ជាង៦០% នៃពលរដ្ឋខ្មែរជំពាក់មីក្រូហិរញ្ញវត្ថុ

មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​( CMA) បាន​បង្ហើប​ឲ្យ​ដឹង​ថា មក​ដល់​ឆ្នាំ​២០១៧​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើ​ដល់​ប្រមាណ​១៦​លាន​នាក់​ហើយ ហើយ​ក្នុង​នោះ​២​លាន​គ្រួសារ​ស្មើនឹង​ជាង​៦០​ភាគរយ​បាន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។

បើ​តាម​មន្ត្រី​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា បំណុល​ដែល​ពលរដ្ឋ​ខ្មែរ​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ៨៣​អង្គភាព សរុប​ប្រមាណ​៣៥០០​លាន​ដុល្លារ ។

យ៉ាងណា​ក៍ដោយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧​ស្តីពីការកំណត់​អត្រា១៨​ភាគរយ​របស់រាជរដ្ឋាភិបាល​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក ហួត អៀង​តុង បាននិយាយទៀត​ថា ប្រទេស​កាន់តែ​រីក​ចម្រើន ពលរដ្ឋ​ចាយវាយ​កាន់តែ​ច្រើន​។ លោក​បន្ថែម​ថា ពលរដ្ឋ​ត្រូវការ​ខ្ចីប្រាក់​កាន់តែ​ច្រើន យក​ទៅ​ពង្រីក​មុខរបរ​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​លទ្ធភាព​បង្កើន​ប្រាក់​ចំណូល​។ លោក​បន្ត​ថា ប្រទេស​រីក​ចម្រើន ទំនិញ​កាន់តែ​សំបូរ ពលរដ្ឋ​កាន់តែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​គេ​ម្នាក់​ៗ​ក្នុង​ជីវភាព​ដ៏​សមរម្យ​មួយ​។

បើ​តាម​លោក​ប្រធាន CMA និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ យ៉ាង​ហោច​ណាស់​ក៏​មាន ៩៦​ភាគរយ ឬ ៩៧​ភាគរយ​ដែរ ដែល​ខ្ចីប្រាក់​យក​ទៅ​ប្រើប្រាស់​បាន​រីក​ចម្រើន​ឡើង​ៗ ហើយ​មាន​តែ​ពីរ​បី​ភាគរយ​ប៉ុណ្ណោះ​ដែល​មិន​បាន​រីក​ចម្រើន​ពី​ការ​ខ្ចីប្រាក់ និង​ជួប​ការ​លំបាក់​ក្នុង​ការ​សង​ត្រឡប់ ៕

ប្រភពៈ angrut

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស