រឿង​ផែនការ​ប៉ង​ធ្វើឃាត​លោក​ប្រា​យុទ្ធ​ក្នុងស្រុក​ថៃ ចង់ទាញ​ខ្មែរ​ឲ្យ​ចូល​ពាក់ព័ន្ធ?

បាងកក ៖ យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មីនា ២០១៧​នេះ​អោយ​ដឹង​ថា ក្រោយ​ពី​ការ​រក​ឃើញ​កន្លែង​លាក់​អាវុធ​មួយ​របស់​ពួក​សកម្មជន​ប្រឆាំង​របប​យោធា ប៉ូលិស​ថៃ​អះអាង​ថា​បាន​រក​ឃើញ​គម្រោងការ​ប៉ង​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​អាវុធ​ដែល​រក​ឃើញ​ទាំងនេះ​គេ​ថា ជា​របស់​សមាជិក​ក្រុម​អាវ​ក្រហម​ស្និទ្ធ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ។

មេ​ប៉ូលិស​ថៃ​លោក JAKTHIP CHAIJINDA បាន​និយាយ​ប្រាប់​កាសែត​ក្នុងស្រុក​ថៃ​ថា យើង​រក​ឃើញ​កាំភ្លើង​វែង​ជា​ច្រើន​ដើម ព្រមទាំង​កែវ​យិ​ត ដែល​គេ​ត្រៀម​សម្រាប់​ធ្វើឃាត​មេដឹកនាំ​ប្រទេស​លោក​ចាន់​អូ​ចា ។ ទោះបីជា​យ៉ាងណា លោក​មេ​ប៉ូលិស​ថៃ​ពុំ​បាន​បង្ហាញ​ភស្តុ​តាង​ផ្សេង​ទៀត នៃ​ការ​ប៉ង​ធ្វើឃាត​ឡើយ ។ ប៉ុន្តែ​បែរជា​និយាយ​បន្ត​ថា មេដឹកនាំ​អាវ​ក្រហម​រូប​នេះ​អាច​លាក់ខ្លួន​នៅ​កម្ពុជា​ផង ។

មេ​ប៉ូលិស​ថៃ​ប៉ូលិស​និយាយ​ទៀត​ថា ក្រុម​តម្រួត​ថៃ​បាន​រក​ឃើញ​កាំភ្លើង​វាយលុក​រាប់​សិប​ដើម និង​គ្រាប់បែកដៃ រួម​ទាំង​គ្រឿងផ្ទុះ​ជា​ច្រើន​ដុំ ក្នុងផ្ទះ​របស់​មេដឹកនាំ​អាវ​ក្រហម​លោក វុ​ទ្ធិ ពុង ។ ក្រោយ​រក​ឃើញ​កន្លែង​លាក់​អាវុធ​នេះ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ ដែល​ចោទ​ថា ជា​ជន​ជាប់​ពាក់ព័ន្ធ ។

ទោះជា​បែប​ណា មិន​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ណាមួយ​ពី​មន្ត្រី​កម្ពុជា បាន​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​នេះ ។ គេ​នៅ​ចាំ​បាន​ថា កន្លង​មកភាគី​ថៃ តែង​តែបាន​ចោទប្រកាន់​ពាក់ព័ន្ធ​ប្រទេស​កម្ពុជាដោយ​ខ្វះ​មូលដ្ឋាន​ច្បាស់លាស់ ដោយ​ភ្ជាប់​ពួក​អាវ​ក្រហម​ថៃ ដែល​គាំទ្រ​លោក​ថា​ក់​ស៊ី​ន ថា​លាក់ខ្លួន​នៅ​កម្ពុជា ។

សូម​បញ្ជាក់​ថា ភាព​ធ្ងន់ធ្ងរ​នៃ​សភាពការណ៍​នយោបាយ​នៅ​ថៃ​ជា​កម្មវត្ថុ​នៃ​ការ​ពិនិត្យ​ពិសេស​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស អ​.​ស​.​ប នា​ថ្ងៃ​ទី​២១ និង​២២ មីនា នៅ​ក្រុង​ហ្សឺ​ណែវ ផ្តោត​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក ។ យោង​តាម​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ FIDH ថា ចាប់តាំងពី​របប​យោធា​ឡើង​កាន់​អំណាច​ពី​ខែឧសភា ឆ្នាំ​២០១៤​មក សន្ធិសញ្ញា​អន្តរជាតិ​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ត្រូវ​បាន​រំលោភ​បំពាន​យ៉ាង​ខ្លាំង ៕

វត្ថុតាងដែលប្រមូលបានៈ

ប្រភពៈ angrut

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស