យុវជនសិង្ហបុរីម្នាក់ ដែលជាអ្នកសរសេរប្លក់ Blog ត្រូវបានផ្តល់សិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក

លោក​​ Yee ដែលមានអាយុទើបតែ ១៨ឆ្នាំ ត្រូវបានគេឃុំខ្លួននៅអាមេរិក តាំងពីគេបានមកដល់នៅព្រលានយន្តហោះ O’Hare នៃទីក្រុង ឈីកាហ្គោ Chicago កាលពីខែធ្នូ។
គេបានចូលទៅប្រទេសនេះ ដោយប្រើទិដ្ឋាការជាអ្នកទេសចរណ៍ ប៉ុន្តែគេបានប្រាប់មន្ត្រីអន្តោប្រវេសន៍ ថាគេកំពុងស្វែងរកការជ្រកកោនទៅវិញ។
អនុលោមតាមច្បាប់កាលពីថ្ងៃសុក្រនេះ គេត្រូវបានរំពឹងថា នឹងត្រូវបានប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ក្រសួងសន្តិសុខសង្គមរបស់អាមេរិក បានមិនត្រឹមតែមិនជំទាស់នូវការស្មើរសុំសិទ្ធិជ្រកកោនរបស់ក្មេងប្រុសនេះទេ ប៉ុន្តែផែមទាំងពេញចិត្ត និងអនុគ្រោះដល់ក្មេងប្រុសនេះផងដែរ។

យុវជនវ័យក្មេង សិង្ហបុរី Yee ដែលត្រូវបានគេចាប់ដាក់គុកពីរដងនៅក្នុងប្រទេសកំណើតរបស់គេ ព្រោះការរិះគន់នយោបាយនិងសាសនា តាមប្រព័ន្ធអនឡាញ ត្រូវបានគេផ្តល់សិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក

ចៅក្រម Samuel Cole បានចេញផ្សាយនូវសេចក្តីសម្រេចមួយដែលមាន ១៣ ទំព័រ ដែលមានខ្លឹមសារថា៖ លោក យី ប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសសិង្ហបុរី សម្រាប់ទស្សនៈនយោបាយរបស់គេ។
លោក Samuel Cole បានបន្តថា “យី បានជួបហានិភ័យរបស់គាត់ក្នុងការបង្ហាញ ថាគាត់បានទទួលរងការធ្វើទុក្ខបុកម្នេញ ទៅលើគណនីគំនិតនយោបាយរបស់គាត់កន្លងទៅ និងមានការភ័យខ្លាចផងដែរ ចំពោះទង្វើរដែលបានធ្វើកាលពីអនាគត ក្នុងការរិះគន់ចំៗទៅលើប្រទេសរបស់ខ្លួន សិង្ហបុរី ។ “ ដូច្នោះហើយតុលាការ បានផ្តល់ការសុំសិទ្ធិជ្រកកោនរបស់ Yee ហើយ “
មេធាវីរបស់លោក យី គឺលោកស្រី Sandra Grossman បានបង្ហើបថា គាត់អាចនឹងត្រូវចេញផ្សាយជាផ្លូវការនៅថ្ងៃច័ន្ទនេះហើយ។
ក្នុងសេចក្តីថ្លែងការណ៍លោកស្រី Grossman បានអបអរសាទរចំពោះការសម្រេចចិត្តរបស់ចៅក្រម និងបានពោលទៀតថា “សិទ្ធិក្នុងការបញ្ចេញមតិដោយសេរីនេះគឺ វាពិសិដ្ឋ សូម្បីតែការនិយាយត្រូវបានចាត់ទុកជា ការវាយប្រហារទៅលើអ្នកណាម្នាក់ក៏ដោយ” ។
នៅខែកញ្ញាឆ្នាំ ២០១៦ ក្មេងប្រុសនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់រយៈពេល ០៦(ប្រាំមួយ) សប្តាហ៍នៅក្នុងប្រទេសសិង្ហបុរី ពីបទ “ការរើសអើងសាសនា”។
គេបានបង្ហោះវីដេអូសំខាន់មួយ ដែលបានរិះគន់ពី សាសនា អ៊ីស្លាម និងគ្រីស្ទ។
យីត្រូវបានគេចាប់ដាក់គុកផងដែរដោយតុលាការសិង្ហបុរី អស់បួនសប្តាហ៍នៅក្នុងឆ្នាំ ២០១៥ ដោយការរិះគន់ពួកគ្រីស្ទាន និងការបង្ហោះវីដេអូអំពីអតីតនាយករដ្ឋមន្ដ្រី លីក្វាន់យូ របស់ប្រទេសរបស់ខ្លួន។
វីដេអូរបស់គេបានបង្ហោះនៅលើគេហទំព័រ YouTube បន្ទាប់ពីថ្ងៃស្លាប់របស់លោក ដោយប្រៀបធៀបលោកលីក្វាន់យូ ជាបិតាស្ថាបនិក ដែលគេគោរពទូទាំងប្រទេស សិង្ហបុរី ទៅនឹងយេស៊ូវគ្រីស្ទ។
ក្រោយមកគេបានបង្ហោះរូបថ្លុកប្រេងឆៅ តំណាងលីក្វាន់យូ ជាមួយនឹងអតីតនាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស Margaret Thatcher ដែលជាសម្ព័ន្ធមិត្តរបស់លោក លីក្វាន់យូ។
ដោយមូលហេតុទាំងនេះហើយ ដែលបង្កឱ្យមានពាក្យបណ្តឹងជាច្រើនរបស់ប៉ូលីស មិនត្រឹមតែប៉ុណ្ណោះគេត្រូវបានទទួលការគំរាមកំហែងហិង្សា ជាច្រើនដងផងដែរ។

ប្រភពៈ bbc ប្រែសម្រួលៈ ខេមរារិទ្ធិ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស