តំណែង​ដែល​សម្ដេច សុខ អាន ធ្លាប់​កាន់​ត្រូវបាន​បែងចែក​…

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​ការចុះផ្សាយ​មួយចំនួន​ទាក់ទង​នឹង​ការ​កាន់តំណែង​រដ្ឋបាល​សំខាន់ៗ​របស់​សម្ដេច សុខ អាន​។ សម្ដេច ហ៊ុន សែន អះអាងថា តំណែង​រដ្ឋបាល​ដែល​សម្ដេច សុខ អាន ទទួលបន្ទុក​កន្លងមក មិនមែន​ធ្លាក់​ទៅលើ​លោក ប៊ិន ឈិន ដែលជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ទាំងអស់ ដូច​ការបកស្រាយ​រប​ស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នោះទេ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​-​សិស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ស្ថាប័ន​មួយចំនួន​ដែល​សម្ដេច សុខ អាន ធ្លាប់បាន​កាន់​នោះ​ ត្រូវបាន​រំសាយ​ខ្លះ​ហើយ​។ ដោយឡែក​ស្ថាប័ន​មួយចំនួន ​ដែល​នៅសល់​នោះ មានដូចជា អាជ្ញាធរ​ជាតិអ​ប្សា​រា ,អាជ្ញាធរជាតិ​ព្រះវិហារ,គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក ត្រូវបាន​សម្ដេច ហ៊ុន សែន ប្រកាស​ដាក់​នៅក្រោម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ត្រូវ​គ្រប់គ្រង​ដោយ​លោកស្រី ភឿង ស​កុ​ណា​។ ចំណែក​គណៈកម្មការ​គ្រប់គ្រងផ្លូវ​ដែក ត្រូវ​ប្រគល់ជូន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជា​អ្នកគ្រប់គ្រង​។ រីឯ​ស្ថាប័ន​ទាក់ទង​នឹង​កិច្ចការ​កាត់ទោស​ខ្មែរក្រហម រួមទាំងសាលា​រាជបណ្ឌិត្យសភាកម្ពុជា , អាកាសចរ​ស៊ីវិល ត្រូវស្ថិតក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែលប្រគល់​ទុក​ឲ្យ​លោក ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុកកិច្ចការងារនេះ ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ធ្វើជា​ប្រធាន​កាយឫទ្ធិជាតិកម្ពុជា​។ ស្ថាប័ន​គណៈ​វិស្វកម្ម ត្រូវ​ប្រគល់ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​រៈ​។ សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​មុខងារសាធារណៈ​។ សាលា​វិជ្ជាជីវៈ​តុលាការ គឺ​ត្រូវប្រគល់​ឲ្យ​ក្រសួងយុត្តិធម៌ ជា​អ្នកទទួលបន្ទុក​។​

សូមស្ដាប់សំឡេង៖

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ដែរថា តួនាទី​ខាងលើនេះ​ គឺ​សម្ដេច បាន​ពិភាក្សាគ្នា​ជាមួយ​សម្ដេច សុខ អាន មុន​ដែរ​ហើយ នៅពេលដែល​សម្ដេច សុខ អាន មិនទាន់​ទទួល​មរណ​ភាព​។​«​ហើយក៏​មិនមែន​បន់​ឲ្យ​សម្ដេច សុខ អាន មរណភាព ដើម្បី​នឹង​កែ​ដែរ​។ បាន​ពិភាក្សាគ្នា​មួយ​ជំហាន​ហើយ គ្រោង​នឹង​យក​កិច្ច​ការដែល​ទាក់ទង​នឹង​ស្ថាប័ន​ណា យ​កមក​ឲ្យ​ស្ថាប័ន​នោះ​ទទួលខុសត្រូវ តាំង​ពីមុន​គាត់​(​សុខ អាន​) ឈឺ​នោះ​…​។ ចំណែក​ឯកឧត្តម ប៊ិន ឈិន បានដឹង​រឿង​មួយចំនួន​ហើយ ខ្ញុំ​បាន​ពិគ្រោះ​ជាមួយ​គាត់ »​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​បើតាម​សម្ដេច ហ៊ុន សែន ការកែប្រែ​ស្ថាប័ន​ខាងលើនេះ គឺ​រដ្ឋាភិបាល​ នឹង​រៀបចំ​កំណែទម្រង់​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ទៀតផង។ ហើយ​ការទម្លាក់​ថវិកា​នោះ ក៏​រដ្ឋាភិបាល​ត្រូវប្រគល់​ជូន​តាម​ក្រសួង​ដែល​គ្រប់គ្រង​តាម​តួនាទី​នីមួយៗ​នេះ​ផងដែរ ពោលគឺ​មិនមែន​ទម្លាក់​ថវិកា​មក​ទីស្តីការគណៈរដ្ឋមន្ត្រី​ដូច​មុន​ឡើយ​៕

ប្រភពៈ ថ្មីៗ

អគ្គលេខាធិការ CDC: កម្ពុជាជាប់ជាប្រទេស​ក្នុងចំណោម​ប្រទេស​ទាំង៨​ក្នុងពិភពលោក មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និងរឹងមាំ មានអត្រា៧.៧% រយៈពេល២០ឆ្នាំ ក្លាយជាខ្លាថ្មីនៅអាសុី !
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
លោក​សម រង្ស៊ី​គាំទ្រ​ការទម្លាក់​អត្រា​ការប្រាក់​១៨% តែ​ស្នើ​ឲ្យ​គិតគូ​បន្ថែម​លើ​ទីផ្សារ​កសិកម្ម​
លោក​សម រង្ស៊ី​​ជាប់ឆ្នោត​ជា​​អនុប្រធាន​​នៃ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​
ក្រុមហ៊ុន ​Alibaba បន្ថែមទុន $488 Million សម្រាប់គម្រោងអាហារសុខភាព​ ទៅលើ Ali Health របស់ខ្លួន
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
បើអញ្ចឹងមែននោះ​!! ក្រុមហ៊ុន Samsung ពិតជាបារម្ភ
CNN ៖ អាមេរិក​បានកំណត់​​ យកខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​លើ​កូរ៉េខាងជើង​
Microsoft Surface Pro លេចជារូបរាងហើយ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ជី សិលា៖ “សិស្ស IT ពូកែ​សរសេរ​កូដ តែ​នៅ​ខ្វះ​ឥរិយាបថ​មួយ”
សហគ្រិនស្រ្តីវ័យ២៨ឆ្នាំ៖ខ្ញុំឈឺចាប់ខ្លាំង ពេលឃើញគេមើលងាយស្ទើរគ្រប់ផលិតផលខ្មែរ
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
កញ្ញា ឡូ​រ៉ា ម៉ម ៖ ​ខ្ញុំ​ឈឺចិត្ត ខ្ញុំ​ចង់​ឲ្យ​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​ជា​កូន​ខ្មែរ មាន​ឪពុកម្ដាយ​ខ្មែរ ប៉ុន្តែ​ទាំងអស់គ្នា​ហៅ​កូនកាត់​រហូត ព្រោះ​តែ…
ច្បាស់​ហើយ​ស្ត្រី​ម្នាក់​ស្លៀក​ម៉ៃ​យ៉ូ​ដឹក​ដៃ​កូន​មុជទឹក​សមុទ្រ​ដែលបង្ក​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះគឺ…
សារមន្ទីរសម័យទំនើបមួយនៅកូរ៉េ ពិតជាប្លែកនិងគួរអោយចង់ទៅលេង
Apple បង្ហាញ​តិចនិក​ថត​រូប​ស្អាត​​លើ iPhone 7 Plus ឥត​គិត​លុយ​ទៀត​ហើយ​
ទូរស័ព្ទ iPhone 8 នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើល ដោយមុខងារថ្មីៗមិនគួរឲ្យជឿ
ចេញ​ថ្មី​ដងខ្លួន​ទន់ល្មើយ អភិវឌ្ឍ​កាន់តែ​ដូច​មនុស្ស​ពិត​ៗ (វីដេអូ)
លោកស្រី Angelina Jolie បានព្រមានអាមេរិក អំពីជាតិនិយម ទាំងក្នុង និងនៅបរទេស