ក្រុមហ៊ុនគោអូស្ត្រាលីដែលបោះទុនជាង ៣០លានដុល្លារនៅកម្ពុជានឹងប្រឈមបិទទ្វារនៅពេលដ៏ខ្លីខាងមុននេះ

ក្រុមហ៊ុន SLN Meat supply ជាក្រុមហ៊ុនរបស់អូស្រ្តាលីដែលបានបោះទុនវិនិយោគជាង ៣០លានដុល្លារ សម្រាប់បើក​ដំណើ​រ​​​ការរោងចក្រផលិត និងផ្គត់ផ្គង់សាច់គោអូស្ត្រាលី នៅខេត្តព្រះសីហនុក្នុងឆ្នាំ ២០១៦ នៅពេលនេះកំពុងប្រឈមនឹងកា​រ​បិទ​ទ្វា​ររោងចក្រនៅពេលដ៏ខ្ចីខាងមុខនេះ។ នេះបើយោងតាមការប្រកាសព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ឱកាសចុះត្រួតពិនិត្យរោងចក្រក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន កាលពីម្សិលមិញនេះ។​

តាមរយៈដំណើរចុះត្រួតពិនិត្យរោងចក្រនៅថ្ងៃទី២៣ មីនា ពីក្រសួងកសិកម្ម បានបង្ហាញឲ្យ​ឃើញថា​ក្រុម​ហ៊ុន​មានជួបបញ្ហា​ប្រ​ឈម ទៅនឹងការខ្វះខាតការសហការពេញលេញ ពីបណ្តាក្រសួងពាក់ព័ន្ធ ជាមួយនឹងពុំមានការ​បញ្ជារ​ទិញពីបណ្តាប្រទេ​ស​គោលដៅដែលត្រូវនាំចេញទាក់ទងទៅនឹងពុំមានការគាំទ្រពីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃបណ្តាប្រទេសនោះ ដែលពេលនេះទាមទារឲ្យក្រសួងពាក់ព័ន្ធត្រូវជួយអន្តរាគមន៍ជាបន្ទាន់។

ក្រសួងកសិកម្មបានបញ្ជាក់ថា ប្រសិនមិនបានដោះស្រាយទាន់ពេលនោះទេ គឺរោងចក្រនេះនឹងអាច​ឈានទៅបិទទ្វារ​រោង​ច​ក្រ និងបញ្ឈប់កម្មកររាប់រយនាក់ នាពេលខាងមុខដ៏ខ្លី។

ដោយឡែកតាមរយៈការប្រកាសរបស់ក្រសួងកសិកម្ម​ នៅមានទាន់មានកិច្ចអន្តរគមន៍ផ្លូវការណាមួយជាក់លាក់នោះទេ។ ជា​ង​នេះទៅទៀត ប្រសិនបើភាគីពាក់ព័ន្ធមិនចូលរួមដោះស្រាយជាមួយក្រុមហ៊ុនទេ  ក្រុមហ៊ុនកាន់​តែ​ប្រឈមក្នុងការបង្ខំចិត្ត​បិ​ទ​ទ្វាររោងចក្រមិនខានឡើយ។

សូមបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួនជាង៣០លានដុល្លារអាមេរិក ដោយបានចាប់ដៃគូដ៏ធំមួយរបស់​ប្រ​ទេ​​សអូស្ត្រា​លី គឺក្រុមហ៊ុន Frontier International Agri តំណាងដោយលោក Tony Gooden ដើម្បីនាំគោរស់ដោយផ្ទាល់​ពី​ប្រទេស​អូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើប៕

ប្រភពៈ business-cambodia

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស