មន្ត្រី​រាជការនឹង​បាន​ឡើង​​ប្រាក់​ខែ​ទាំង​អស់ ហើយ​អាច​បើក​បាន​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ

សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន គរុ​និស្សិត-សិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់​អប់រំ​ថា ថ្ងៃ​ស្អែក​ទី ២៣​នេះ​មន្ត្រី​រាជការ​គ្រប់​ផ្នែក​ទាំង​អស់​អាច​បើក​ប្រាក់​ខែ​ដែល​ដំឡើង​ឱ្យ​នោះ​ហើយ​។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បន្ត​ទៀត​ថា ប្រាក់​ខែ​មន្ត្រី​រាជការ​ស៊ីវិល នឹង​​ឡើង​ដល់​ ៨៥​៣ ៥០០​ រៀល មិន​ទាន់​បញ្ចូល​ប្រាក់​ផ្សេង​ទៀត។ ចំពោះ​គ្រូ​បង្រៀន ប្រាក់​បៀវត្ស​ចាស់​គឺ ៨០​០ ៥០០​រៀល ហើយ​គិត​ត្រឹម​ខែ​មករា កន្លង​ទៅ​នេះ​ឡើង​ដល់​ ៨៥​៣ ០៥០​រៀល​ នេះ​គឺ​ជា​ប្រាក់​ខែ​ទាប​បំផុត ហើយ​មក​ដល់​ខែ​មេសា ខាង​មុខ​នេះ​នឹង​ឡើង​ដល់ ៩៥​៣ ៥០០​រៀល។ ដូច្នេះ​គ្រូ​បង្រៀន ប្រាក់​ខែ​កើន​ជាង​ ១៥​ម៉ឺន​រៀល ហើយ​នៅ​បូក​បន្ថែម​ចំពោះ​ប្រាក់​តំបន់​ ចំនួន ៨ម៉ឺន ទៅ​ដល់​១០​ម៉ឺន​រៀល​ទៀត​។

ចំពោះ​នគរ​បាល​ជាតិ​ពល​បាល​ត្រី​​វិញ ​ប្រាក់​បៀវត្ស​កើន​ដល់​ ៩៣​០ ៩៧៧​រៀល​ ដោយ​គិត​ទាំង​របប​អង្ករ​។ ចំណែក​ឯ ខាង​កង​ទ័ព​​​ពល​ទោ​វិញ នឹង​ឡើង​ដល់ ៨៨​០ ៩៧៧​រៀល​ ដោយ​មិន​គិត​របប​អង្ករ​នោះ​ទេ​។

សម្ដេច​ក៏​បាន​អំពាវ​នាវ​ទៅ​កាន់​មន្រ្តី​រាជការ​ទាំង​អស់ សូម​កុំ​ច្រណែន​នឹង​គ្រូ​បង្រៀន និង​គ្រូ​ពេទ្យ​ដែល​​មាន​ប្រាក់​បៀវត្ស​ខ្ពស់​ជាង ពីព្រោះ​ថា​ទាំង​ពីរ​វិស័យ​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។ ​សម្ដេច​តេជោ ហ៊ុន​ សែន លើក​ឡើង​ថា​ ​មិន​ថា​មន្ត្រី​រាជការ​ ឬ​ ផ្នែក​កង​កម្លាំងប្រដាប់​អាវុធ និង​ផ្នែក​ដទៃ​ទៀត​​មិន​ត្រូវ​ច្រណែន​ជាមួយ​នឹង​គ្រូ​បង្រៀន និង​គ្រូពេទ្យ​ទេ​ ព្រោះ​​​មិន​ថា​កង​កម្លាំង​ប្រដាប់​អាវុធ​ក្ដី មន្ត្រី​រាជការ​ក្ដី ពេល​មាន​​កូន​របស់​គាត់ ចៅ​របស់​គាត់សុទ្ធ​​ត្រូវ​ការ​គ្រូ​បង្រៀន និង​គ្រូពេទ្យ​ទាំង​អស់​៕ ​

ប្រភពៈ sabaynews

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស