន​តោន (២.៧៧៤.៦១៣) គិត​ជា​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​អា​មេ​រិ​ក (៥.៥៥៧.៣៦៩​ដុល្លារ​) ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិន្នន័យ​ដែល​សិង្ហ​បុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​វិញ មាន​រហូត​ដល់​ទៅ​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អា​មេ​រិ​ក (៧៥២.៧៦១.៩៧៨​ដុល្លារ​)​។

យ៉ាងណា​តួលេខ​ខុស​គ្នា​ខាងលើ​នេះ មិន​ត្រូវ​ច្រានចោល​ដោយ​មន្ត្រី​ក្រសួង​រ៉ែ​និង​ឋា​ម​ពល ៕

ប្រភពៈ angrut

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស