រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមានដកហូតតំណែងប្រធានមន្ទីរពេទ្យណា ដែលធ្វេសប្រហែសឲ្យអ្នកជំងឺស្លាប់ ដោយសារគ្មានគ្រូពេទ្យប្រចាំការ

(តាកែវ)៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានព្រមានដកហូតតំណែងប្រធានមន្ទីរពេទ្យ បើសិនមានការធ្វេសប្រហែស បណ្តាលឲ្យអ្នកជំងឺស្លាប់ដោយសារគ្មានគ្រូពេទ្យប្រចាំការ។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថា ក្រសួងសុខាភិបាល នឹងដាក់វិន័យរដ្ឋបាល ចំពោះគ្រូពេទ្យណា ដែលមកធ្វើការមិនទាន់ម៉ោង ដើម្បីលប់បំបាត់បាតុភាពអសកម្មមួយចំនួន របស់ក្រុមគ្រូពេទ្យដែលមកបំរើការ នៅមន្ទីរពេទ្យមិនទាន់ពេលវេលា។

ការថ្លែងបែបនេះនៅក្នុងឱកាសដែលលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាអភិវឌ្ឍន៍វេជ្ជសាស្រ្តបន្តលើកទី៦ ដែលបានធ្វើឡើងក្នុងសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៧នេះ ។

លោក ធា គ្រុយ បានឲ្យដឹងថា មកពីកន្លងមកមានក្រុមគ្រូពេទ្យមួយចំនួន បានមកបំរើនៅមន្ទីរពេទ្យរដ្ឋ មានការយឺតយ៉ាវ និងមួយចំនួនទៀត មិនបានមកយាមប្រចាំការ នៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវថែមទៀតផង។ លោកថា «ពួកគេបានយកម៉ោងរបស់រដ្ឋ ទៅធ្វើការឲ្យគ្លីនិកឯកជនខាងក្រៅ» ។

លោកបន្តថា បញ្ហាអសកម្មរបស់ក្រុមគ្រូពេទ្យទាំងអស់នេះ រហូតដល់លោកប្រធានមន្ទីរពេទ្យខ្លះ បានពឹងពាក់លោកឲ្យជួយអប់រំ មន្រ្តីក្រោមឱវាទរបស់ខ្លួនថែមទៀត។ ដូច្នោះដើម្បីលប់បំបាត់ទង្វើមិនគោរពវិន័យរដ្ឋបាលនេះ ក្នុងពេលឆាប់ៗខាងមុខក្រសួង នឹងចាត់វិធានការរដ្ឋ ចំពោះក្រុមគ្រូពេទ្យមិនគោរពវិន័យទាំងអស់នោះ។

លោករដ្ឋលេខាធិការ ធា គ្រុយ បានបន្ថែមទៀតថា វិន័យរដ្ឋបាលដែល នឹងដាក់ទៅលើគ្រូពេទ្យលួចម៉ោងរបស់រដ្ឋនោះ គឺតាមរយៈការចេញលិខិតព្រមានដោយផ្ទាល់តែម្ដង ហើយបើមានបាតុភាពការធ្វេសប្រហេសរហូត ដល់មានអ្នកជំងឺស្លាប់ដោយសារតែ គ្រូពេទ្យមិនមកប្រចាំការនោះ គឺត្រូវដកតំណែងប្រធានមន្ទីរពេទ្យមុនគេតែម្ដង។

ជុំវិញបញ្ហាទាំងអស់នេះ លោក ធា គ្រុយ បានបញ្ជាក់ឲ្យដឹងថា ដូច្នោះប្រធានមន្ទីរពេទ្យត្រូវតែ ធ្វើការណែនាំអប់រំ ដ៏មន្រ្តីរបស់ខ្លួនឲ្យគោរពវិន័យរដ្ឋបាល ឲ្យបានត្រឹមត្រូវ ព្រោះប្រធានមន្ទីរពេទ្យ ជាអ្នកទទួលខុសត្រូវ ចំពោះមុខក្រសួងសុខាភិបាល៕

ប្រភពៈ FN

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស