ចូល​ឆ្នាំ​ខ្មែរ ទៅ​ខេត្ត-ក្រុង​ទាំង​១៤​នេះ បាន​សំបុត្រ​ឡាន​ក្រុង​អត់​អស់​លុយ

កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ Sabay បាន​ផ្សាយ​ពី​រឿង​មាន​ក្រុមហ៊ុន​មួយ​ធានា​ចេញ​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ពេល​ចូល​ឆ្នាំ​ខ្មែរ ហើយ​ថ្ងៃ​នេះ Sabay ក៏​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត​ពី​ទិស​ដៅ​ដែល​ឡាន​ក្រុង​ទាំង ១០០ គ្រឿង​នេះ ត្រូវ​ធ្វើ​ដំណើរ​ទៅ។

កម្មវិធី​ចាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​មួយ​នេះ មាន​ឈ្មោះ​ថា GANZBERG UBER BUS ដែល​រៀប​ចំ​ដោយ Ganzberg។ សំបុត្រ ៥០០០ សន្លឹក នឹង​ចែក​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ ដល់​អ្នក​នៅ​ភ្នំពេញ​ដែល​ត្រូវ​ទៅ​លេង​ស្រុក​កំណើត​នៅ​ខេត្ត ឱកាស​ចូល​ឆ្នាំ​ខ្មែរ។ ខេត្ត​ក្រុង​ទាំង​ ១៤ ដែល​ជា​ទិសដៅ​ចេញ​ពី​ភ្នំពេញ មាន៖

  • សៀមរាប
  • បាត់ដំបង
  • ព្រះសីហនុ
  • កំពត
  • កំពង់ធំ
  • ពោធិ៍សាត់
  • កំពង់ឆ្នាំង
  • បន្ទាយមានជ័យ
  • កំពង់ចាម
  • ត្បូងឃ្មុំ
  • តាកែវ
  • ក្រចេះ
  • ស្វាយរៀង
  • ព្រៃវែង

 

ការ​ផ្ដល់​សំបុត្រ​ឡាន​ក្រុង​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ប្រជា​ពលរដ្ឋ ជា​ពិសេស និស្សិត និង​កម្មករ-កម្មការិនី ដែល​ត្រូវ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ និង​ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន Ganzberg។

ឡាន​ក្រុង​ទាំង ១០០ គ្រឿង​នឹង​ចេញ​ដំណើរ​ព្រមៗ​គ្នា​តែ​ម្ដង​នៅ​ម៉ោង ៩ ព្រឹក ថ្ងៃ​ទី​១២ មេសា ដោយ​ចេញ​ពី​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ អ្នក​ចង់​បាន​សំបុត្រ​ទៅ​ខេត្ត​ក្រុង​ទាំង ១៤ នេះ អាច​ទៅ​យក​ពី​ស្តង់ GANZBERG UBER BUS នៅ​កោះ​ពេជ្រ​ដោយ​ឥត​គិត​ថ្លៃ​បាន ចាប់​ពី​ថ្ងៃ​ទី​៨ មេសា ម៉ោង ៨ ព្រឹក រហូត​ដល់​ចែក​រហូត​អស់​សំបុត្រ៕

ប្រភពៈ sabaynews

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស